ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​សង្ឃឹម​​​បញ្ឈប់​​បេសកកម្ម​​​របស់​ខ្លួន​នៅ​លីប៊ីនា​ពេលខាង​​មុខនេះ

12 ឆ្នាំ មុន

អង្គ​ការ​អូតង់​​កាលពីថ្ងៃទី៦ តុលា ​បាន​សម្តែង​ក្តី​​សង្ឃឹម​ថា បេសកកម្ម​របស់ខ្លួន​នៅលីប៊ី ​នឹងបញ្ចប់​ក្នុងពេល​​​ដ៏ឆាប់​ខាងមុខដោយ​បញ្ជាក់​ថា ​​​ការ​​​សម្រេចចិត្ត​​​​នឹងផ្អែក​​លើ​ការវាយ​តម្លៃ​​ ចំពោះ​​ការគំរាមកំហែង​លើ​​ប្រជាជន​ស៊ីវិល​ និង​សមត្ថភាព​​របស់​​​អាជ្ញា​ធរថ្មី​លើ​ការ​ធានា​សន្តិ​សុខ។

អង្គ​ការ​អូតង់​​កាលពីថ្ងៃទី៦ តុលា ​បាន​សម្តែង​ក្តី​​សង្ឃឹម​ថា បេសកកម្ម​របស់ខ្លួន​នៅលីប៊ី ​នឹងបញ្ចប់​ក្នុងពេល​​​ដ៏ឆាប់​ខាងមុខដោយ​បញ្ជាក់​ថា ​​​ការ​​​សម្រេចចិត្ត​​​​នឹងផ្អែក​​លើ​ការវាយ​តម្លៃ​​ ចំពោះ​​ការគំរាមកំហែង​លើ​​ប្រជាជន​ស៊ីវិល​ និង​សមត្ថភាព​​របស់​​​អាជ្ញា​ធរថ្មី​លើ​ការ​ធានា​សន្តិ​សុខ។

​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អាមេរិក​​លោក LEON PANETTA និយាយ​ពី​កុង​សង់ស៊ុស​ច្បាស់​​គួរ​សម​​មួយ​ក្នុងចំណោម​រដ្ឋ​មន្ត្រី​​​ការ​ពារ​​​ប្រទេស​​របស់បណ្តា​ប្រទេស​​ជា​សមាជិក​​អូតង់​​ក្នុង​​កិច្ច​​ប្រជុំ​មួយ​នៅ​ទីក្រុង​ព្រូ​សែល​ប្រទេស​បែល​ហ្ស៊ិក ។

​ក្នុងចំណោម​​បញ្ហា​​ដែល​នាំឱ្យ​អូតង់​​ពុំ​ទាន់​អាច​​​បញ្ឈប់​​​​​បេសកកម្ម​​​របស់ខ្លួន​​នៅ​លីប៊ី​​​រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​អាមេរិក​បានរៀប​រាប់​ពីវាសនា​​របស់ទីក្រុង SYRTE ជាទីក្រុង​​កំណើត​របស់​​​លោកមូអាម៉ា កា​ដាហ្វី ​ដែលនៅទីនោះ​កង កម្លាំង​​​ក្រុមប្រឹក្សា​​​ជាតិបណ្តោះ​អាសន្ន​លីប៊ី​​​ CNT ​​ជួប​ប្រទះ​​នឹង​ការ​វាយ​ទប់​​​ទល់​យ៉ាងខ្លាំង​​​ក្លា​ពី​សំណាក់​ពួកយុទ្ធ​ជន​ដែល​នៅ​​​តែ​ស្មោះ​ត្រង់​​នឹង​លោកកាដាហ្វី ។​​ លោក PANETTA ​ក៏​លើក​ឡើងផងដែរ​ពីការគំរាមកំហែង​​ដែល​នៅ​បន្ត​របស់​របបចាស់​មកលើប្រជាជន​ស៊ីវិល​​និង​ពី​សមត្ថភាព​​របស់​​អាជ្ញា​ធរ​ថ្មី​ក្នុង​​ការ​ធានា​សន្តិ​សុខ។

​សេនា​ប្រមុខ​​ JAMES STAWRIDIS មេ​បញ្ជា​ការ​របស់អូតង់​​គូសបញ្ជាក់​ថា អូតង់​​​នៅពុំ​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​​មួយឡើយ ​និង​ថា​ការ​សម្រេច​ចិត្ត​​ខាងនយោ​បាយ​​មួយ​នឹង​ធ្វើ​ដោយផ្អែក​លើអនុ​សាសន៍​ខាងយោធា​​​ទាំង​ឡាយ ។

​​រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​បារាំង​លោក GERARD LONGUET បញ្ជាក់ថា ​​នៅពុំ​ទាន់គ្រប់គ្រាន់​នៅឡើយ សម្រាប់​បញ្ចប់​អន្តរា​ គមន៍​​​​របស់​អូតង់​​ ទោះបី​ជា​ទីក្រុង​​ SYRTE អាច​វាយ​​ដណ្តើម​​យកបានក្តី ។ លោកបន្តថា ទី​ក្រុង​​ SYRTE ពុំ​មែន​ជា​ប្រទេស​លីប៊ី​​ទាំង​មូល​ឡើយ ​។ នៅ​មាន​ការតស៊ូ​ស្និទ្ធ​លោកកាដាហ្វី​​ក្នុងទី​ក្រុង​បានី​វ៉ាលីដ ​ជា​ឧទារណ៍​​ និងនៅ​មាន​ចលនា​​​ប្រឆាំង​ឯ​ទៀតៗ​នៅភាគ​ខាងត្បូង​លីប៊ី៕