ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​​ធ្វើ​ដំណើរ​​តាម​​រថភ្លើង​​​ទេស​ចរណ៍​​​មហា​​បរិនិ​ព្វាន​ព័ត៌មាន​សម្រាប់​ពុទ្ធមាមក​ជនដែល​មានបំណង​ទៅកាន់​ស្ថាន​ទាំង​4

12 ឆ្នាំ មុន

នៅក្នុង​គម្ពី​រ​មហា​បរិនិ​ព្វាន​​សូត្រ​ ព្រះពុទ្ធ​​ទ្រង់​បាន​ត្រាស់​​ប្រាប់​អានន្ទ​ថា​ «ម្នាល​អានន្ទ មាន​ស្ថាន​៤​កន្លែង ដែល​បុគ្គ​ល​ណា​ជឿជាក់​ដើរ​តាម​ផ្លូវ​ធម៌ ហើយ​​បាន​ធ្វើ​​ដំណើរ​ទៅ​កាន់​ទីស្ថាន​ទាំង​នោះ ក៏​​ធ្វើ​ឱ្យ​បុគ្គ​ល​នោះ​នឹង​រឹង​រឹត​តែជ្រះថ្លា​ក្នុង​​ផ្លូវ​ធម៌​នោះ​ថែម ​ទៀត» ។ ស្ថាន​​ធំ​ទាំង៤​កន្លែង​​នោះ ៖ ទីដែល​ព្រះពុទ្ធ​​ទ្រង់​ប្រសូត (លុម្ពិនី) ​ទីដែល​ទ្រង់​បាន​ត្រាស់​ដឹង (ពុទ្ធ​គយា) ​ទីដែល​ទ្រង់​បាន​សម្តែង​បឋម​​ទេស​នា (សារ​នាថ) ​និង​ទីដែល​​ទ្រង់​ចូល​មហា​បរិ​និ​ព្វាន (ក្រុង​កុសិនារា) ។

នៅក្នុង​គម្ពី​រ​មហា​បរិនិ​ព្វាន​​សូត្រ​ ព្រះពុទ្ធ​​ទ្រង់​បាន​ត្រាស់​​ប្រាប់​អានន្ទ​ថា​ «ម្នាល​អានន្ទ មាន​ស្ថាន​៤​កន្លែង ដែល​បុគ្គ​ល​ណា​ជឿជាក់​ដើរ​តាម​ផ្លូវ​ធម៌ ហើយ​​បាន​ធ្វើ​​ដំណើរ​ទៅ​កាន់​ទីស្ថាន​ទាំង​នោះ ក៏​​ធ្វើ​ឱ្យ​បុគ្គ​ល​នោះ​នឹង​រឹង​រឹត​តែជ្រះថ្លា​ក្នុង​​ផ្លូវ​ធម៌​នោះ​ថែម​ទៀត» ។

ស្ថាន​​ធំ​ទាំង៤​កន្លែង​​នោះ ៖ ទីដែល​ព្រះពុទ្ធ​​ទ្រង់​ប្រសូត (លុម្ពិនី) ​ទីដែល​ទ្រង់​បាន​ត្រាស់​ដឹង (ពុទ្ធ​គយា) ​ទីដែល​ទ្រង់​បាន​សម្តែង​បឋម​​ទេស​នា (សារ​នាថ) ​និង​ទីដែល​​ទ្រង់​ចូល​មហា​បរិ​និ​ព្វាន (ក្រុង​កុសិនារា) ។
ស្ថាន​ធំ​ទាំង​៤​កន្លែង​នោះ ​និង​ទីស្ថាន​​មួយ​ចំនួន​ទៀត​ជា​ពុទ្ធ​បូជ​​នីយដ្ឋាន​​ដែល​ជា​ទីស្ថាន​​នាំ​ឱ្យ​កើតការ​ជ្រះថ្លា​​របស់ពុទ្ធ​សាសនិក និង​ដែល​រថភ្លើង​ទេស​ចរណ៍​​មហា​បរិនិ​ព្វា​ន​ឥណ្ឌា​ នឹង​នាំ​ភ្ញៀវ​​​ទៅ​ដល់​ទី​នោះ​​មុន​ក្រោយ​តាម​​លំដាប់​​លំដោយ​ក្នុង​កម្មវិធី​ទេស​ចរណ៍​របស់​ខ្លួន ។ ទីស្ថាន​​ទាំង​នោះ​មាន៖
-ពុទ្ធគយា (Bodgaya) ៖ ​ជាទី​កន្លែង​​ដែល​ព្រះ​ពុទ្ធ​​បាន​ត្រាស់ដឹង ។ ពុទ្ធ​គយា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កន្លែង​ដ៏​សំខាន់​បំផុត​សម្រាប់​​ការ​ធ្វើ​ធម្ម​យាត្រា ។
-​នាល​ន្ទា (Nalanda) ៈ ​មាន​ន័យ​ថា «អ្នក​ឱ្យ​​នូ​វ​វិជ្ជា» គឺ​​ជា​សាកល​វិទ្យា​ល័យ​​ដ៏​ល្បី​ឈ្មោះនិង​មាន​ចំណាស់​ជាងគេ​បង្អស់​​នៅ​លើ​លោក។ ​មាន​ពួក​បញ្ញវន្ត​អន្តរ​ជាតិ​ និង​បូជនី​យេស​​ក៍​មក​ពីទី​ឆ្ងាយៗ​រហូត​ទៅ​ដល់​កោះជ្វា ​កោះស៊ូម​ា៉ត្រា ប្រទេស​​កូរ៉េ ប្រទេស​ជប៉ុន ​និង​ប្រទេស​ចិន ​ធ្លាប់​បាន​​មក​សិក្សា​នៅ​ទី​នេះ ។ ​បូជ​នីយេស​​ក៍​ចិន​ដ៏​ល្បី​ឈ្មោះ​​ពីរ​រូប គឺ​ភិក្ខុ​ហ្វា ហៀន (Fa Hiuen) និង​ភិក្ខុ​ហួន សាង (Huen Tsang) បាន​មក​ដល់​នាលន្ទា​​នៅ​សត​វត្សរ៍​ទី​៥ និង​ដើម​សត​វត្សរ៍​​ទី​៧ ដោយ​ឡែក​​ពីគ្នា។
-ក្រុង​រាជគារ (Ragir) (រាជ​គ្រឹះ) ៖ ​មាន​ន័យ​ថា «ទី​គង់​​​នៅរបស់​ព្រះរាជា» ជាទី​ក្រុង​បុរាណ​ ព័ន្ធព័ទ្ធ​ទៅដោយ​ទន្លេ​​ឈ្មោះបាង​គង្គា (Banganga) និង​ដោយ​ភ្នំ​ចំនួន​៥ ។ ទីនោះ​ជា​បូជ​នីយ​ដ្ឋាន​ដ៏​សំខាន់​​មួយ ព្រោះ​ថា ​ព្រះ​ពុទ្ធ​​ធ្លាប់​បាន​គង់​ចាំ​វស្សា​នៅ​ទី​នោះ​រយៈ​ពេល​១២​វស្សា ​ហើយ​បឋម​​សង្គា​​យនា (ការ​ប្រជុំ​លើក​ដំបូង) ​ស្តី​អំពី​​ធម្ម​វិន័យ​ក្នុង​​ព្រះពុទ្ធ​សាសនា ក៏​បាន​ប្រព្រឹត្ត​​​ទៅ​នៅ​​ឯ​គុហា​ភ្នំឈ្មោះ​​សត្ត​បានី នៅ​ក្បែរ​​ក្រុង​រាជ​គ្រឹះ​នោះ​ដែរ ។
-ពារាណ​សី (Varanasi) ៈ ​ជាក្រុង​​ដ៏​មាន​ចំណាស់​​ជាងគេ​បំផុត​ និង​មាន​មនុស្ស​​រស់​នៅ​រៀង​រហូត​មក​របស់​ពិភព​លោក ។ ​«ពារាណសី ជា​ទី​ក្រុង​កើត​មុន​ប្រវត្តិ​សាស្ត្រ​​ ចាស់​ជាង​ប្រពៃណី​ ចាស់​ជាង​រឿង​និទាន​​បុរាណទៅ​ទៀត» (លោក  Mark Twain ៈ ​អ្នក​និពន្ធ​​អាមេរិ​កាំង ១៨៣៥-១៩១០)។
-សារនាថ (Sarnath) ៈ ​គឺជាទី​ដែល​មាន​ឧទ្យាន​​មិគ​ទាយ​វ័ន គឺ​នៅព្រៃ​​ឧទ្យាន​​នោះហើយ ដែល​​ព្រះពុទ្ធ​បាន​សម្តែង​​បឋម​ទេសនា​ ដែល​ពេល​នេះ​គេ​ស្គាល់​​ថា ធម្ម​ចក្ក​ប្ប​វត្ត​ន​សូត្រ (Dharmachakra Pravartan) ​ឬ​ការ​បង្វិល​​ចក្រ​នៃ​ធម​៌ គឺ​ច្បាប់​ដែល​ព្រះ​​ពុទ្ធ​បាន​សម្តែង​​ប្រាប់​​អំពី​ផ្លូវ​​បាន​នូវ​វិជ្ជា និង​រំលត់​ទុក្ខ។
-លុម្ពិនី (Lumbini) ៈ ​គឹជា​ជាតិ​ភូមិ​របស់​ព្រះ​ពុទ្ធ​​គោតម ។ ជា​កន្លែង​​ដ៏​​សំខាន់​មួយ​សម្រាប់​ពុទ្ធ​សាសនិក​គ្រប់​រូប​​ និង​ជា​ស្ថាន​ធំ​មួយ​ក្នុង​ចំណោម​ឋាន​ធំ​៤​កន្លែង ​របស់​ពុទ្ធ​សាសនា (នៅ​​ប្រទេស​នេបា៉ល់) ។
-ក្រុង​​សាវត្ថី (Sravasti) ៈ គេតែង​​ជឿ​ថា ព្រះ​ពុទ្ធ​បាន​គង់​ចាំ​វស្សា​អស់​​ពេល​២៤​វស្សា​នៅ​​ក្រុង​សាវត្ថី​នេះ ។ ចេតិយ​បុរាណ និង​ខឿន​គ្រឹះ​​អារាម​ធំ​សម្បើម​ និង​ប្រាសាទ​​បុរាណ​ជា​ច្រើន​​នៅ​ជិត​ភូមិ​​មួយ​ឈ្មោះ​​សាហេត-មហេត (Sahet-Mahet) សព្វ​ថ្ងៃ​​ជា​ភស្តុតាង​​នៃ​វត្ត​មាន​របស់​ព្រះពុទ្ធ​ និង​ការ​​បំពេញ​ពុទ្ធ​កិច្ច​របស់​ព្រះ​​អង្គ​នៅទី​នោះ ។
-កុសិនារា (Kushinagar) ៈ ​ជាទីដែល​​ព្រះ​តថាគត​ទ្រង់​បាន​​ចូល​និព្វាន ។ រូប​ដិមា​ព្រះ​ពុទ្ធ​ចូល​និព្វាន​​មួយ​អង្គ​ធំ ដែល​គេ​​តម្កល់​នៅ​ឯ​ចេតិយ​មហា​បរិនិព្វាន​បច្ចុ​ប្បន្ន​នេះ ត្រូវ​បាន​ក្រុម​បុរាណ​​​វត្ថុ​​វិទ្យា​ជីក​រក​ឃើញ​ក្នុងឆ្នាំ​​១៨៧៦ ។
-ក្រុង​អាក្រា (Agra) ៖ វិមាន​ថាច់​ ម៉ាហល (Taj Mahal) ​ដែល​ជា​អច្ឆរិយ​វត្ថុ​មួយ​ក្នុង​បណ្តា​អច្ឆរិយ​វត្ថុ​ទាំង​៧ ​​របស់​ពិភព​លោក​តាំង​នៅ ។ វា​ជា​​​វិមាន​របស់​អធិរាជ​នាម​សាហ៍ ​ចាហាន​ សាង​​ឡើង​ដើម្បី​​តម្កល់​សព​មហេសី​ជាទី​ស្រឡាញ់​​របស់​ទ្រង់ គឺ​ព្រះ​នាង​មុម​តា​ហ្ស ម៉ាហល់។
រថភ្លើង​​មហា​បរិនិព្វាន​នេះ ជារថភ្លើង​​ពិសេស​ និង​មិន​ទទួល​​ដឹក​អ្នក​ដំណើរ​​ ឬភ្ញៀវ​ណា​ដែល​មិន​បាន​ទិញ​សំបុត្រ​ទុក​មុន​ទេ ។ ការិយា​ល័យ​​ទីផ្សារ​នៃ​សាជីវ​កម្ម​ទេស​ចរណ៍ និងផ្តល់​​សេវា​ដឹក​ជញ្ចូន​តាម​រថភ្លើង​ឥណ្ឌា (Indian Railway Catering and Tourism Corporation Ltd.) ហៅ​កាត់ថា IRCTC ទទួល​លក់​សំបុត្រ​រថភ្លើង​នេះ៕

            តាម​ទស្សនា​វដ្តី​សង្ខេប​ឥណ្ឌា