ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​​12 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៩១៨-ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា.វ​មួយ​បាន​សម្លា.ប់​​មនុស្ស​៤៥៣​​ក្នុង​តំបន់ Minnesota ភាគ​ខាង​ជើង​សហ​រដ្ឋអាមេរិក​ ។ *ឆ្នាំ១៩៦៤-​សហ​ភាព​សូវៀត បាន​បា.ញ់​បង្ហោះ​យាន​អវកាស​ Voskhod 1 ចូល​​ទៅ​ក្នុង​គន្លង​ភព​ផែន​ដី ។ យាន​អវកាស​​នេះ​បើក​បរ​ដោយ​​អវកាស​យានិក​ចំនួន​២​​ទៅ​​៣​នាក់​ដែល​ពុំ​​មាន​ពាក់​អាវ​​អវកាស​​ការពារ ។​

*ឆ្នាំ១៩១៨
-ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​មួយ​បាន​សម្លាប់​​មនុស្ស​៤៥៣​​ក្នុង​តំបន់ Minnesota ភាគ​ខាង​ជើង​សហ​រដ្ឋអាមេរិក​ ។
*ឆ្នាំ១៩៦៤
-​សហ​ភាព​សូវៀត បាន​បាញ់​បង្ហោះ​យាន​អវកាស​ Voskhod 1 ចូល​​ទៅ​ក្នុង​គន្លង​ភព​ផែន​ដី ។ យាន​អវកាស​​នេះ​បើក​បរ​ដោយ​​អវកាស​យានិក​ចំនួន​២​​ទៅ​​៣​នាក់​ដែល​ពុំ​​មាន​ពាក់​អាវ​​អវកាស​​ការពារ ។​
*ឆ្នាំ១៩៦៨
-​ប្រទេស​ហ្គី​ណេ​ ទទួល​បាន​ឯក​រាជ្យ​ពី​ប្រទេស​​អេស្ប៉ាញ ។
*ឆ្នាំ១៩៧០
-​សង្គ្រាម​វៀតណាម​ ៖ ប្រធានា​ធិបតី​​សហ​រដ្ឋ​​អាមេរិក​ រីឆាត ​និក​សុន បាន​ប្រកាស​ថា អាមេ​រិក​នឹង​ដក​កង​ទ័ព​ចំនួន​៤​ម៉ឺន​នាក់​មុន​​ពេល​បុណ្យ​ណូអែល ។
*ឆ្នាំ១៩៧៦
-សាធារណ​​រដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រកាស​​ឈ្មោះ​លោក​ Hua Guofeng គឺជាអ្នក​ស្នង​តំណែង​​លោក​​ម៉ៅសេទុង ឱ្យធ្វើ​ជា​ប្រធាន​គណ​បក្ស​​កុម្មុយ​នីស្ត​ចិន។
*ឆ្នាំ១៩៨៣
-​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក Tanaka Kakuei ត្រូវបាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ក្រោយ​ពី​​រក​ឃើញ​កំហុស​ទទួល​យក​សំណូក​​២​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន Lockheed។
*ឆ្នាំ២០០៧
-ឥណ្ឌូណេស៊ី ​និង​អូស្ត្រាលី បាន​ប្រារព្ធ​​ខួប​លើក​ទី​៥ ដើម្បី​រំលឹក​ដល់​ការ​បំផ្ទុះ​​គ្រាប់​បែក​នៅ​កោះ​បាលី កាលពីឆ្នាំ​២០០២ ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២០២​នាក់ ។
*ឆ្នាំ២០១០
-​យ៉ាង​ហោច​ណាស់​អ្នក​​ដំណើរ​ចំនួន៤១​នាក់​បាន​ស្លាប់​​ បន្ទាប់​ពី​មាន​ការ​បុក​គ្នា​រវាង​រថយន្ត​​ក្រុង និងរថ​ភ្លើង​​ក្នុង​តំប​ន់ Dnipro ភាគ​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន៕