ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំ​ខាន់​ៗ​​កើត​ឡើង​​ក្នុង​ថ្ងៃ​ទី​៣០​​តុលា​​

12 ឆ្នាំ មុន

*ឆ្នាំ​១៤៨៥-ស្តេច​ហង់​រី​ទី​៧​របស់​ប្រទេស​អង់​គ្លេស​បាន​ឡើង​គ្រង​រាជ្យ​។
*ឆ្នាំ​១៨៦៤-​ទី​ក្រុង​Helenaស្ថិត​នៅ​ក្នុង​រដ្ឋ​ម៉ុង​តាណា សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​។
-អ្នក​​​រុក​រក​រ៉ែ​រក​ឃើញ​មាស​នៅ​”Last Chance Gulch”។

*ឆ្នាំ​១៤៨៥
-ស្តេច​ហង់​រី​ទី​៧​របស់​ប្រទេស​អង់​គ្លេស​បាន​ឡើង​គ្រង​រាជ្យ​។
*ឆ្នាំ​១៨៦៤
-​ទី​ក្រុង​Helenaស្ថិត​នៅ​ក្នុង​រដ្ឋ​ម៉ុង​តាណា សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​។
-អ្នក​​​រុក​រក​រ៉ែ​រក​ឃើញ​មាស​នៅ​”Last Chance Gulch”។
*ឆ្នាំ​១៩១៨​
-អាណា​ចក្រ​អូ​តូ​ម៉ង់​បាន​ចុះ​ហត្ថលេ​ខា​សន្តិ​ភាព​មួយ​ជា​មួយ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធ​​មិត្ត​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១នៅ​មជ្ឈិម​បូ​ព៌​ា​។
*ឆ្នាំ​១៩២០​
-គណ​បក្ស​​កុ​ម្មុយ​នីស្ត​របស់​ប្រទេស​អូ​ស្ត្រា​លី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ស៊ីដ​នី​។
*ឆ្នាំ​១៩២២
-លោក​បេនី​​តូ មូ​សសូ​លី​នី​បាន​ក្លាយ​ជា​នា​យក​រដ្ឋ​មន្ត្រី​ទី​៤០​របស់​ប្រទេស​អ៊ីតាលី​។
*ឆ្នាំ​១៩២៥
-លោក​ចន ឡូ​ជី ប៊ែដ​បង្កើត​គ្រឿង​បញ្ជូន​រូប​ភាព​ទូរទស្សន៍​ជា​លើក​ដំបូង​នៅ​អង់​គ្លេស​។
*ឆ្នាំ​១៩៤៧
-កិច្ច​ព្រម​ព្រៀង​ទូ​ទៅ​ស្តី​អំពី​ពន្ធ​នាំ​ចេញ​នាំ​ចូល​និង​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​ (GATT)ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​ត្រូវ​បាន​បង្កើត​ឡើង​។
*ឆ្នាំ​១៩៦១
-សហភាព​សូ​វៀត​បាន​បាញ់​សាក​ល្បង​គ្រាប់​បែក​អ៊ី​ដ្រូ​សែន​ឈ្មោះ ​Tsar Bombaនៅ​ប្រជុំ​កោះ​ Novaya Zemlyaមហា​ស​មុទ្រ​​អាក់​ទិច​ភាគ​ខាង​ជើង​ប្រទេស​រុស្ស៊ី​។
*ឆ្នាំ​១៩៧០​
-នៅ​ប្រទេស​វៀត​ណាម ខ្យល់​មូ​សសុង​ដ៏​អា​ក្រក់​បំ​ផុត​បាន​បក់​បោក​លើ​ប្រទេស​នេះ​៦ឆ្នាំ​ជាប់​ៗ​គ្នា​បង្កើត​បាន​ជា​ទឹក​ជំនន់​ដ៏​ធំ​មួយ​សម្លាប់​អស់​មនុស្ស​២៩៣​នាក់​ ២សែននាក់​គ្មាន​ផ្ទះ​សម្បែង​ហើយ​អ្វី​ដែល​ជាក់​ស្តែង​នោះ​វា​បាន​រំ​លាយ​ចោ​ល​សង្គ្រាម​វៀត​ណាម​។
*ឆ្នាំ​១៩៧២
-ការ​បុក​គ្នា​រវាង​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ពី​រ​គ្រឿង​នៅ​ស៊ី​កា​ហ្គោ​បាន​សម្លាប់​អស់​មនុស្ស​៤៥នាក់​និង​៣៣២នាក់​ទៀត​រង​របួស​។
*ឆ្នាំ​១៩៧៣
-​ស្ពាន​ Bosphorus Bridgeនៅ​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួកគី​ដែល​តភ្ជាប់​ទ្វីប​អឺរ៉ុប​និងអា​ស៊ី​ត្រង់​តំបន់​ Bosphorusត្រូវ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថា​ពរ​។​
*ឆ្នាំ​១៩៨០​
-​ប្រទេស​អែល​សាល​វ៉ា​ឌ័រ​និង​ហុង​ឌុយ​រ៉ាស​ចុះ​សន្ធិ​សញ្ញា​សន្តិ​ភាព​មួយ​បញ្ចប់​ជម្លោះ​ព្រំ​ដែន​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​មុន​ការ​សម្រេច​របស់​តុ​លា​ការ​យុត្តិ​ធម៌​អន្តរជាតិ ICJ។
*ឆ្នាំ​១៩៨៣
-​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិប​តេយ្យ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អា​ហ្សង់​ទីន​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ ពោល​គឺ​បន្ទាប់​ពី​ការ​គ្រប់​គ្រង​ដោយ​របប​យោ​ធា​អស់​៧​ឆ្នាំ​។
*ឆ្នាំ​២០០៧​
-​មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​និង១១​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​​ដោយ​គ្រា​ប់​បែក​អត្ត​ឃាត​នៅ​ក្បែរ​ទី​បញ្ជា​​ការ​ធំ​កង​ទ័ព​ប៉ា​គី​ស្ថាន​នៅ​ក្នុង​​ទី​ក្រុង​Rawalpindi។
*ឆ្នាំ​២០០៨​
-ការ​បំ​ផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​មួយ​នៅ​ក្នុង​រដ្ឋ​Assamភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​បាន​សម្លាប់​អស់​មនុស្ស​យ៉ាង​តិច​៦៦​នាក់​ ខណៈ​ជាង​៤៧០​នាក់​ទៀត​បាន​រង​របួស​។
*ឆ្នាំ​២០០៩​
-​នៅ​ក្នុង​ការរឹត​បន្តឹង​វិ​ធាន​ការ​សន្តិ​សុខ​មួយ អាជ្ញា​ធរ​មី​យ៉ាន់​ម៉ា​បាន​ចាប់​ខ្លួន​មនុស្ស​៥០​នាក់​។
*ឆ្នាំ​២០១០
-ចំនួន​អ្នក​ស្លាប់​ដោយ​ស៊ូ​ណា​មី​នៅ​ឥណ្ឌូ​ណេ​​ស៊ី​បាន​ឡើង​ដល់​៤១៣​នាក់​និង​២១៨​នាក់​ទៀត​បាត់​ខ្លួន​ ៕