ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យធំ​ បំផុត​​របស់​ចិន​ប៉ាន់​ស្មាន​​ពីការធ្លាក់​ចុះតម្លៃ

12 ឆ្នាំ មុន

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំបំផុត​របស់​ប្រទេសចិន​ ​មាន​ជំនឿថា​ ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេស​​ដែលជា​កូនសោគ​ន្លឹះក្នុងការ​ពន្លឿន​សេដ្ឋកិច្ច ​បានប្រែប្រួល ​ហើយ​ស្ថាន​ការណ៍​ក៏សង្ឃឹម​ថា​កាន់​​តែអាក្រក់​​នៅខែ​បន្ទាប់ទៀត ​ដោយសារ​​តម្លៃ​លក់​ធ្លាក់​​ចុះ​និង​ចំនួន​ទិញមានតិច។​

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំបំផុត​របស់​ប្រទេសចិន​ ​មាន​ជំនឿថា​ ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេស​​ដែលជា​កូនសោគ​ន្លឹះក្នុងការ​ពន្លឿន​សេដ្ឋកិច្ច ​បានប្រែប្រួល ​ហើយ​ស្ថាន​ការណ៍​ក៏សង្ឃឹម​ថា​កាន់​​តែអាក្រក់​​នៅខែ​បន្ទាប់ទៀត ​ដោយសារ​​តម្លៃ​លក់​ធ្លាក់​​ចុះ​និង​ចំនួន​ទិញមានតិច។​

ក្រុមហ៊ុនChina Vanke​ ដែលជាក្រុមហ៊ុន ​អភិវឌ្ឍន៍អចលនទ្រព្យ​ធំបំផុតរបស់ប្រទេសចិន​ ក្នុងទីផ្សារភាគហ៊ុន​និយាយថា ​រដ្ឋាភិបាលបាន​​ខិតខំប្រឹង​ប្រែងអស់​រយៈពេលជា​ច្រើនឆ្នាំមក​​ហើយដើម្បីទប់ការកើនឡើងនៃ​តម្លៃអចលន​ទ្រព្យ ​តែវាក៏បានប៉ះពាល់ដល់ទីផ្សារ ​ហើយអ្នក​អភិវឌ្ឍន៍ក៏ត្រូវកៀប​ជាប់​រើមិនរួចបន្ទាប់ពីចំនួន​ លក់ចេញក្នុងទីក្រុង​ធំបំផុតទាំង១៤របស់​ ប្រទេសបានធ្លាក់ចុះក្នុងខែកញ្ញាបើធៀបជាមួយ ​ឆ្នាំទៅ។

យើងមើលឃើញបានថា វាមាននិន្នាការ​ធ្លាក់ ចុះក្នុងការលក់ជាពិសេសក្នុងទីក្រុងធំៗ។ នេះ​បើ​តាម​សម្តីរបស់លោក Shirley Xiao អនុ​ប្រធាន​នាយកប្រតិបត្តិ​នៃក្រុមហ៊ុនChina Vanke។ គាត់បន្តថា តម្លៃបានចាប់ផ្តើមធ្លាក់​ចុះ​បន្តិចម្តងៗ ហេតុនេះយើងគិតថា បើទោះ​ជា​អ្នកទិញដែលមានលទ្ធភាពក្នុងការទិញក៏ត្រូវ​ជ្រើសរើសក្នុង​ការរង់ចាំពីនេះតទៅដែរ ពីព្រោះ​គោលដៅរបស់​ពួក​គេគឺតម្លៃកាន់តែចុះទាប។

ក្នុងពេលថ្មីៗនេះ ក៏លេចឡើងនូវ​ក្រុម​បាតុករ​តូចៗនិងមិនជាប់ពាក់ព័ន្ធអ្វីជួយ​ដល់​ការិយា​ល័យលក់អចលនទ្រព្យក្នុងទីក្រុងធំៗដូចជា ទីក្រុង​សៀងហៃ ដោយ​បានបញ្ចេញ​កំហឹង​ចំពោះអ្នកទិញផ្ទះដែលរួមគ្នានៅអង្គុយ​ស្ងៀម ហើយក្រុមបាតុករក៏ទាមទារឲ្យសងប្រាក់​វិញ​បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចាប់ ផ្តើមបញ្ចុះតម្លៃក្នុងអគាររបស់ពួកគេកំពុងរស់ នៅដើម្បីទាក់ទាញអ្នកទិញផ្ទះថ្មីនោះ។

អ្នកវិនិយោគ និងអ្នកវិភាគកំពុងពិនិត្យតាម​ដាន​វិស័យអចលនទ្រព្យយ៉ាងប្រកិតបំផុត​ដែល​ជាសញ្ញានៃការដួលរលំពីព្រោះវាពិតជាមាន​សារ​សំខាន់សម្រាប់សេដ្ឋកិច្ចទាំងមូល ហើយ​ការ​ប៉ះពាល់នឹងប៉ះទង្គិចដល់អ្វីគ្រប់បែបយ៉ាង​ចាប់ពី តម្លៃស្ពាន់និងដែកនៅលើពិភពលោក​រហូត​សង្គម ដែលមានសិ្ថរភាពក្នុងប្រទេស​ដែល​មាន​​សេដ្ឋ កិច្ចធំបំផុតទី២ក្នុងពិភពលោក។

ការធ្លាក់ចុះតម្លៃអចលនទ្រព្យចំនួន៣០ភាគ​រយ អាចទាញទម្លាក់ការ​វិនិយោគក្នុងប្រទេស​ចិន​ឲ្យ​ដួលរលំ ហើយការវិនិយោគដែលជា​យន្ត​ការពន្លឿនសេដ្ឋកិច្ចអាចស្គាល់អ្វីមួយដែលគេ ហៅថា ការធ្លាក់ចុះសេដ្ឋកិច្ចបន្ទាប់ពី​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់ខ្លួនលើ៩ភាគរយ ។ នេះ​បើ​តាមសម្តីរបស់អ្នកសេដ្ឋកិច្ចលោកស្រី​Wang Tao មកពីធនាគារUBS។

គណនេយ្យអចលនទ្រព្យក្នុងការវិនិយោគ មានចំនួន២០ភាគរយនៃសាច់ប្រាក់វិនិយោគ សរុប ក្នុងប្រទេសចិន ហើយតាមការព្យាករ​របស់​ក្រុមហ៊ុន UBS វិញមានដល់៣០ភាគរយ​សម្រាប់ផលិតផលសម្រេចរបស់សេដ្ឋកិច្ចដែល មានក្នុង​វិស័យអចលនទ្រព្យ។ លោកស្រីWang ថា អចលនទ្រព្យដែល​ជា​អ្នកដឹកនាំនៃការធ្លាក់ចុះតាមគំរូផ្លូវដើរនៃសេដ្ឋ កិច្ចទំនងនឹងអាចលេចឡើងច្បាស់នៅ ប៉ុន្មាន​ឆ្នាំបន្ទាប់ បើទោះជាយើងមិន​បាន​គិតពីទី​ផ្សារ​អចលនទ្រព្យដែលនឹងត្រូវដួលរលំនោះ។

រដ្ឋបាលតាមខេត្តក្នុងប្រទេសចិនពឹងផ្អែក យ៉ាងខ្លាំងទៅលើការលក់អចលនទ្រព្យជាប្រាក់ ចំណូលខេត្ត ក៏បានទុកចោលការវិនិយោគ​ក្នុង​គំរោង​អចលនទ្រព្យដែរក្នុងឆ្នាំថ្មីនេះ។
អាជ្ញាធរក្នុងតំបន់ក៏មានគណនេយ្យដល់ទៅ ៣០ភាគរយនៃចំនួនប្រាក់កម្ចីធនាគារ ហើយ​មាន​ខ្លះ​ក៏​បានដាក់តំកល់ដី ផែនការអភិវឌ្ឍ​ អចលន​ទ្រព្យ ហេតុនេះការដួលរលំនៃទីផ្សារ​អចលនទ្រព្យនឹងអាចបំផ្លាញដល់ប្រព័ន្ធហិរញ្ញវត្ថុ។ ក្រុមហ៊ុនVanke ថាប្រាក់ចំណូលកើន​ឡើង​៣២​ភាគរយស្មើ៩៥លានដុល្លារក្នុងត្រី​មាស​ទី៣ ធៀប​ជា​មួយ​​ឆ្នាំចាស់ ៕