ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំ​ខាន់​ៗ​​កើត​ឡើង​​ក្នុង​​ថ្ងៃទី​​២៩​តុលា​​

12 ឆ្នាំ មុន

*ឆ្នាំ​១៣៩០-ការ​កាត់​ទោស​ទៅ​លើ​អ្នក​ចេះ​អំពើ​អាប​ធ្មប់​ជា​លើក​ទី​១​នៅ​ទី​ក្រុង​ប៉ារីស​បាន​នាំ​ឲ្យ​មាន​មនុស្ស​៣នាក់​ស្លា.ប់​បាត់​បង់​ជី​វិត​។
*ឆ្នាំ​១៦៧៥-គណិត​វិទូ​អា​ល្លឺម៉ង់​ឈ្មោះ​Gottfried Wilhelm Leibniz បាន​ប្រើ​ប្រាស់​អក្ស​រ​ sវែង​(∫)ជា​និ​មិត្ត​សញ្ញា​អាំង​តេក្រាល​នៅ​ក្នុង​គណិត​វិទ្យា​។
*ឆ្នាំ​១៨៦៣-ប្រទេស​ចំនួន​១៨​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ហ្សឺ​ណែវ​ព្រម​ព្រៀង​បង្កើត​ឲ្យ​មាន​កាកបាទ​ក្រ​ហម​អន្តរជាតិ​។

*ឆ្នាំ​១៣៩០
-ការ​កាត់​ទោស​ទៅ​លើ​អ្នក​ចេះ​អំពើ​អាប​ធ្មប់​ជា​លើក​ទី​១​នៅ​ទី​ក្រុង​ប៉ារីស​បាន​នាំ​ឲ្យ​មាន​មនុស្ស​៣នាក់​ស្លាប់​បាត់​បង់​ជី​វិត​។
*ឆ្នាំ​១៦៧៥
-គណិត​វិទូ​អា​ល្លឺម៉ង់​ឈ្មោះ​Gottfried Wilhelm Leibniz បាន​ប្រើ​ប្រាស់​អក្ស​រ​ sវែង​(∫)ជា​និ​មិត្ត​សញ្ញា​អាំង​តេក្រាល​នៅ​ក្នុង​គណិត​វិទ្យា​។
*ឆ្នាំ​១៨៦៣
-ប្រទេស​ចំនួន​១៨​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ហ្សឺ​ណែវ​ព្រម​ព្រៀង​បង្កើត​ឲ្យ​មាន​កាកបាទ​ក្រ​ហម​អន្តរជាតិ​។
*ឆ្នាំ​១៩២២
-ស្តេច​ប្រទេស​អ៊ីតាលី​ព្រះ​នាម​Victor Emmanuel IIIបាន​តែង​តាំង​លោក​បេណាតូ មូសសូ​លីនី​ជា​នា​យក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​។
*ឆ្នាំ​១៩២៣
-តួកគី​ក្លាយ​ជា​របប​សាធារណ​រដ្ឋ​បន្ទាប់​ពី​ការរលំ​រលាយ​អា​ណា​ចក្រ​អូតូ​ម៉ង់​។
*ឆ្នាំ​១៩៤១
-ជន​ជាតិ​ជ្វីហ្វ​ដែល​រស់​នៅ​ក្នុង​តំបន់​ទី​ទ័ល​ក្រ​បង្កើត​ដោយ​អា​ល្លឺម៉ង់​ឈ្មោះ ​Kovno ghetto​ជាង​១ម៉ឺននាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​អា​ល្លឺម៉ង់​។ ការសម្លាប់​រង្គាល​នា​ពេល​នោះ​ត្រូ​វបាន​គេ​ដាក់​ឈ្មោះ​ថា​ Great Action។
*ឆ្នាំ​១៩៤៤
-ទី​ក្រុង​ប្រេដា​របស់​ប្រទេស​ហូឡង់​ត្រូវ​បាន​រំ​ដោះ​ដោយ​កងពល​រថ​ក្រោះ​លេខ១​របស់​​​ប្រទេស​ប៉ូឡូញ​។
*ឆ្នាំ​១៩៤៨
-ការ​សម្លាប់​រង្គាលដ៏​សាហាវ​មួយ​ប្រព្រឹត្តិ​ដោយ​កង​ទ័ព​អ៊ីស្រា​អែល​ទៅ​លើ​អ្នក​ភូមិ​ប៉ា​ឡេស្ទីន​នៅ​ភូមិ​ឈ្មោះ​ Safsaf។ វា​ជា​ភូមិ​ដំបូង​គេ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​អ៊ីស្រា​អែល​។ មនុស្ស​ប្រុស​ដែល​ជាប់​ចំណង​ដៃ​ត្រូវ​បាន​បាញ់​សម្លាប់​រួច​កប់​ក្នុង​រណ្តៅ​មួយ​។ ស្ត្រី​ជា​ច្រើន​ត្រូវ​គេ​ចាប់​រំលោភ​ដោយ​ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ផងដែរ ។
*ឆ្នាំ​១៩៥៣
-យន្ត​ហោះ​ធុន​ Douglas DC-6នៃ​ជើង​ហោះ​​ហើរ​(BCPA) Flight 304/44បាន​ធ្លាក់​នៅ​ក្បែរ​ទី​ក្រុង​​សាន​ហ្វ្រាន់​ស៊ី​ស្កូ​ រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា​សម្លាប់​អស់​ជី​វិត​មនុស្ស​១៩​នាក់​។
*ឆ្នាំ​១៩៥៦
-កងទ័ព​អ៊ី​ស្រា​អែល​បាន​ចូល​ឈ្លាន​ពាន​ឧបទ្វីប​ស៊ី​ណៃ​និង​វាយ​រុញ​ច្រាន​កង​ទ័ព​អេហ្ស៊ីប​ឲ្យ​ត្រឡប់​ទៅ​ឈរ​ជើង​នៅ​ព្រែក​ជីក​ស៊ុយអេ​។
*ឆ្នាំ​១៩៦១​
-​ប្រទេស​ស៊ី​រី​បាន​ដក​ខ្លួន​ចេញ​ពី​សាធារណ​រដ្ឋ​អា​រ៉ាប់​រួម​។
*ឆ្នាំ​១៩៦៤
-ប្រទេស​Tanganyikaនិង​Zanzibarបាន​រួប​រួម​គ្នា​បង្កើត​ជា​សាធារណ​រដ្ឋ​តង់​ហ្សា​នី​។
*ឆ្នាំ​១៩៨៣
-មនុស្ស​ជាង​៥០០.០០០នាក់​បាន​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំង​នឹង​មីស៊ីល​គ្រូស(​cruise missile ជា​មីស៊ីល​នាំ​ផ្លូវ​ដែល​បំ​ពាក់​ដោយ​ក្បាល​គ្រឿង​ផ្ទុះ) នៅ​ទី​ក្រុង​ Hagueប្រទេស​ហូឡង់​។
*ឆ្នាំ​១៩៩១
-យាន​អវកាស​គ្មាន​មនុស្ស​ជិះ​របស់​អាមេរិក​Galileoបាន​ហោះ​ចូល​ទៅ​កៀក​បំ​ផុត​នឹង​កូន​ភព​រណប​ប្រព័ន្ធ​ព្រះ​អាទិត្យ​ឈ្មោះ​951 Gaspra។
*ឆ្នាំ​១៩៨៨
-អគ្គិភ័យ​នៅ​ក្នុង​ក្លឹប​រាត្រី​ឌី​ស្កូ​តែក​មួយ​ឈ្មោះ​Gothenburgក្នុង​ប្រ​ទេស​ស៊ុយអែត​បាន​ឆក់​យក​ជី​វិត​មនុស្ស​អស់​៦៣នាក់​និង​២០០​នាក់​ទៀត​រង​របួស​។
*ឆ្នាំ​២០០២
-ការ​ឆេះ​អគារ​ពាណិជ្ជ​កម្ម​កំពស់​៦០​ជាន់​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ប្រទេស​វៀតណាម​បាន​សម្លាប់​មនុស្ស​អស់​ជាង​៦០​នាក់​និង​១០០​នាក់​ទៀត​បាត់​ខ្លួន​។ នោះ​ជា​គ្រោះ​មហន្ត​រាយ​ដ៏​អា​ក្រក់​បំ​ផុត​ក្នុង​ខណៈ​ប្រទេស​វៀត​ណាម​​កំពុង​មាន​សន្តិ​ភាព​។
*ឆ្នាំ​២០០៥
-ការ​បំ​ផ្ទុះ​គ្រាប់​បែក​នៅទី​ក្រុង​ឌីលលី​ប្រទេស​ឥណ្ឌា​បាន​សម្លាប់​អស់​មនុស្ស​៦២នាក់​និង​២១០​នាក់​ទៀត​បាន​រង​របួស​ ។
*ឆ្នាំ​២០០៧
-​រដ្ឋា​ភិ​បាល​ចិន​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​៧៧៤​នាក់​ជា​ផ្នែក​មួយ​នៃ​វិធាន​ការ​លុប​បំ​បាត់​ផលិត​កម្ម​ថ្នាំ​ពេទ្យ​ អា​ហារ​និង​ក​សិ​កម្ម​ដែល​គ្មាន​គុណភាព​ធ្វើ​ឲ្យ​មាន​ភាព​សៅ​ហ្មង។​
*ឆ្នាំ​២០១០​
-​អត្រា​ស្លាប់​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី​បាន​កើត​ដល់​៣៩៤​នាក់​និង​៣១២នាក់​បាត់​ខ្លួន​ ៕