ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡង់គ្រីស្ស័រ​​​បែកកង់​មុខ​ជ្រុល​​ទៅបុក​ក្បាល​​​ព្រួញ​ពុះចែក​​​ទ្រូងផ្លូវ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តឡង់គ្រីស្ស័រ​​​​មួយ​គ្រឿង​​ខណៈ​កំពុងតែ​បើក​​បរ​​លើដង​ផ្លូវ​​​ ស្រាប់តែ​​បែកកង់មុខ​​ខាង​ឆ្វេង​​​ បណ្តាល​ឱ្យ​​​​រេ​ចង្កូត​​​ ហើយពេល​​​​ទាញ​ចង្កូត​​ទៅវិញ ស្រាប់​​តែ​​​ជ្រុលទៅ​បុក​ក្បាល​​​​​ព្រួញ​ចុះ​​ចែកទ្រូង​​ផ្លូវ​​​​បណ្តាល​ ឱ្យ​​​​​រលំ​ក្បាល​ព្រួញ​​​មួយផ្ទាំង​​កាលពីវេលាម៉ោង​​​​​២​និង​​​៥០នាទី​​​ ​ទៀប​ភ្លឺ ​​ថ្ងៃទី​​១៦ ​​តុលា នៅ​ចំណុច​ស្តុប​ផ្សារ​​ដើមគ

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តឡង់គ្រីស្ស័រ​​​​មួយ​គ្រឿង​​ខណៈ​កំពុងតែ​បើក​​បរ​​លើដង​ផ្លូវ​​​ ស្រាប់តែ​​បែកកង់មុខ​​ខាង​ឆ្វេង​​​ បណ្តាល​ឱ្យ​​​​រេ​ចង្កូត​​​ ហើយពេល​​​​ទាញ​ចង្កូត​​ទៅវិញ ស្រាប់​​តែ​​​ជ្រុលទៅ​បុក​ក្បាល​​​​​ព្រួញ​ចុះ​​ចែកទ្រូង​​ផ្លូវ​​​​បណ្តាល​ឱ្យ​​​​​រលំ​ក្បាល​ព្រួញ​​​មួយផ្ទាំង​​កាលពីវេលាម៉ោង​​​​​២​និង​​​៥០នាទី​​​​ទៀប​ភ្លឺ ​​ថ្ងៃទី​​១៦ ​​តុលា នៅ​ចំណុច​ស្តុប​ផ្សារ​​ដើមគ ​​តាមបណ្តោយ​កែងផ្លូវ​​​មហាវិថី​​ម៉ៅសេទុង ​​និងផ្លូវ​លេខ​​​​៣៣៦ ​ស្ថិតក្នុងក្រុមទី​៣៣ ​ភូមិ​​​១២ ​សង្កាត់បឹង​សាឡាង ​ខណ្ឌ​ទួល​គោក​។

ប្រភពព័ត៌​មាន​​នៅ​កន្លែង​​​​កើតហេតុ​បាន​ឱ្យ​​ដឹង​ថា មុនពេលកើតហេតុ ​​​រថយន្តឡង់គ្រីស្ស័រ​​ ពណ៌ខ្មៅ ​ពាក់ស្លាកលេខ ភ្នំពេញ ​2A-1350 បើក​បរ​ម្នាក់​ឯង ក្នុងទិសដៅ​ពី​ជើង​ទៅត្បូង ​ក្នុង​ល្បឿន​​មធ្យម ​​លុះ​បើក​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​​រថយន្ត​​បែក​​កង់​មុខ​ខាង​ឆ្វេង​​ បណ្តាល​​ឱ្យ​​រថយន្ត​​​​រេពេញផ្លូវ ហើយ​​​​អ្នកបើកបរ​​​ក៏ព្យា​យាម​​ទាញ​​​ចង្កូត​​ទៅវិញ ​ស្រាប់តែ​​ទៅ​​​បុក​ក​្បាល​​​​ពុះ​ចែកទ្រូង​​ផ្លូវ​​​​រលំមួយ​ផ្ទាំង​​​តែម្តង ​​។​
ពេលនោះ​​​​មាន​កម្មករ​​​អ្នក​រុញ​​រទេះ​បន្លែ ​និង​អាជីវករ​​លក់ដូរ​​នៅក្នុងផ្សារ​ដើមគ​​​ឃើញ​​គ្រោះ​ថ្នាក់​ដូច​នេះ​​ក៏នាំគ្នា​ទៅចោមរោម​​​​ និង​​ជួយ​លើក​ក្បាល​ព្រួញដែល​រលំ​​តម្រង់​​ឱ្យ​ដូច​ធម្មតា​វិញ​។

ឧបទ្ទវហេតុ​​​នេះ​មិន​បណ្តាល​​​​ឱ្យមាន​គ្រោះ​ថ្នាក់​​ដល់​អាយុជីវិត​ទេ ​​គ្រាន់តែ​រលំបាក់​ក្បាល​​ព្រួញ​មួយផ្ទាំង ​និ​ងរថយន្ត​​ខ្ទេច​កង់​​ខាង​ឆ្វេង​ប៉ុណ្ណោះ ​​​​​​ត្រូវស្ទូច​​​យកទៅ​​​រក្សាទុក​​នៅ​​សាលា​រាជ​ធានី ដើម្បី​​​​ធ្វើការដោះ​ស្រាយ​​បន្តទៀត៕