ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនSamsung ​បាន​វាយ​ផ្តួល​​ក្រុមហ៊ុន​Apple​ ក្លាយជា​​ជើង​ឯក​​​ក្នុង​ការ​​លក់ចេញ​ទូរស័ព្ទ​វៃឆ្លាត

12 ឆ្នាំ មុន

ក្រុមហ៊ុន​ Samsung ​Electronics Co.​ របស់ប្រទេស​កូរ៉េខាងត្បូង​បានយក​ឈ្នះក្រុមហ៊ុន​ Apple Inc ​នៅដំណាក់​កាលត្រីមាស​ចុង​ក្រោយនេះ​ ក្លាយជា​​អ្នកលក់​​ចេញ​​ទូរស័ព្ទ​ដៃធំ ​បំផុតក្នុង​ពិភពលោក ​ស្របពេល​ដែល​ក្រុមហ៊ុន​​ទាំងពីរ​កំពុង​ប្រកួតប្រជែង​ទាំងផ្លូវ​ច្បាប់និង​ បច្ចេក​វិទ្យា​​ជាមួយគ្នា​។

ក្រុមហ៊ុន​ Samsung ​Electronics Co.​ របស់ប្រទេស​កូរ៉េខាងត្បូង​បានយក​ឈ្នះក្រុមហ៊ុន​ Apple Inc ​នៅដំណាក់​កាលត្រីមាស​ចុង​ក្រោយនេះ​ ក្លាយជា​​អ្នកលក់​​ចេញ​​ទូរស័ព្ទ​ដៃធំ ​បំផុតក្នុង​ពិភពលោក ​ស្របពេល​ដែល​ក្រុមហ៊ុន​​ទាំងពីរ​កំពុង​ប្រកួតប្រជែង​ទាំងផ្លូវ​ច្បាប់និង​ បច្ចេក​វិទ្យា​​ជាមួយគ្នា​។ ក្រុមហ៊ុន​ Samsung ​បានលក់​ចេញទូរស័ព្ទ​​ដៃ​ចំនួន​​២៧,៨​លាន​​គ្រឿង​នៅ​ក្នុងត្រីមាស​ចុង​ក្រោយ​នេះ​ដោយ​​បាន​ស្រូប​​យក​ទីផ្សារ​ចំនួន​២៣,៨​​ភាគរយ។​

នេះបើ​តាម​​សម្តី​​របស់​​លោក​ Milton Keynes​ ដែល​ជា​អ្នក​វិភាគ​យុទ្ធសាស្ត្រ​ដែល​​មាន​ទីតាំង​នៅ​ក្នុង​​ទីក្រុង​ឡុងដ៏​។ ចំណែក​ក្រុមហ៊ុន​ Apple ​បាន​នាំ​ចេញ​​ផលិត​ផល​របស់​​ខ្លួនចូលទីផ្សារចំនួន ​១៧,១​លាន​គ្រឿង​ដែលស្មើនឹង​១៤,៦ភាគរយនៃ​ចំនួនទីផ្សារ​សរុប ​ឈរនៅពី​ក្រោយក្រុមហ៊ុន​Samsung​ ក្នុង​ការលក់​ទូរសព្ទ័ចេញ។​ ចំណែកក្រុមហ៊ុន Nokia ​ក៏ឈរនៅលំដាប់ទី៣នៃការលក់​ចេញនោះដែរ។

ក្រុមហ៊ុន Apple ដែលទើបបានដាក់​បង្ហាញ Iphone 4s ក្នុងខែតុលា ក៏អាចរក្សាការចាប់​អារម្មណ៍ខ្លាំងតែ១ភាគ៤ប៉ុណ្ណោះ បន្ទាប់ពីក្រុម​ហ៊ុន Nokia បានចេញលក់ទូរស័ព្ទថ្មីមួយ​នា​ដើម​ឆ្នាំនេះ។ ក្រុមហ៊ុន Samsung របស់កូរ៉េ ខាង​ត្បូងបានផ្លាស់ប្តូរជាមួយ Google Inc.។

កម្មវិធី Solfware Android បាន​ពង្រីក​ការ​លក់ចេញរបស់ក្រុម ហ៊ុន​Samsung ស៊េរី​ទូរស័ព្ទ Galaxy Smartphone និងប្រភេទ កុំព្យូទ័របន្ទះ(Tablet PC)។
ការលក់ទូរស័ព្ទវៃឆ្លាតក្នុងទីផ្សារពិភពលោកបានកើនឡើង៤៤ភាគរយ ដែលមានចំនួន​សរុប​១១៧លានគ្រឿង តែក្រុមហ៊ុនNokia បាន​ធ្លាក់​ចុះ​១៤,៤ភាគរយ ធៀបជាមួយឆ្នាំទៅ។

ក្រុមហ៊ុន Samsung ក្រុមហ៊ុនApple និងក្រុមហ៊ុន Nokia ទើបតែបានចេញប្រភេទ ទូរស័ព្ទថ្មីក្នុងខែតែមួយ ស្របពេលដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទកាន់តែកើនឡើង ក្នុងការឆែក​អ៊ិនធើរ​ណេត ចាក់វីដេអូ និងចូលគេហទំព័រនៃ​បណ្តា​ញសង្គមដូចជា Facebook ឬ Twitter ជាដើម ៕