ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនអ្នកស្លា.ប់​ដោយការ​រញ្ជួយ​ដី​​ និងការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ី​កើនឡើង

13 ឆ្នាំ មុន

តាម​តុល្យាការ​ចុង​ក្រោយ​ថ្មី​មួយ​ថា គិតត្រឹម​​ល្ងាច​ថ្ងៃ​ទី​២៧ តុលា ចំនួន​អ្នក​ស្លា.ប់​​ដោយសារ​ការ​​រញ្ជួយដី​នៅខេត្ត​ស៊ូម៉ា​ត្រា ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី​កើន​ឡើងដល់​ជាង​៣០០​នាក់​ហើយ ។ លោក​ Antorizo ប្រធាន​ផ្នែក​ឆ្លើយ​តប​ស្ថានការ​បន្ទាន់​នៃទីស្នាក់​ការ​ស្រាវជ្រាវ​ និង​ជួយ​​សង្គ្រោះ​ប្រចាំ​ខេត្ត​ស៊ូ​ម៉ាត្រា​និយាយ​ថា មនុស្ស​​៤១២​នាក់ នៅ​តែ​បាត់ខ្លួន​នៅឡើយ ហើយ​គ្រួសារ​ជាង​៤.០០០​​គ្រួសារ បាន​រត់​ចោល​ផ្ទះ​សំបែង​របស់ពួកគេ ។​ ​លោក Antorizo និយាយ​​ឱ្យដឹង​ទៀត​ថា ភាគច្រើន​នៃអ្នក​​ស្លា.ប់​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​អនុស្រុក​ ចំនួន​៤ ដែល​រង​​គ្រោះ​​ធ្ងន់​ធ្ងរ​​ដោយ​សារ​ការ​រញ្ជួយ​ដី​កំរិត​​៧,២​រីស្ទ័រ​នេះ​ ។

តាម​តុល្យាការ​ចុង​ក្រោយ​ថ្មី​មួយ​ថា គិតត្រឹម​​ល្ងាច​ថ្ងៃ​ទី​២៧ តុលា ចំនួន​អ្នក​ស្លាប់​​ដោយសារ​ការ​​រញ្ជួយដី​នៅខេត្ត​ស៊ូម៉ា​ត្រា ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី​កើន​ឡើងដល់​ជាង​៣០០​នាក់​ហើយ ។ លោក​ Antorizo ប្រធាន​ផ្នែក​ឆ្លើយ​តប​ស្ថានការ​បន្ទាន់​នៃទីស្នាក់​ការ​ស្រាវជ្រាវ​ និង​ជួយ​​សង្គ្រោះ​ប្រចាំ​ខេត្ត​ស៊ូ​ម៉ាត្រា​និយាយ​ថា មនុស្ស​​៤១២​នាក់ នៅ​តែ​បាត់ខ្លួន​នៅឡើយ ហើយ​គ្រួសារ​ជាង​៤.០០០​​គ្រួសារ បាន​រត់​ចោល​ផ្ទះ​សំបែង​របស់ពួកគេ ។​ ​លោក Antorizo និយាយ​​ឱ្យដឹង​ទៀត​ថា ភាគច្រើន​នៃអ្នក​​ស្លាប់​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​អនុស្រុក​ចំនួន​៤ ដែល​រង​​គ្រោះ​​ធ្ងន់​ធ្ងរ​​ដោយ​សារ​ការ​រញ្ជួយ​ដី​កំរិត​​៧,២​រីស្ទ័រ​នេះ​ ។

ការរញ្ជួ​យដី​នោះបាន​វាយ​ប្រហារ​លើ​ខេត្ត​ភាគ​ខាងលិច​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​ទី​២៥ តុលា កន្លងមក​ ​ដោយ​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​​ស៊ូ​ស៊ី​ឡូ បាម​បាង​យ៉ូដូ​យ៉ូណូ លុបចោល​ដំណើរ​ទស្សន​​កិច្ច​​ទៅកាន់​ប្រទេស​វៀត​ណាម ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​​កំពូលអាស៊ាន ដែលរៀបចំ​ឡើង​នៅ​ក្នុង​​ទី​ក្រុង​​ហាណូយ ។ តាម​ប្រភពព័ត៌​មាន​ថា លោក​យ៉ូដូ​យ៉ូណូ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​នៅ​តំបន់​​​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​នៅ​ថ្ងៃ​ទី​២៨ តុលា ។
ចំណែក​​ការ​ផ្ទុះ​ភ្នំភ្លើង​ MERAPI របស់​ឥណ្ឌូ​ណេ​ស៊ី​វិញ អ្នក​​ស្លាប់​ឡើង​ដល់​៣០​នាក់ ៕