ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី​​​​ជួប​សន្ទនា​​​ការងារ​ជាមួយ​​លោក​​​គួ​ សឹង​ឃុន លេខា​បក្ស​​ លោ​កម៉ា ពាវ អភិបាល​តំបន់ស្វ័យត​​ក្វាងស៊ី និង​លោក​​បៃ​ យីងហ្វូ​ នាយក​​គ្រប់​គ្រង​សាខាធនាគារ​អភិវឌ្ឍចិន​ប្រចាំ​​​ក្វាង​ស៊ី​

12 ឆ្នាំ មុន

​ក្នុង​​ឱកាស​​នៃការ​ស្នាក់​អាស្រ័យ​​​​​អញ្ជើញ​ចូល​រួម​ពិព័រណ៍ចិន​-អាស៊ាន ​​​លើកទី​៨ ​​នៅទីក្រុង​​ណាន់​នីង ​ខេត្តក្វាង​ស៊ី​ សាធារណរដ្ឋ​ប្រជាមានិត​​ចិន សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​​​ជួប​ពិភាក្សា​​​​ការងារជាមួយ​​លោក​​គួ សឹង​ឃុន លេខា​បក្ស​​​តំបន់​ស្វយ័ត​​ក្វាង​ស៊ី ​និង​លោក​ម៉ា​ ពាវ អភិបាល​តំបន់ស្វ័យត​​ក្វាង​ស៊ី​ ដែល​​ការ​សន្ទនា​នោះ​បាន​បង្ហាញ​នូវ​​មិត្តភាព​

ក្នុង​​ឱកាស​​នៃការ​ស្នាក់​អាស្រ័យ​​​​​អញ្ជើញ​ចូល​រួម​ពិព័រណ៍ចិន​-អាស៊ាន​​​លើកទី​៨ ​​នៅទីក្រុង​​ណាន់​នីង ​ខេត្តក្វាង​ស៊ី​ សាធារណរដ្ឋ​ប្រជាមានិត​​ចិន សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​​​ជួប​ពិភាក្សា​​​​ការងារជាមួយ​​លោក​​គួ សឹង​ឃុន លេខា​បក្ស​​​តំបន់​ស្វយ័ត​​ក្វាង​ស៊ី ​និង​លោក​ម៉ា​ ពាវ អភិបាល​តំបន់ស្វ័យត​​ក្វាង​ស៊ី​ ដែល​​ការ​សន្ទនា​នោះ​បាន​បង្ហាញ​នូវ​​មិត្តភាព​ដ៏ជ្រាល​ជ្រៅ​​របស់​រដ្ឋាភិបាល​ និង​​ប្រជាពលរដ្ឋ​​​កម្ពុជា ​ជា​មួយ​នឹង​ប្រជាជន​​​​ និង​រដ្ឋាភិបាល​​​ចិន ​​ហើយ​​​​​​ពិធី​ប្រជុំ និងតាំង​​​ពិព័រណ៍​លើក​នេះ​​គឺ​ជា​​ទំនាក់​ទំនង​​​ដ៏មាន​​សារ​សំខាន់​នៅក្នុង​​​​ទំនាក់ទំនង​​ចិន-​អាស៊ាន​​ផងដែរ​។

ជាការឆ្លើយ​តប​​​ លោក​គួ សឹង​ឃុន ​​​​​​លេខា​បក្ស​​តំបន់ស្វយ័ត​​​ក្វាង​ស៊ី ​មានប្រសាសន៍​ថា សម្តេច​តេជោ​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី គឺជា​មិត្ត​​ចាស់​របស់​​​​​ថ្នាក់ដឹកនាំ​ចិន រួមទាំងថ្នាក់​ដឹក​នាំ​​​​ និង​ប្រជា​​​ពលរដ្ឋ​​​តំបន់ស្វ័យត​ក្វាង​ស៊ី​​​ផងដែរ​។​ សម្តេច​​តេជោ​​គឺ​នាយករដ្ឋមន្ត្រី​​​នៃប្រទេស​អាស៊ាន​​​មួយរូប ដែល​បានរួមវិភាគទានយ៉ាង​សកម្ម​ចំពោះដំណើរការ​​​នៃការ​តាំ​ងពិព័រណ៍​​​​ចិន-​អាស៊ាន​​ចាប់តាំងពី​លើកទី​​១ ​រហូតមក​ដល់​លើក​ទិ​​​​៨​នេះ ​ប្រកបដោយ​​លទ្ធ​ផល​​​ដ៏ត្រចេះ​ត្រចង់​​ និង​​ជាពិសេស​​​សម្តេច​តេជោ​​គឺជា​អ្នកគាំទ្រ​​​​ដែលមាន​មនោសញ្ចេត​នា​​​ស្មោះត្រង់​​​​ចំពោះ​​ប្រជា​ជនចិន ។ ​​មិនតែប៉ុណ្ណោះ ​សម្តេច​តេជោ​​គឺជា​និមិត្ត​​​រូប​នៃ​ចំណង​សាមគ្គី​ភាព​ដ៏ជិតស្និទ្ធ​សម្រាប់​​​ប្រជាជាតិនៃ​ប្រទេសទាំង​​២​កម្ពុជា​-ចិន​។

នៅចំពោះមុខ​​​​ម្ចាស់អំណោយ​​​ដ៏សប្បុរស​​​នោះ សម្តេច​​​តេជោ​មានប្រសាសន៍​​​ថា ​ទឹក​ប្រាក់​​ដ៏​សប្បុរស​​របស់​​ប្រជាជន និ​ង​​​រដ្ឋាភិបាល​ចិន​ សម្តេច​នឹង​​​​បង្វែរ​​​​ទៅបម្រើ​ឱ្យ​ការ​ស្តារឡើង​វិញ​លើ​​​វិស័យកសិ​កម្ម ​ដែលទទួល​រង​គ្រោះ​​​ដ៏​​ធ្ងន់​ធ្ងរ​​បំផុតនោះ ​។

ដោយ​ឡែក លោក​បៃ យីង​ហ្វូ នាយក​គ្រប់​គ្រង​​សាខា​ធនាគារ​​​​អភិវឌ្ឍចិន ប្រចាំ​ខេត្ត​​ក្វាង​ស៊ី ​​មាន​ប្រសាសន៍នៅ​ក្នុង​​​​ឱកាស​អញ្ជើញ​​​ចូលជួប​សម្តែងការ​គួរសម ​​សម្តេច​អគ្គ​មហាសេនា​បតី​តេជោហ៊ុន​ សែន​ នៅថ្ងៃ​ដដែល​​នោះថា ធនាគារ​​អភិវឌ្ឍ​ចិន​នៅ​តែ​បន្ត​​​​​គោលនយោបាយ​​​​របស់​ខ្លួន​ក្នុងការ​ផ្តល់​កម្ចី​ឥណទាន មានទឹកប្រាក់​​​ប្រមាណ​​​​១ពាន់​លាន​បន្ថែមទៀត​ ដល់​ដំណើរ​​ការ​ស្តារ​​​ និងអភិវឌ្ឍ​ប្រទេស​កម្ពុជា​​នៅក្នុងឆ្នាំ​​​២០១២៕