*ឆ្នាំ១៧៩៥
-សហរដ្ឋអាមេរិក និងអេស្ប៉ាញបានចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងម៉ាឌ្រីត ។ សន្ធិសញ្ញានេះផ្តោតទៅលើដំណោះស្រាយព្រំដែនរវាងបណ្តាប្រទេសនៅក្រោមអាណានិគមអេស្ប៉ាំញ និងសហរដ្ឋអាមេរិក ។
*ឆ្នាំ១៨០៦
-កងទ័ពបារាំងចូលលុកលុយទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
*ឆ្នាំ១៨១០
សហរដ្ឋអាមេរិកបានដាក់បញ្ចូលអតីតដែនដីអាណានិគមរបស់ប្រទេសអេស្ប៉ាញនៅភាគខាងលិចនៃរដ្ឋផ្លរីដាជារបស់ខ្លួន។
*ឆ្នាំ១៩០៤
-ផ្លូវរថភ្លើងក្រោមដីលើកដំបូងបង្អស់ក្នុងទីក្រុងញូវយ៉កត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់។ ផ្លូវនេះត្រូវបានចាត់ទុកថា ជាផ្លូវក្រោមដីដ៏ធំជាងគេបំផុត នៅសហរដ្ឋអាមេរិក ហើយក៏ជាផ្លូវរថភ្លើងក្រោមដីមួយដ៏ធំបំផុតរបស់ពិភពលោកផងដែរ ។
*ឆ្នាំ១៩៤៤
-សង្គ្រាមលោកលើកទី២ ៖ កងទ័ពអាល្លឺម៉ង់ចូលកាន់កាប់តំបន់ Banska Bystrica នៃប្រទេសស្លូវ៉ាគី ។
*ឆ្នាំ១៩៥៣
-ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ Totem ២របស់អង់គ្លេស ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី ។
*ឆ្នាំ១៩៦១
-ប្រទេសម៉ុងហ្គោលី ចូលជាសមាជិកអង្គការសហប្រជាជាតិ ។
*ឆ្នាំ១៩៩១
-ចំនួនអ្នកជាប់ពន្ធនាគារនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់១លាននាក់។ ចំនួននេះត្រូវបានគេចាត់ទុកថា ជាចំនួនខ្ពស់បំផុតជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ។
*ឆ្នាំ១៩៩៥
-ប្រទេសឡេតូនី បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ។
*ឆ្នាំ២០០៩
-ប្រទេសកាតា បានបើកសម្ពោធរថភ្លើង LNG ដែលជារថភ្លើងធំបំផុតលើពិភពលោក។
*ឆ្នាំ២០១០
-ប្រទេសកូរ៉េខាងជើងបានទាមទារអង្ករចំនួន៥សែនតោន និងជីចំនួន៣សែនតោន ពីកូរ៉េខាងត្បូង ជាថ្នូរទៅនឹងការសុំឱ្យមានការជួបជុំក្រុមគ្រួសារ ។
-ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិ នៅកោះសូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់២៨២នាក់ និងរាប់រយនាក់ផ្សេងទៀតបាត់ខ្លួន ៕
ចែករំលែកព័តមាននេះ