ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចិន​បើវាំងនន​ជួយ​ឥណទាន​​ដល់​ក្រុមហ៊ុន​តូចៗ

12 ឆ្នាំ មុន

ប្រទេស​ចិនបាន​ប្រកាស​ពីវិធាន​កា​រ​ជួយឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​តូចៗ​កាលពី​ថ្ងៃពុធ​ ទី១៣ ​តុលា ​ដោយការ​ជំរុញ​ឱ្យ​ធ​នាគារ​បង្កើន​ប្រាក់​​កម្ចី​របស់​ពួកគេ​លើវិស័យ​នោះ ​និង​រដ្ឋាភិបាល​​ពន្យារ​​ពន្ធ​​ដើម្បី​ជា​ការគាំទ្រ​តាម​រយៈ​ប្រាក់​​កម្ចី​ពិសេស។​ ផែនការ​នោះក៏​មានការ​កាត់បន្ថយ​​ពន្ធ​និង​​លុប​ចោរ​ចំពោះ​មុខ​ជំនួញ​មួយ​ចំនួន​ផងដែរ​។​

វិធានការនោះធ្វើ​ឡើងបន្ទាប់ពីមានកិច្ចប្រជុំ ​ក្រុមប្រឹក្សារដ្ឋកាល​ពី​ថ្ងៃពុធ ​ដែលមាន​លោក​ប្រធានាធិបតី​ Wen Jiabao។​ នេះបើ​យោង​តាមសារ​ព័ត៌​មាន​ Xinhua។​
ក្នុងចំណុចសំខាន់មានដូចជា ​ធនាគារ​នឹងលើកទឹកចិត្តក្នុងការ​ផ្តល់​ក្តី​អាណិត​​ និង​ក្តី​អនុ​គ្រោះ​ដល់ ​ការ​​បង្កើន​ប្រាក់កម្ចី​ កំណត់​គោល​ដៅថ្មីក្នុង​ការផ្តល់ប្រាក់​កម្ចីថ្មីក្នុង​​ដំណើរការក្រុមហ៊ុនតូចនិង​មធ្យម ​និងបញ្ចុះការចំណាយ​ឥណទាន​​សម្រាប់​ប្រាក់​​កម្ចីថ្មី។

ក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សារដ្ឋថា មុខជំនួញខ្នាតតូចនិងមធ្យមកំពុងតស៊ូស្នើហិរញ្ញវត្ថុជាចាំបាច់ដើម្បីអាចរក្សាប្រតិបត្តិការជំនួញ​បន្តទៀត។ តាមការដក​ស្រង់ពី​ Xinhua តាមសម្តី​របស់​ក្រុមប្រឹក្សាថា យើងត្រូវផ្តោតការយកចិត្ត​ទុក​ដាក់​លើបញ្ហានេះ។ ក្រុមប្រឹក្សារក៏បាន​ជំរុញឱ្យអាជ្ញាធរ​តំបន់អនុម័ត​ឱ្យបានឆាប់​ដើម្បីអាចឲ្យ​ប្រព័ន្ធធនាគារអាចបង្ក្រាបបទឈ្មើសខុសច្បាប់និងលុបបំបាត់ប្រព័ន្ធខ្ចីលុយតាមបែបអនាធិបតេយ្យ។

វិធានការនោះធ្វើឡើងបន្ទាប់ពីដំណើររបស់លោកប្រធានាធិបតីWen Jiabao ទៅ​កាន់​ទីក្រុង Wenzhou។ ក្រុមប្រឹក្សាបាននិយាយថា សម្រាប់​ធនា​គារ​តូចក៏អនុញ្ញាត​ឲ្យរីករាយក្នុងការមានដើម​ទុន​មូលធនតិច ដែលសម្រាប់បំរុងជាង​ធនាគារធំៗ ហេតុនេះធនាគាតូចៗអាចមាន​លទ្ធភាព​ក្នុង​ការ​ពង្រីកឥណទានរបស់ខ្លួន៕