ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​31 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៨៦៤ -Nevada ត្រូវបាន​ទទួល​ស្គាល់​ជា​រដ្ឋ​ទី​​៣៦ ​របស់​សហ​រដ្ឋអាមេរិក ។
*ឆ្នាំ១៩៤០ -​សង្គ្រាម​លោក​លើក​ទី២ ៖ ចក្រ​ភព​​អង់​គ្លេស​​ត្រៀម​​ខ្លួន​ការពារ​ការ​ឈ្លាន​ពាន​ដែល​អាច​កើត​មានឡើង​​ពី​ប្រទេ​សអាល្លឺ​ម៉ង់ ។

*ឆ្នាំ១៨៦៤
-Nevada ត្រូវបាន​ទទួល​ស្គាល់​ជា​រដ្ឋ​ទី​​៣៦ ​របស់​សហ​រដ្ឋអាមេរិក ។ 
*ឆ្នាំ១៩៤០
-​សង្គ្រាម​លោក​លើក​ទី២ ៖ ចក្រ​ភព​​អង់​គ្លេស​​ត្រៀម​​ខ្លួន​ការពារ​ការ​ឈ្លាន​ពាន​ដែល​អាច​កើត​មានឡើង​​ពី​ប្រទេ​សអាល្លឺ​ម៉ង់ ។
*ឆ្នាំ១៩៥៤
-សង្គ្រាម​ដើម្បី​ឯក​រាជ្យ​របស់​អាល់ហ្សេរី ៖ រណ​សិរ្យ​សង្គ្រោះជាតិ​អាល់ហ្សេរី បាន​​ចាប់​ផ្តើម​​​ងើប​ឡើង​​​បះ​បោរ​ប្រឆាំង​ទៅនឹង​ប្រទេស​បារាំង។
*ឆ្នាំ១៩៨៤
-​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Indira Gandhi ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​សន្តិ​សុខ​២​នាក់។ ការ​ធ្វើ​ឃាត​នេះ​​បាន​​ផ្ទុះ​ចេញ​​កូដ​កម្ម​​នៅ​ក្នុង​ទីក្រុងញូវ​ដេលី បណ្តាល​ឱ្យ​មនុស្ស​ជិត​១​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់។​
*ឆ្នាំ១៩៩៩
-ជើងហោះ​ហើរ​​លេខ​៩៩០ របស់​ក្រុម​​ហ៊ុន​អាកាស​ចរណ៍​អេហ្ស៊ីប​បាន​ធ្លាក់​​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ Nantucket ក្នុង​រដ្ឋ​ម៉ាសា​ឈូ​សេត​បណ្តាល​ឱ្យ​​អ្នក​ដំណើរ​​​ទាំង​អស់​២១៧​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ។
*ឆ្នាំ២០០៣
-​នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ​ម៉ូហា​ធៀរ ប៊ីន ​ម៉ូហា​មេដ ​បាន​សម្រេច​ចិត្ត​លាលែង​ចេញពី​តំណែង​​។ ការ​លា​លែងនេះ គឺជាការ​បញ្ចប់​​ការ​កាន់​អំណាច​រយៈ​ពេល​២២​ឆ្នាំរបស់​លោក ។
*ឆ្នាំ២០០៨
-​ប្រទេស​លីប៊ី ​យល់​ព្រម​​សង​ជំងឺ​ចិត្ត​១,៥​​ពាន់​លាន​ដុល្លារ ​ទៅ​ឱ្យ​សហ​រដ្ឋអាមេរិក​​សម្រាប់​ការ​វាយ​​ប្រហារ​ភេរវ​កម្ម​កន្លង​មក ។ ការ​យល់​ព្រម​​សង​ជំងឺ​ចិត្ត​នេះ គឺ​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​នៃ​ការ​​ចាប់​ផ្តើម​​ចំណង​ទាក់​ទង​ការ​ទូត​ជា​ថ្មី​ឡើង​វិញ រវាង​​ប្រទេស​ទាំងពីរ ។
*ឆ្នាំ២០១០
-​ការ​តាំងពិព័រណ៍​​ World Expo ​នៅក្នុង​ក្រុង​សៀងហៃ ​ប្រទេស​ចិន ត្រូវបាន​បញ្ចប់ ។
-ចំនួន​អ្ន​កស្លាប់​​ដោយ​សារ​រលក​យក្ស​សូ៊ណា​មី​នៅ​កោះ​ស៊ូមា៉ត្រា បាន​កើន​ឡើង​ដល់​ចំនួន​៤៣៥​នាក់ និង​១១០​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន ៕