ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការ​ណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​នៅ​ថ្ងៃទី​១៥​តុ​លា​

12 ឆ្នាំ មុន

​*ឆ្នាំ១៨១៥-សេ្តច​ណាប៉ូ​ឡេអុង​ទី​១របស់​បារាំង​បាន​ចាប់​ផ្តើម​និរទេស​ព្រះ​កាយ​ព្រះ​អង្គ​ទៅ​នៅ​លើ​កោះ​ភ្នំ​ភ្លើង ​Saint Helenaក្នុង​មហាសាគរ​ប៉ា​ស៊ី​ហ្វិក។
*ឆ្នាំ​១៨៨០-កងទ័ព​ម៉ិច​ស៊ិក​បាន​សម្លា.ប់​លោក​ Victorio​ដែ​ល​ជា​​អ្នក​យុទ្ធ​សាស្ត្រ​ដ៏​មហិ​មាមួយ​រូប​​របស់​កងទ័ព​​នៃជន​ជាតិ​ដើម​របស់​អាមេរិក​។

*ឆ្នាំ​១៨១៥
-សេ្តច​ណាប៉ូ​ឡេអុង​ទី​១របស់​បារាំង​បាន​ចាប់​ផ្តើម​និរទេស​ព្រះ​កាយ​ព្រះ​អង្គ​ទៅ​នៅ​លើ​កោះ​ភ្នំ​ភ្លើង ​Saint Helenaក្នុង​មហាសាគរ​ប៉ា​ស៊ី​ហ្វិក។
*ឆ្នាំ​១៨៨០
-កងទ័ព​ម៉ិច​ស៊ិក​បាន​សម្លាប់​លោក​ Victorio​ដែ​ល​ជា​​អ្នក​យុទ្ធ​សាស្ត្រ​ដ៏​មហិ​មាមួយ​រូប​​របស់​កងទ័ព​​នៃជន​ជាតិ​ដើម​របស់​អាមេរិក​។
*ឆ្នាំ​១៩៥៣
-ការ​សាក​ល្បង​អា​វុទ្ធ​​នុយ​ក្លែអ៊ែរ​របស់​អង់​គ្លេស ​Totem 1បាន​ផ្ទុះ​នៅ​ឯតំ​បន់​​ Emu Field​ស្ថិត​នៅ​ក្នុង​វាល​ខ្សាច់​ភាគ​ខាង​ត្បូង​ប្រទេស​អូ​ស្ត្រា​លី​។
*ឆ្នាំ​១៩៧០
-កម្ម​ករ​សំណង់​៣៥​នាក់​បាន​ស្លា​ប់​បាត់​បង់​ជី​វិត​នៅ​ពេល​ដែល​ផ្នែក​មួយ​របស់​ស្ពាន​West Gate Bridgeថ្មី​នៅ​ទី​ក្រុង​មែល​ប៊ន​បាន​បាក់​រលំ។
-ជើង​ហោះ​ហើរ​ក្នុង​ស្រុក​របស់​សហភាព​សូ​វៀត​ Aeroflot Flight 244ត្រូវ​បាន​ស្ទាក់​ប្លន់​និង​បង្ហួស​ទៅ​ចំ​នៅ​ប្រទេស​តួកគី​។
*ឆ្នាំ​១៩៧៩
-អគារ​ឈ្មោះ​ Times of Maltaដែល​ជា​កន្លែង​ស្នាក់​នៅ​របស់​មេដឹក​នាំ​ប្រឆាំង​លោក​Edward Fenech Adamiរួម​ទាំង​ក្លឹប​គណៈ​ជាតិ​និ​យម​ជាច្រើន​ទៀត​ត្រូវ​បាន​ចូល​រុក​រើ​និង​បំ​ផ្លាញ​ចោល​ដោយ​ពួក​អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ជា​ពលករ​ម៉លត៍​។
*ឆ្នាំ​១៩៨៧
-ខ្យល់​ព្យុះ​កំបុត​ត្បូង​ដែល​គេ​ដាក់​ឈ្មោះ​ថា​Great Storm of 1987បាន​បក់​បោក​លើ​ប្រទេស​បារាំង​និង​អង់​គ្លេស​។
*ឆ្នាំ​១៩៩០
-មេដឹក​នាំ​សហ​ភាព​សូ​វៀត​លោក​មី​ខែល ហ្គ័រ​បា​ឆេវ​(Mikhail Gorbachev)ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នូវ​ពាន​រង្វាន់​នូ​បែល​សន្តិ​ភាព​សម្រាប់​ការ​ខិត​ខំ​ប្រឹង​របស់លោក​ក្នុង​ការ​បន្ថយ​ភាព​តាន​តឹង​សង្គ្រាម​ត្រជាក់​។
*ឆ្នាំ​១៩៩៧
-យាន​អវកាស​ Cassini–Huygensត្រូវ​បាន​គេ​បាញ់​បង្ហោះ​ពី​តំបន់​ Cape Canaveralឆ្ពោះ​ទៅ​កាន់​ភព​សៅរ៍​។
*ឆ្នាំ​២០០១
-យាន​អវ​កាស​គ្មាន​មនុស្ស​បើក​របស់​អង្គ​ការ​ណា​សា​ឈ្មោះ​Galileoបាន​ហោះ​ឆ្លង​កាត់​ចូល​ជ្រៅ​ទៅ​ក្បែរ​ព្រះ​ចន្ទ​ទាំង​៤​របស់​ភព​ព្រហស្បតិ៍​​ក្នុង​រយៈ​ចម្ងាយ​១១២ម៉ៃល៍​។
*ឆ្នាំ​២០០៣
-ប្រទេស​ចិន​បាញ់​បង្ហោះ​យាន​អវកាស​ឈ្មោះ​ Shenzhou 5របស់​ខ្លួន​គឺ​ជា​បេសកកម្ម​លំហអា​កាស​ដែល​មាន​មនុស្ស​ទៅ​ជា​មួយ​លើក​ដំបូង​របស់​ខ្លួន​។
-សាឡាង​ដឹក​អ្នក​ដំណើរ​ឈ្មោះMV Andrew J. Barberiបាន​ជ្រុល​ទៅ​បុក​កំពង់​ផែ ​St. George Terminalនៅ​សង្កាត់​ Staten Island សម្លាប់​មនុស្ស​អស់​១១នាក់​និង​រង​របួស​៤៣នាក់​។
*ឆ្នាំ​២០០៧​
-ពួក​សកម្ម​ជន​១៧​នាក់​នៅ​ប្រទេស​ណូ​វែល​សេឡង់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ឆ្មក់​ចូល​ប្រ​ឆាំង​នឹង​ភេរវកម្ម​ថ្ងៃទី​៩-១១ជា​លើក​ទី​១របស់​ប្រទេស​នេះ​។
*ឆ្នាំ​២០០៨
-ប្រទេស​កម្ពុ​ជា​បាន​អះ​អាង​ថា​ កងទ័ព​ថៃ​បាន​ចូល​មក​បោះ​ទី​តាំង​​ឈ្លាន​ពាន​ទឹក​ដី​របស់​ខ្លួន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ​ហើយ​ដែល​ក្រោយ​មក​មាន​របាយ​ការ​ណ៍​និយាយ​ពី​ការ​បាញ់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​២។
*ឆ្នាំ​២០០៩
-មនុស្ស​៦​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​កាត់​ទោស​​​​​​​ប្រហារ​ជី​វិត​នៅ​ក្នុង​អំពើ​កោលាហលជាតិ​សាសន៍​នៅ​តំបន់​ស៊ីន​ជាំង​ប្រទេស​ចិន​។
*ឆ្នាំ​២០១០
-កា​រតាំង​ពិព័រណ៍​ពា​ណិជ្ជ​កម្ម​នៅ ​Canton​ប្រទេស​ចិន​ត្រូវ​បាន​រៀប​ចំ​ឡើង​។ វា​ជា​ការតាំង​ពិពណ៌​ដ៏​ធំ​បំ​ផុត​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​ចិន​៕