ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​​បាល់​ទាត់​​កម្តៅ​សាច់​​ដុំ​កម្ពុជា​ ​0-1​ នេ​ប៉ាល់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រ​កួត​ចាញ់​ក្រុម​នេ​ប៉ាល់​១-0 នៅ​ក្នុង​ព្រឹត្ត​ការ​​ណ៍​​ប្រ​កួត​កំ​ដៅ​សាច់​ដុំនៅ​លើ​​​​ទី​លាន​ព​ហុ​កីឡដ្ឋាន​​​​ជាតិ កាល​ពី​​យប់​ថ្ងៃ​សុក្រ ទី​២៨ តុលា កន្លង​មក​នេះ​។​

រាជធានីភ្នំពេញ​​ ៖ ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រ​កួត​ចាញ់​ក្រុម​នេ​ប៉ាល់​១-0 នៅ​ក្នុង​ព្រឹត្ត​ការ​​ណ៍​​ប្រ​កួត​កំ​ដៅ​សាច់​ដុំនៅ​លើ​​​​ទី​លាន​ព​ហុ​កីឡដ្ឋាន​​​​ជាតិ កាល​ពី​​យប់​ថ្ងៃ​សុក្រ ទី​២៨ តុលា កន្លង​មក​នេះ​។​

គេ​នៅ​ចាំ​បាន​ថា ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ កម្ពុជា​ធ្លាប់​បាន​ចាញ់​នេ​ប៉ាល់​​១-០​ម្តង​រួច​មក​ហើយ​ ​កាល​ពី​ឆ្នាំ​២០០៨​ ប្រ​កួត​នៅ​​លើ​ទី​លាន​ព​ហុ​កី​ឡ​ដ្ឋាន​​​​ជាតិ​​។ លើ​ក​នេះ​ប្រ​វត្តិ​សាស្ត្រ​​​ច្រំ​ដែល​បាន​ធ្លាក់​មក​លើ​កម្ពុជា​សា​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​ក្រុម​នេ​ប៉ាល់​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​​ជាតិ​កម្ពុជា​១-០ នៅ​ក្នុង​តង់​ទី​២។​

នៅ​ក្នុង​តង់​ទី​១​រយៈ​ពេល​៤០​នាទី​ដំបូង​ក្រុម​នេ​ប៉ាល់​មាន​ប្រៀប​ជាង​កម្ពុជាយ៉ាង​ខ្លាំង បើ​ទោះ​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាច​ទប់​ទល់​ស្មើ​០-០​​ក៏​ដោយ​។ ចូល​ដល់​តង់​​ទី២​ ក្រុម​នេ​ប៉ាល់​ចាប់​ផ្តើម​លេង​​សង្កត់​មក​លើ​កម្ពុជា​​សា​ជា​ថ្មី​ម្តង​ទៀត​រហូត​ដល់​នាទី​៨៤ ទើប​នេ​ប៉ាល់​មាន​ឱ​កាស​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​មុខ​កម្ពុជា​​១-០ ដែល​រក​បាន​ដោយ​កី​ឡា​ករ​ពាក់​អាវ​លេខ​៩ Santhosh Shahumla ។

លោក​វ៉ាន់​ លី ​អ្នក​គ្រប់​គ្រង​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​កម្ពុជា​​បាន​ឱ្យ​ដឹង​ថា ការ​ប្រ​កួត​នេះ​ គឺ​ជា​តំណាក់​កាល​ចុង​ក្រោយ​បង្អស់​ហើយ ដើម្បី​កំ​ដៅ​សាច់​ដុំ​មុន​ពេល​​ចេញ​​ទៅ​ប្រកួត​​ស៊ី​ហ្គេម​នៅ​ឥណ្ឌូ​ណេ​ស៊ី​ ខណៈ​​ដែល​នៅសល់តែ​ប៉ុន្មាន​​​ថ្ងៃ​​ទៀត​ប៉ុណ្ណោះ​ នឹង​ត្រូវ​ចេញ​ដំណើរ​​។ ម្យ៉ាង​វិញ​ទៀត​ក៏​ជា​ការ​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​​បង្អស់​ក្នុង​ការ​ជ្រើស​រើស​​សម្រិត​សម្រាំង​​រក​កី​ឡា​ករ​ល្អ​ចំនួន​២០​នាក់ ក្នុង​ចំណោម​កី​ឡា​ករ​២៣​នាក់ ស្ថិត​​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ហ្វឹក​ហាត់​នា​ពេល​កន្លង​មក​។

លោក​បាន​បន្ត​​ទៀត​ថា ការ​ប្រ​កួត​នេះ​លោក​ក៏​មិន​សូវ​មាន​សង្ឃឹម​ថា នឹង​ឈ្នះ​គេ​ដែរ​ ព្រោះ​ថា​ក្រុម​​របស់​គេ​ធំ​មាន​កី​ឡា​ករ​ល្អ​គ្រប់​វិស័យ រី​ឯ​កម្ពុជា​គ្រាន់​តែ​ជា​កី​ឡា​ករ​​ជម្រើស​ក្រោម​អាយុ​២៣​ឆ្នាំ​ប៉ុណ្ណោះ ដែល​ត្រៀម​បម្រុង​​​​សម្រាប់​ចូល​រួម​ប្រ​កួត​​កី​ឡា​ស៊ី​ហ្គេម៕