ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​19 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៨១២-ណាប៉ូ​ឡេ​អុង​ទី​១ របស់​បារាំង​ បាន​សម្រេច​​​ចិត្ត​ដក​​កង​ទ័ព​ចេញ​ពី​ប្រទេស​​រុស្ស៊ី​។
*ឆ្នាំ១៩១២-ប្រទេសអ៊ីតាលី​ចូល​កាន់​កា.ប់​​ទីក្រុង​​ទ្រី​ប៉ូលី របស់​ប្រទេស​​លីប៊ី ។

*ឆ្នាំ១៨១២
-ណាប៉ូ​ឡេ​អុង​ទី​១ របស់​បារាំង​ បាន​សម្រេច​​​ចិត្ត​ដក​​កង​ទ័ព​ចេញ​ពី​ប្រទេស​​រុស្ស៊ី​។
*ឆ្នាំ១៩១២
-ប្រទេសអ៊ីតាលី​ចូល​កាន់​កាប់​​ទីក្រុង​​ទ្រី​ប៉ូលី របស់​ប្រទេស​​លីប៊ី ។
*ឆ្នាំ១៩៤៤
-កង​ទ័ព​​អាមេរិក​​ចំនួន​​១​សែន​នាក់​ដែល​ដឹក​នាំ​ ដោយ​​លោក​ឧត្តម​សេនីយ៍ ​ Douglas Mac Arthur បានចូល​មក​​បោះ​​ទីតាំង​ក្នុង​ប្រទេស​​ហ្វ៊ី​លីពីន​ ក្នុង​គោល​បំណង​ឈ្លានពាន​ប្រទេស​នេះ និង​វាយ​លុក​ទៅលើ​ប្រទេស​ជប៉ុន​ជាបន្ត​​ទៀត ។
*ឆ្នាំ១៩៥០
-សាធា​រណ​រដ្ឋ​​ប្រជាមានិត​ចិន​បាន​ចូល​រួម​ជា​មួយ​សង្គ្រាម​​កូរ៉េ​ ដោយ​បញ្ជូន​​កង​ទ័ព​​រាប់​ពាន់​​នាក់​ឆ្លង​កាត់​​ទន្លេ​យ៉ា​សូ ដើម្បី​វាយ​ប្រយុទ្ធ​​ជាមួយ​កង​កម្លាំង​អង្គ​ការ​​សហ​ប្រជា​ជាតិ ។
*ឆ្នាំ២០១០
-ទូក​នេសាទ​ឥណ្ឌូណេស៊ី​​ដែល​ផ្ទុក​អ្នក​ស្វែង​​រក​សិទ្ធិ​ជ្រក​កោន​​ជាង​៤០០​នាក់ ​បាន​លិច​​នៅ​ត្រង់​ចំណុច​​ខ្សែ​ទឹក​​អន្តរជាតិ​ ហើយ​បណ្តាល​ឱ្យ​មនុស្ស​៣៥៣​នាក់​ស្លាប់​បាត់បង់ជីវិត។
*ឆ្នាំ២០០៤
-រដ្ឋ​មន្ត្រី​​ភូមាលោក Khin Nyunt ត្រូវ​​បាន​បណ្តេញ​​ចេញ​ពីតំណែង​​ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដោយ​ក្រុម​ប្រឹក្សា​​អភិ​​វឌ្ឍន៍​​ និង​សន្តិ​ភាព​រដ្ឋ​ ពី​បទ​​ពុក​រលួយ ។
*ឆ្នាំ២០០៨
-ប្រទេស​កម្ពុជាបាន​យល់​ព្រម​ដោះ​លែង​​កង​ទាហានថៃ​ចំនួន​១៣​នាក់​ដែល​បាន​ចា​ប់​ខ្លួន​ក្នុង​អំឡុង​​ពេ​ល​​ប្រយុទ្ធ​​គ្នា​រវាង​​កង​ទ័ព​​កម្ពុជា និង​​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។
*ឆ្នាំ២០១០
-ប្រទេស​ចិន​បាន​បង្ហាញ​គម្រោង​អភិ​វឌ្ឍន៍​​រថទេះ​ភ្លើង​លឿន​ដែល​​មាន​ល្បឿន​​៥០០គីឡូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង ។ ​គម្រោង​នេះ​គឺ​បាន​​កែច្នៃ​​រថទេះ​ភ្លើង​ចាស់​​ដែល​ធ្លាប់​រត់​បាន​ល្បឿន​​៤៣១​គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង ។
-​​នាយក​រដ្ឋ​ម​ន្ត្រី​អង់​គ្លេសលោក​ដេវីដ កាមេ​រ៉ុន ​បាន​​ប្រកាសផែន​ការ​កាត់​បន្ថយ​កង​ទ័ព​​ចំនួន​១៧.០០០នាក់​​ ឬ​ស្មើ​នឹង​​១០​ភាគរយ​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ​ខាង​មុខ ៕