ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារា​បង្ហាញ​​ម៉ូដ​​អូស្ត្រាលី​​​ត្រូវបាន​​​ជ្រើស​រើស​​​​​ថត​ផ្សាយ​​​ពាណិជ្ជ​កម្ម​​អាវ​ទ្រនាប់​​​តម្លៃ​​2,5លាន​​ដុល្លារ​

12 ឆ្នាំ មុន

​យោ​ង​ទៅ​​តាម​​ប្រភព​ព័ត៌​មាន​សិល្បៈ​​ពី​កាសែត​​ចិន​​ចេញ​ផ្សាយ​កាលពីថ្ងៃ​​សុក្រ ទី​១៩ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ​តារា​បង្ហាញ​​ម៉ូដ​អូស្ត្រាលី ​មីរ៉ាន់​ដា ឃើរ ​ត្រូវបាន​​ជ្រើសរើស​​ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​​បង្ហាញ​​ម៉ូដ​អាវទ្រនាប់​​ដែល​មាន​តម្លៃ​២,៥​លាន​ដុល្លារ​ដោយ​ក្រុម​ហ៊ុន​ Victoria’s Secret’s 2011 Fantasy Treasure Bra. នៅក្នុង​ទីក្រុង​​ញូវ​យ៉ក ។ តារា​បង្ហាញ​​ម៉ូដវ័យ​២៨ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​​ទស្ស​និក​ជន​ទាំងអស់​​ដែល​ចូលរួម​​ក្នុង​​ពិធី

​យោ​ង​ទៅ​​តាម​​ប្រភព​ព័ត៌​មាន​សិល្បៈ​​ពី​កាសែត​​ចិន​​ចេញ​ផ្សាយ​កាលពីថ្ងៃ​​សុក្រ ទី​១៩ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ​តារា​បង្ហាញ​​ម៉ូដ​អូស្ត្រាលី ​មីរ៉ាន់​ដា ឃើរ ​ត្រូវបាន​​ជ្រើសរើស​​ថត​ផ្សាយ​ពាណិជ្ជ​​កម្ម​​បង្ហាញ​​ម៉ូដ​អាវទ្រនាប់​​ដែល​មាន​តម្លៃ​២,៥​លាន​ដុល្លារ​ដោយ​ក្រុម​ហ៊ុន​ Victoria’s Secret’s 2011 Fantasy Treasure Bra. នៅក្នុង​ទីក្រុង​​ញូវ​យ៉ក ។

តារា​បង្ហាញ​​ម៉ូដវ័យ​២៨ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​​ទស្ស​និក​ជន​ទាំងអស់​​ដែល​ចូលរួម​​ក្នុង​​ពិធី​​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំងជា​មួយ​នឹង​ឈុតព្រលែង​ខ្លួន​ទទេ ដោយ​មាន​ត្រឹមតែ​​អាវ​ទ្រនាប់​​ដែល​មាន​តម្លៃ​២,៥​លាន​ដុល្លារ​​មួយ​ផ្ទាំង​​តូច​ប៉ុណ្ណោះ ។

​ក្រោយ​ពី​​រូប​នាង​ត្រូវបាន​បាន​ជ្រើសរើស​​ឱ្យ​ថត​ផ្សព្វផ្សាយ​​អាវ​ទ្រនាប់​​​ដ៏​មាន​តម្លៃ​នេះ​ នាង​មីរ៉ាន់​ដា ឃើរ បាន​និយាយ​ថា ៖ ​គឺ​ជា​កិត្តិ​យស​​ខ្លាំងណាស់​ ដែល​ខ្ញុំ​បាន​ពាក់​អាវ​ទ្រនាប់​​ដ៏​មាន​​តម្លៃ​បែប​នេះ ។ ​នាង​បាន​បន្តទៀតថា ​វា​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿថា ខ្ញុំ​​​​មាន​វាសនា​បាន​ពាក់​អាវ​តម្លៃ​២,៥​លាន​ដុល្លារ​នៅ​ពី​ដើម​ទ្រូង​​របស់ខ្ញុំ ។

​អាវទ្រនាប់​​នេះ​ត្រូវបាន​​​ច្នៃ​ម៉ូដ​ដោយ​ក្រុម​ហ៊ុន Victoria’s Secret Fashion Show ក្នុង​​ទីក្រុង​ឡុង ​ដោយ​ប្រើ​​​រយៈពេល​៥០០​​ម៉ោង​ ដើម្បី​បញ្ចប់​​វា។ ​វា​ត្រូវបាន​គេ​តុប​តែង​ជា​មួយ​នឹង​​ត្បូង​ដ៏​មាន​ត​ម្លៃ​​ចំនួន​៣.៤០០​គ្រាប់ ​លាយ​ចម្រុះ​​ជា​មួយ​នឹង​គ្រាប់​ពេជ្រ​​ពណ៌ស និង​​លឿង​ទម្ងន់​​១៤២​ការ៉ាត់។ ទន្ទឹម​​នឹង​ការ​ទទួលបាន​ជោគ​ជ័យ​​ក្នុង​ការ​ច្នៃ​​ម៉ូដ​​អាវ​ទ្រនាប់​​ ក្រុម​ហ៊ុន​ដដែល​នេះ គ្រោង​នឹង​បន្ត​​​ច្នៃ​ម៉ូដ​​ខោ​ទ្រនាប់​គ្រំ​សមុទ្រ​ដែល​ធ្វើ​អំពីពេជ្រ​១៤២ការ៉ាត់ ​ព្រម​ទាំង​​គ្រាប់​គុដ និង​វត្ថុ​មាន​តម្លៃ​​ផ្សេងៗ​ទៀត​​នៅក្នុង​ពិធី​​តាំង​ពិរព័រណ៍​សម្លៀក​បំពាក់​នៅថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ២០១១ ខាង​មុខ​នេះ៕