ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជះក្លិនពុល​​ចូលសាលារៀន សិស្ស​​រាប់​រយនាក់​​​នាំគ្នា​​រត់ចេញ​​ទៅផ្ទះ

12 ឆ្នាំ មុន

​ខេត្តកំពង់ចាម​​​​​ ៖ ​ហេតុការណ៍​​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយបានកើ​តឡើង​ កាល​ពី​វេលា​ម៉ោង១០​និង​១០នាទី​ព្រឹក​​ថ្ងៃទី​​២៦ តុលា ​២០១១ នៅ​សាលា​បឋមសិក្សា​​​​មេសជ្រៃ ​ស្ថិតនៅ​​​ភូមិ​​អូរបេង ឃុំ​មេ​​​សជ្រៃ ​ស្រុកស្ទឹង​ត្រង់​ ដោយ​សិស្សានុ​សិស្ស​​​រាប់​រយ​នាក់​​​​​បិទទ្វារ​​ថ្នាក់​រៀននិងបាន​ប្រញាប់ ​​​ប្រញាល់​​នាំគ្នា​​​ចេញទៅផ្ទះ​ព្រោះ​តែ​ធុំ​ក្លិន​ថ្នាំ​ពុល​​បណ្តាល​ឱ្យ ​កុមារី​​​៣នាក់​​ពុលរងី​រងើ​​ត្រូវ​​បាននាំ​​មក​​សង្គ្រោះ​​​​ជាបន្ទាន់​នៅ ​មន្ទីរពេទ្យ​​​បង្អែក​​ស្រុក​ចំការ​

ខេត្តកំពង់ចាម​​​​​ ៖ ​ហេតុការណ៍​​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយបានកើ​តឡើង​ កាល​ពី​វេលា​ម៉ោង១០​និង​១០នាទី​ព្រឹក​​ថ្ងៃទី​​២៦ តុលា ​២០១១ នៅ​សាលា​បឋមសិក្សា​​​​មេសជ្រៃ ​ស្ថិតនៅ​​​ភូមិ​​អូរបេង ឃុំ​មេ​​​សជ្រៃ ​ស្រុកស្ទឹង​ត្រង់​ ដោយ​សិស្សានុ​សិស្ស​​​រាប់​រយ​នាក់​​​​​បិទទ្វារ​​ថ្នាក់​រៀននិងបាន​ប្រញាប់​​​ប្រញាល់​​នាំគ្នា​​​ចេញទៅផ្ទះ​ព្រោះ​តែ​ធុំ​ក្លិន​ថ្នាំ​ពុល​​បណ្តាល​ឱ្យ​កុមារី​​​៣នាក់​​ពុលរងី​រងើ​​ត្រូវ​​បាននាំ​​មក​​សង្គ្រោះ​​​​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​​​បង្អែក​​ស្រុក​ចំការ​លើ​។

លោកគ្រូ​​ងួន ស្រ៊ន់ បង្រៀន​​នៅសាលា​បឋម​ខាង​លើ​ឱ្យដឹង​ថា ​ក្នុងពេលដែល​​សិស្ស​​កំពុង​​សិក្សា​​​ ស្រាប់តែ​មានក្លិន​ម្យ៉ាងភាយ​ចូល​មក​ពេញ​​ក្នុងបរិវេណ​​​សាលា​ដែល​​ធ្វើ​​ឱ្យសិស្ស​ និង​លោក​គ្រូ អ្នកគ្រូ​ទាំងអស់​មាន​​ការ​ភ្ញាក់​ផ្អើល​​​​ឆោឡោ​តែម្តង​។​ លោក​គ្រូបាន​​​​រាយការណ៍​​​​ទៅនគរ​បាល​ប៉ុស្តិ៍​រដ្ឋបាលឃុំ​​​មេសជ្រៃ ដើម្បីស្រាវជ្រាវ​​​តាមរក​​​ក្លិន​​ចម្លែក​នោះ ទើប​ដឹង​ថា ចេញ​ពី​ផ្ទះ​អ្នក​ភូមិ​ដែល​​បាញ់ថ្នាំ​ប្រចៀវ​។

លោកវរសេនីយ៍​​ជា ធារិទ្ធ ​អធិ​ការ​នគ​រ​បាល​ស្រុកស្ទឹង​​ត្រង់បាន​ឱ្យដឹង​ថា សិស្ស​ក្មេងៗ​៣នាក់ ​ដែលរងគ្រោះ​រួមមាន ១-ឈ្មោះ​យ៉ុន នី ​ភេទ ស្រី អាយុ​​១០​ឆ្នាំ រៀនថ្នាក់​ទី​​​​៤ ២-ឈ្មោះ​​​ខឿន ស្រីល័ក្ខ ភេទស្រី អាយុ​​៧​ឆ្នាំ ​រៀនថ្នាក់​ទី​​៣ ​៣-ឈ្មោះ​ថេន ស្រីនី ភេទស្រី​ អាយុ​​៧ឆ្នាំ រៀន​ថ្នាក់​​ទី​​៣ ​ត្រូវ​បាននាំ​​​ទៅសង្គ្រោះ​​​​នៅមន្ទីរពេទ្យ​​បង្អែក​ស្រុកចំការលើ ៕