ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ដ្រ​បង្ហាញ​ត្រីមាស “​ស៊ី​ទ្រូ​ស​” (CITRUS)មាន​សាច់​ឆ្លុះ​ដល់​ឆ្អឹង

14 ឆ្នាំ មុន

តាម AFP បានឱ្យ​ដឹង​ថា កន្លង​មក មានការ​ស្រាវជ្រាវ និង​បង្កាត់​កង្កែប “​ស៊ី​ទ្រូ​ស​” (Citrus) ឬ​កង្កែប​ពណ៌​មាស​បាន ដោយឡែកក្នុង​ពេល​នេះអ្នក​ស្រាវ ជ្រាវ​ជប៉ុន​ក៏​ទទួលជោគជ័យ​ក្នុង​ការ​បង្កាត់​ត្រី “​ស៊ី​ទ្រូ​ស​” ឬ​ត្រីមាស ដែល​អាច​មើលឃើញ​អវយវៈ​នៅ​ក្នុងខ្លួន​ដោយ​គ្មាន​ការ​បិទ​បាំង​។សត្វ​ដែល​មាន​ ពណ៌​ភ្លឺ​ថ្លា​ទាំងនេះ គឺជាផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ក្នុង​ការ​ពុះ​វះ​សត្វទាំងនេះ​សំរាប់​ ធ្វើការ​ត្រួតពិនិត្យ

តាម AFP បានឱ្យ​ដឹង​ថា កន្លង​មក មានការ​ស្រាវជ្រាវ និង​បង្កាត់​កង្កែប “​ស៊ី​ទ្រូ​ស​” (Citrus) ឬ​កង្កែប​ពណ៌​មាស​បាន ដោយឡែកក្នុង​ពេល​នេះអ្នក​ស្រាវ ជ្រាវ​ជប៉ុន​ក៏​ទទួលជោគជ័យ​ក្នុង​ការ​បង្កាត់​ត្រី “​ស៊ី​ទ្រូ​ស​” ឬ​ត្រីមាស ដែល​អាច​មើលឃើញ​អវយវៈ​នៅ​ក្នុងខ្លួន​ដោយ​គ្មាន​ការ​បិទ​បាំង​។សត្វ​ដែល​មាន​ពណ៌​ភ្លឺ​ថ្លា​ទាំងនេះ គឺជាផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ក្នុង​ការ​ពុះ​វះ​សត្វទាំងនេះ​សំរាប់​ធ្វើការ​ត្រួតពិនិត្យ ។

បញ្ហាខាងលើ​បាន​ធ្វើ​ឱ្យ​មានការ​ជជែក​សាកសួរគ្នា​កាន់តែ​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​សាលារៀន ។ លោក​យូ​ដា​កា ថា​ម៉ា​រុ សាស្ដ្រាចារ្យផ្នែក​ជីវវិទ្យា​នៅ​មហាវិទ្យាល័យ “​មី​អេ​” បា ថ្លែង​ថា “​អ្នក​អាច​មើលឃើញ​អវយវៈ​នៅក្នុង​ខ្លួន​របស់​វា​បាន ព្រោះ​ស្រកានិង​ស្បែកត្រី​គ្មាន​ពណ៌​សំរាប់​បិទ​បាំង ។ លោក​អ្នក​មិនចាំបាច់​វះ​វា​ទេ ព្រោះ​អាច​មើល ឃើញ​ខួរក្បាល​តូច​នៅ​ពីលើ​គ្រាប់ភ្នែក​ពណ៌​ខ្មៅ​របស់ត្រីមាស​បាន​” ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ “​មី​អេ​” និង “​ណា​ហ្គា​យ៉ា​” បាន​បង្កាត់​ត្រី​មានពណ៌​ភ្លឺ​ថ្លា​នេះ​ដែល​អាច​រស់នៅ​បាន​ប្រហែល២០​ឆ្នាំ និង​ធំធាត់​មាន​ទំហំ​២៥​សង្ទីម៉ែត្រទំងន់​២​គីឡូក្រាម គឺ​ធំ​ជាង​ត្រី​ទូទៅ ដែលប្រើ​ក្នុង​ការ​សាកល្បង ដូច​ជា ត្រី​នាគ ឬ​ត្រី ម៉េ​ដា​កា របស់​ជប៉ុន ។ចំណែក​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ទៀតបាន​ប្រកាស​ថា  ពួក​គេ​មាន​គំរោង​លក់​សត្វកង្កែប ដែល​មាន​ស្បែក​ថ្លា​តាំងពី​ស្ថិត​នៅ​ជាកូន​ក្អុក នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១០ ឱ្យទៅមន្ទីរពិសោធន៍ និង​សាលារៀន​សំរាប់​ប្រើ​ក្នុងការ​ស្រាវជ្រាវ រួម​ទាំង​លក់​សំរាប់​ចិញ្ចឹមលំអ ដោយ​រំពឹង​ថា មាន​តំលៃ​មិន​លើស​ពី ១០.០០០​យ៉េន គឺ​ប្រហែល​១០០​ដុល្លារ ក្នុងមួយ​ក្បាល ។