ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1.163គ្រួ​​សារ​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​បា​ធាយទទួល​បាន​អំណោយ​សង្គ្រោះ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរ​ទេស​ និង​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​​ថ្នាក់​កណ្តាល​ចុះ​​ជួយ​ស្រុក​​បា​​ធាយ​ និង​លោក​ជំ​ទាវ​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​​ក្រោម​ឱ​វាទ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ តុលា បាន​អញ្ជើញ​ទៅ​ចែក​អំណោយ​​ជូន​ប្រ​ជា​ពល​រដ្ឋ​​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ ចំនួន​១.១៦៣​គ្រួ​សារ​ ក្នុង​​ស្រុក​បាធាយ ដែល​មក​ពី​ឃុំ​២​ គឺ​ឃុំ​ជើង​ព្រៃចំនួន​៣៣៩​

ខេត្ត​កំពង់​ចាម ៖ ​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរ​ទេស​ និង​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​​ថ្នាក់​កណ្តាល​ចុះ​​ជួយ​ស្រុក​​បា​​ធាយ​ និង​លោក​ជំ​ទាវ​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​​ក្រោម​ឱ​វាទ​ នា​ព្រឹក​ថ្ងៃ​ទី​៣១ តុលា បាន​អញ្ជើញ​ទៅ​ចែក​អំណោយ​​ជូន​ប្រ​ជា​ពល​រដ្ឋ​​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ចំនួន​១.១៦៣​គ្រួ​សារ​ ក្នុង​​ស្រុក​បាធាយ ដែល​មក​ពី​ឃុំ​២​ គឺ​ឃុំ​ជើង​ព្រៃចំនួន​៣៣៩​
គ្រួ​សារ និង​ឃុំ​តាំ​ង​ក្រ​សាំង​ចំនួន​៨២៤​គ្រួ​សារ​ ។ ពិធី​ចែក​អំណោយ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​​វិទ្យា​ល័យ​តាំង​ក្រ​សាំង​ ស្រុក​បា​​ធាយ ។

លោក​អ​ភិបាល​​ស្រុក​បា​​ធាយ​​បាន​ឱ្យ​ដឹង​ថា ស្រុក​បា​ធាយ​ជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​​-​ក្រុង​ទាំង​១៧ ​នៃ​ខេត្ត​កំពង់​ចាម ដែល​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ធ្ងន់​ធ្ងរ​ជាង​គេ ដោយ​ស្ថាន​ភាព​ស្រុក​ត្រូវ​រង​​​គ្រោះ​ដោយ​ទឹក​ជំនន់ទន្លេ​មេគង្គ​​ផង​​​ និង​ទន្លេ​សាប​ផង។​ មក​ដល់​ពេល​នេះ​ ឃុំ​ដែល​នៅ​ជាប់​ដង​​ទន្លេ​សាបទឹក​បាន​ស្រក​បន្តិច​ហើយ តែ​កន្លង​ទៅ​​​នេះ​បាន​បង្ក​ឱ្យ​ខូច​ផល​ដំណាំ​ និង​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​​​ជា​ច្រើន​។​ ដោយ​មើល​ឃើញ​​អំពី​ស្ថាន​ភាព​​លំ​បាក​របស់​ប្រ​ជា​ពល​រដ្ឋ​​កន្លង​មក​នេះ រាជ​រដ្ឋា​ភិបាល​ អង្គ​ការ​ជាតិ-អន្តរ​ជាតិ​ សប្បុរស​ជន​នានា ​កាក​បាទ​ក្រ​ហម​កម្ពុជា​ ជា​ពិសេស​លោក​​ឧ​ប​​នាយក​​រដ្ឋ​មន្ត្រី​ និង​លោក​ជំ​ទាវ​​​បាន​ផ្តល់​​អំណោយ​ចំនួន​៦​លើក​មក​ហើយ​។

លោក​អភិបាល​​ស្រុក​បន្ត​ថា ក្នុង​ឱ​កាស​ដ៏​មាន​សារ​សំ​ខាន់​នេះ​ តាង​នាម​ប្រ​ជា​ពល​រដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ស្រុក​បា​ធាយ​ទាំង​មូល សូម​សម្តែង​នូវ​ម​ហា​​​​ករុណា​ទិ​គុណ​ យ៉ាង​ជ្រាល​ជ្រៅ ជូន​ចំពោះ​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន ​និង​លោក​ជំ​ទាវ​កិត្ត​​ិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ប្រ​ធាន​សមា​គមជាតិ​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​សម្តេច​ និង​លោក​ជំ​ទាវ​​តែង​​តែគិត​គូ​រជា​និច្ច​ អំពី​សុខ​​ទុក្ខ​របស់​ប្រ​ជា​​ពល​រដ្ឋ​​​គ្រប់​កាលៈ​ទេសៈ។ លើស​ពី​នេះ​​ទៀត​ លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​ហោ​ ណាំ​ហុង​ និង​លោក​ជំ​ទាវ​​តែង​តែ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធ​​ចក្រនិង​អា​ណា​ចក្រ​ ធ្វើ​ឱ្យ​សមិទ្ធ​ផល​​​ជា​ច្រើន​​​កើត​ឡើង​ស្អេក​ស្កះ​គ្រប់​ច្រក​ល្ហក​​​នៅ​ទូ​ទាំង​ស្រុក​បា​ធាយ​។

មាន​ប្រ​សាសន៍​ទៅ​កាន់​ប្រ​ជា​ពល​រដ្ឋ​​​​​ទាំង​១.១៦៣គ្រួ​សារ ក្នុង​ឱ​កាស​នោះ លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង​ បានសម្តែង​នូវ​ការ​ចូល​រួមរំលែក​​ការ​លំ​បាក​របស់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​​​ទាំង​អស់​ ដែល​ទទួល​​​​រង​​គ្រោះ ដោយ​ទឹក​ជំនន់​​នេះ ហើយ​មិន​មែន​​​ប៉ះ​ពាល​់តែ​ប្រ​ទេស​កម្ពុជា​យើង​ទេ ​ប្រ​ទេស​​​នៅ​ជិត​ខាង​កម្ពុជាយើង​​ដូច​ជា​នៅ​ប្រ​​ទេស​ថៃ​ធ្ងន់​ធ្ងរ​ជា​ង​យើង​​ទៅ​ទៀត​។​លោក​ឧ​ប​នាយក​រ​ដ្ឋ​មន្ត្រី​​មាន​ប្រ​សាសន៍​ថា សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន និង​លោក​ជំ​ទាវ​កិត្ត​ិ​ព្រឹទ្ធ​បណ្ឌិត​​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ ហើយ​កន្លង​មក​បាន​ចេញ​អង្ក​រ​១០​ពាន់​តោនហើយ​ដើម្បី​ជួយ​ដល់​បង​ប្អូន​ប្រជា​ពល​​រដ្ឋ​​យើង​​ ​ដែ​ល​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​។​ ​ថ្មី​ៗ​នេះ​សម្តេច​​តេ​ជោ បាន​​បញ្ជា​ឱ្យ​យក​អង្ករ​២​ពាន់​តោន​ទៀត ដើម្បី​ចែក​ជូន​​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​​ថែម​ទៀត ទោះ​ជា​យ៉ាង​នេះ​ក្តី គឺ​មិន​ទាន់​គ្រប់​គ្រាន់​​​ទៅ​នឹង​ការ​លំ​បាក​របស់​បង​ប្អូន​យើង​ទាំង​អស់​ទេ គឺ​គ្រាន់​តែ​ជា​ការ​ចូល​រួម​ចំណែក​​​​ក្នុង​កម្រិត​​មួយ​ណា​ដែល​អាច​ធ្វើ​ទៅ​បាន។ កន្លង​មក​​ មាន​ប្រ​ទេស​ជា​មិត្ត​​ក៏​បាន​ជួយ​​ជា​ថវិកា​ ហើយ​សម្តេច​តេ​ជោ​​​មាន​ប្រ​សាសន៍​ថា ​​ថវិកា​​ដែល​បាន​ពី​ការ​ជួយ​ទាំង​នោះ គឺ​យក​ទៅ​ទិញ​ស្បៀង ​សម្រាប​់​ចែក​ជូន​​​​បង​ ប្អូន​ដែល​ទទួល​រង​គ្រោះ​។ សម្តេច​បានបញ្ជូន​ដល់​អាជ្ញា​ធរ​​​ទាំង​អស់​​​ មិន​ទុក​ឱ្យ​​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់ស្លាប់​ ដោយ​អត់​បាយ​ទេ​។

លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​​មាន​ប្រ​សាសន៍​បន្ត​ថា​ ​អំណោយ​ទាំង​នេះ គឺ​ជួយ​សម្រាល​ការ​លំ​បាក​​របស់​បង​ប្អូន​មួយ​រយៈ។ នៅ​ពេល​​ទឹក​ស្រក​ទៅ​វិញ សូម​បង​ប្អូន​ទាំង​អស់​​ កន្លែង​ណា​ដែល​អាច​បង្ក​បង្កើន​ផល​បាន​សូម​បង​ប្អូន​ខិតខំ​​​ធ្វើ​។ ចំណែក​រាជ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​​ត្រៀម​​​ស្រូវ​ពូជ​​​​ជូន​បង​​ប្អូននៅ​ពេល​ទឹក​ស្រក​​ ដែល​ក្រ​សួង​ក​សិកម្ម​​បាន​ត្រៀម​រួច​ហើយ​។ រាជ​រដ្ឋា​ភិ​បាល​​បាន​​គ្រោង​ទុក​​ថវិកា​​​ជា​ច្រើន​រយ​លាន​ដុល្លារ​ ដើម្បី​ស្តា​រ​​េហដ្ឋា​ចរនា​សម្ព័ន្ធ​ដែល​​រង​​ប៉ះពាល់​​ដោយ​ទឹក​ជំនន់​ សាលារៀន​ មន្ទីរ​ពេទ្យ ផ្លូវ​ថ្នល់ ផ្លូវ​លំ​…។ លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា នៅ​​ឆ្នាំ​២០១៣ ជា​ឆ្នាំ​​បោះ​ឆ្នោត​​​ជ្រើស​រើស​​រដ្ឋាភិបាល​​​ថ្មី​ ផ្លូវ​លំ​ ដែល​ចាក់​ក្រួ​ស​ក្រ​ហម​នេះ ​នឹង​ចាក់​កៅ​ស៊ូ​ពី​ផ្សារ​ផ្អាវ​ដល់​វត្ត​ប្រើស​មាស​។

លោក​​ឧ​ប​នាយក​រដ្ឋ​​មន្ត្រី​បញ្ជាក់​ថា​ ឥឡូវ​បាន​ពិ​ភាក្សា​​ជា​មួយ​លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​​​សុខា​ភិបាល​ មន្ទីរ​ពេទ្យ​​បា​ធាយ​នេះ​ ក្លាយ​​ទៅ​ជា​មន្ទី​រ​ពេទ្យ​បង្អែក​។ ​លោក​បាន​ចរចា​​ ជា​មួយ​រដ្ឋា​ភិបាល​សាធារណ​រដ្ឋ​កូ​រ៉េ​ជួយ​ទឹក​ប្រាក់​២​លាន​ដុល្លារ​ សម្រាប់​ក​សាង​មន្ទីរ​ពេទ្យ​បង្អែក​ ហើយ​គ្រូ​ពេទ្យ​​ជំនាញ គេ​នឹង​មក​ប្រ​ចាំ​ការ​សម្រាប់​ជួយ​ព្យា​បាល​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​។ ​ស្រុក​បា​ធាយ​​ ជា​ស្រុក​ទី​១​ ដែល​មាន​សាកល​វិទ្យា​ល័យ​​​​​។​ ឯ​មូល​និធិ​ហោ​ ណាំ​ហុង គឺ​សម្រាប់​ឱ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ដែល​ចង់​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​​តែ​ខ្វះ​ថវិកា​​ទៅ​ខ្ចី​​ដោយ​មិន​យក​ការ​ប្រាក់​ពីបង​ប្អូន​​ទេ​។

សូម​បញ្ជាក់​ថា អំណោយ​ចែក​ជូន​ប្រ​ជា​​ពល​រដ្ឋ​រង​គ្រោះ​​​ចំនួន​១.១៦៣​គ្រួ​សារនោះ ​​ក្នុង​១​គ្រួ​សារ​​ៗ ទទួល​បាន​អង្ករ​​២០​គី​ឡូ​ក្រាម មី​​១​កេស ត្រីងៀត​១​គីឡូ​ក្រាម​ ត្រី​ខ​​​១០​កំ​ប៉ុង ទឹក​ស៊ី​អីុវ​​៣​ដប ទឹក​ត្រី​៣​ដប ឆៃ​ប៉ូវ​​១​គីឡូក្រាម ​និងថវិកា​ចំនួន​១​ម៉ឺន​រៀល​​៕