ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​20 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៨១៨ -សន្ធិ​សញ្ញា​ឆ្នាំ​១៨១៨ ​ត្រូវបាន​ចុះ​ហត្ថ​លេខា​រវាង​សហ​រដ្ឋអាមេរិក​ និង​ចក្រ​ភព​អង់​គ្លេស​​ ដើម្បី​ដោះស្រាយ​​ជម្លោះ​ព្រំដែន​​រវាង​កាណា​ដា-សហ​រដ្ឋអាមេរិក​។
*ឆ្នាំ១៩៤៧ -សហ​រដ្ឋ​អាមេរិក​​ និង​ប៉ាគី​ស្ថាន​បាន​បង្កើត​​ចំណង​ទាក់​ទង​ការ​ទូត​​លើក​ដំបូង ។

*ឆ្នាំ១៨១៨
-សន្ធិ​សញ្ញា​ឆ្នាំ​១៨១៨ ​ត្រូវបាន​ចុះ​ហត្ថ​លេខា​រវាង​សហ​រដ្ឋអាមេរិក​ និង​ចក្រ​ភព​អង់​គ្លេស​​ ដើម្បី​ដោះស្រាយ​​ជម្លោះ​ព្រំដែន​​រវាង​កាណា​ដា-សហ​រដ្ឋអាមេរិក​។
*ឆ្នាំ១៩៤៧
-សហ​រដ្ឋ​អាមេរិក​​ និង​ប៉ាគី​ស្ថាន​បាន​បង្កើត​​ចំណង​ទាក់​ទង​ការ​ទូត​​លើក​ដំបូង ។
*ឆ្នាំ១៩៧៣
-ពិធីបើក​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​សាល​មហោ​ស្រព Sydney Opera House បាន​ចាប់​ផ្តើម​​ឡើង ។ 
*ឆ្នាំ១៩៨២
-ក្នុងអំឡុង​ពេល​ប្រកួត​យូហ្វា​ខាប់​​រវាង​​​​​ក្រុម​ Spartak Mos (រុស្ស៊ី)​និង​ក្រុម Harrlem (ហូឡង់) បាន​បណ្តាល​ឱ្យ​មនុស្ស​៦៦​នាក់​ស្លាប់ ដោយ​សារ​ការ​ផ្អើល​​រត់​ជាន់​គ្នា​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Luzhniki ក្នុង​ទីក្រុងម៉ូស្គូ ។
*ឆ្នាំ២០០៦
-អង្គ​ការ​ OPEC បាន​យល់​​ព្រម​កាត់​បន្ថយ​​​ការ​ផលិត​ប្រេង​មក​ត្រឹម​​១,២​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ។ ​ការ​កាត់​បន្ថយ​​នេះ គឺ​ដើម្បី​​​ទប់​ស្កាត់​​​ការ​​ធ្លាក់​ចុះ​តម្លៃ​ប្រេង ។
-រដ្ឋា​ភិ​បាល​​កាហ្សាក់ស្ថាន បាន​សម្រេច​កសាង​​របងការពារ​សន្តិ​សុខ​តាម​បណ្តោយ​​ព្រំដែន​​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ូសបេគីស្ថាន។ ​ការ​កសាង​របង​ការ​ពារ​នេះ គឺ​ក្នុង​គោល​​បំណង​​ការ​ពារ​​ពីការ​វាយ​ប្រហារ​​ភេរវកម្ម​ ។
*ឆ្នាំ២០០៩
-​ស្ត្រី​​ជិត​១​សែន​នាក់ ​បាន​ចុះ​​ហត្ថ​លេខា​លើ​​ញាត្តិ​មួយ​ផ្ញើ​ទៅ​​ជូន​លោក Silvio នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី ដែលបាន​និយាយ​រារាំង​ស្ត្រី​មិន​ឱ្យ​ប្រឡូក​ក្នុង​នយោ​បាយ ។ ​លោក Silvio បាន​និយាយ​ថា ៖ ​«អ្នក​នយោ​បាយ​​ស្ត្រី​គឺ​មាន​សម្ផស្ស​ស្អាត​ជាង​ភាព​​ឆ្លាត​របស់​ពួកគេ» ។
*ឆ្នាំ២០១០
-ក្រុម​​រាជ​វង្សា​នុ​វង្ស​របស់​ព្រះ​មហា​ក្សត្រ​ដាណឺម៉ាក និង​ស៊ុយ​អែត បាន​ប្រារព្ធ​​ធ្វើ​​ខួប​លើក​ទី​២០០​​ឆ្នាំ ចាប់​តាំង​ពី​ការ​បង្កើត​សែរាជ្យ​វង្ស​របស់​ព្រះ​មហា​ក្សត្រ​ស៊ុយអែត ៕