ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​ការ​ណ៍​​សំ​ខាន់​ៗ​ពិភព​លោក​កើត​ឡើង​​ក្នុង​ថ្ងៃទី​​៨ ខែតុលា​

12 ឆ្នាំ មុន

*ឆ្នាំ​១០៧៥-ព្រះ​អង្គ​ម្ចាស់​ Dmitar Zvonimirបាន​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​របស់​ប្រទេស​ក្រូ​អា​ស៊ី​។ *ឆ្នាំ​១៥៧៣-ការ​ឡោម​ព័ទ្ធ​ទី​ក្រុង​ Alkmaarរបស់​ប្រទេស​ហូឡង់​ដោយកងទ័ព​អេស្ប៉ាញ​ត្រូវ​បាន​បញ្ចប់​។ ​វា​គឺជាជោគជ័យ​លើក​ទី​១របស់​ហូឡង់​នៅក្នុង​សង្គ្រាម​ដែល​មាន​រយៈ​ពេល​៨០​ឆ្នាំ​ ។

*ឆ្នាំ​១០៧៥
-ព្រះ​អង្គ​ម្ចាស់​ Dmitar Zvonimirបាន​ឡើង​គ្រង​រាជ្យ​ជា​មហាក្សត្រ​របស់​ប្រទេស​ក្រូ​អា​ស៊ី​។
*ឆ្នាំ​១៥៧៣
-ការ​ឡោម​ព័ទ្ធ​ទី​ក្រុង​ Alkmaarរបស់​ប្រទេស​ហូឡង់​ដោយកងទ័ព​អេស្ប៉ាញ​ត្រូវ​បាន​បញ្ចប់​។ ​វា​គឺជាជោគជ័យ​លើក​ទី​១របស់​ហូឡង់​នៅក្នុង​សង្គ្រាម​ដែល​មាន​រយៈ​ពេល​៨០​ឆ្នាំ​ ។
*ឆ្នាំ​១៦០០
-ប្រទេស​សានម៉ារី​ណូចាប់​ផ្តើម​យក​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ជាតិ​របស់​ខ្លួន​មក​ប្រើ​ប្រាស់​។
*ឆ្នាំ​១៨០៦
-​កងទ័ព​របស់​អធិ​រាជអង់​គ្លេស​ចាប់​ផ្តើម​ធ្វើ​ការ​ឡោម​ព័ទ្ធ​កំពង់​ផែ​Boulogneក្នុង​ប្រទេស​បារាំង​។ ការ​ប្រយុទ្ធ​គ្នានា​ពេល​នោះ​កងទ័ព​អង់​គ្លេស​បាន​ប្រើ​ប្រាស់​កាំភ្លើង​គាំ​ទ្រ​ Congreve Rocketជា​ប្រភេទ​រ៉ុកែ្កត​បង្កើត​ឡើង​ដោយ​លោក​ Sir William Congreve។
*ឆ្នាំ​១៨៥៦
-សង្គ្រាម​អាភៀន​លើក​ទី​២រវាង​មហាអំ​ណាច​លោក​ខាង​លិច​ទាំង​ឡាយ​និង​ប្រ​ទេស​ចិន​បាន​ចាប់​ផ្តើម​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ទន្លេ​កង់​តុង​។
*ឆ្នាំ​១៨៦០
-ខ្សែ​ទូរលេខ​រវាង​ទី​ក្រុង​ Los Angelesនិង​ក្រុង​ San Franciscoត្រូវ​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការណ៍​។
*ឆ្នាំ​១៨៧៩
-កងទ័ព​ជើង​ទឹក​របស់​ប្រទេស​ស៊ី​លី​បាន​យក​ឈ្នះ​កងទ័ព​ជើង​ទឹក​របស់​ប្រទេស​ប៉េរូ​នៅ​ក្នុង​សមរភូមិ​ Battle of Angamosមហាសាគរ​ប៉ា​ស៊ី​ហ្វិក។ ការ​ប្រយុទ្ធ​គ្នានោះ​ ឧត្តម​នា​វី​ឯក​របស់​កងទ័ព​ប៉េរូ​មីហ្គែល ហ្គ្រោ​ត្រូវ​បាន​សម្លាប់​។
*ឆ្នាំ១៩០៤
-តំ​បន់ ​Edmontonនៃខេត្ត​ Alberta របស់​ប្រទេស​កា​ណា​ដា ​ត្រូវ​បាន​បង្កើត​ឲ្យ​ទៅ​ជា​ទី​ក្រុង​។​
*ឆ្នាំ​១៩១២
-ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​ប្រកាស​សង្គ្រាម​ជា​មួយ​ប្រទេស​តួកគី​។
*ឆ្នាំ​១៩១៨
-នៅ​ក្នុង​តំបន់​ព្រៃ ​Argonneក្នុង​ប្រទេស​បារាំង​ នាយ​កាប៉ូ​រ៉ាល់​សហរដ្ឋ​អាមេរិក​ឈ្មោះ​Alvin C. Yorkបាន​ដឹក​នាំ​ការ​វាយ​ប្រហារ​មួយ​ដែល​សម្លាប់​កងទ័ព​អាល្លឺម៉ង់​២៥នាក់​និង​ចាប់​ខ្លួន​បាន​១៣២នាក់​។
*ឆ្នាំ​១៩៣២
-កងទ័ព​អា​កាស​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​បង្កើត​ឡើង​។
*ឆ្នាំ​១៩៣៩
-ប្រទេស​អាល្លឺម៉ង់​បាន​បញ្ចូល​ប្រទេស​ប៉ូឡូញ​ភាគ​ខាង​លិច​ក្នុង​ឧបសម្ព័ន្ធ​របស់​ខ្លួន​។
*ឆ្នាំ​១៩៥២
-ការបុកគ្នា​រវាង​រថភ្លើង​Harrowនិង​Wealdstoneក្បែរ​ទី​ក្រុង​ឡុង​ប្រទេស​អង់​គ្លេស​បាន​សម្លាប់​មនុស្ស​អស់​១១២នាក់​។
*ឆ្នាំ​១៩៦២
-​ប្រទេស​អាល់​ហ្សេរី​ចូល​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ​។
*ឆ្នាំ​១៩៦៨
-​កងទ័ព​សហរដ្ឋ​អាមេរិក​និង​វៀត​ណាម​ខាង​ត្បូង​បាន​ដាក់​ចេញ​នូវ​ប្រតិ​បត្តិការ​ថ្មី​មួយ​នៅ​តាម​ដី​សន្ត​ទន្លេ​មេគង្គ​។
*ឆ្នាំ​១៩៧០
-នៅទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ គណៈ​ប្រតិភូ​វៀត​ណាម​ខាង​ជើង​បាន​ទាត់​ចោល​នូវ​សំណើសន្តិ​ភាព​៧តុលា​របស់​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក​រី​ឆាដ នីកសុន​ដោយ​ចាត់​ទុក​ថា​សំណើ​នោះ​ថា​ជា​កល​ល្បិច​បំភាន់​មតិ​អន្តរ​ជាតិ​។
*ឆ្នាំ​១៩៩០
-ប៉ូ​លិស​អុី​ស្រា​អែល​នៅ​ទី​ក្រុង​ហ្សេរុយហ្សា​ឡឹម​បាន​សម្លាប់​ជន​ប៉ា​ឡេ​ស្ទីន​នៅក្បែរ​​វិហារ​អុី​ស្លាម​Rockអស់​១៧​នាក់​និង​របួស​ជាង​១០០​នាក់​។
*ឆ្នាំ​២០០១
-យន្តហោះដឹក​អ្នក​ដំណើរ​ម៉ា​ស៊ី​ន​ភ្លោះ​ផលិត​ដោយ​ក្រុម​ហ៊ុន​អាមេរិក​ Cessna Aircraft Company នៃ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​៣ប្រទេស​ដាណឺម៉ាក​ ន័រវេស ស៊ុយ​អែត ​Scandinavian Airlines (SAS)បាន​ធ្លាក់​ពេល​ហោះ​ឡើង​ពី​ព្រលាន​យន្ត​ហោះ​ក្រុង​មីលែន​ប្រទេសអុីតាលី​សម្លាប់​អស់​អ្នក​ដំណើេ​រ​១១៨​នាក់​។
*ឆ្នាំ​២០០៨​
-ជើង​ហោះ​ហើរ ​Yeti Airlines Flight 103​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​អេវើ​រ៉េស​ប្រទេស​នេប៉ាល់​សម្លាប់​អស់​អ្នក​ដំណើរ​១៨​នាក់​។
*ឆ្នាំ​២០០៩
-ការ​វាយ​ប្រហារ​របស់​ក្រុម​តាលី​បង់​លើ​ស្ថាន​ទូតឥណ្ឌា​ប្រ​ចាំ​នៅទី​ក្រុង​កា​ប៊ុល​បាន​សម្លាប់​អស់​មនុស្ស​យ៉ាង​តិច​១៧​នាក់​និង​៨៣នាក់​ទៀត​រង​របួស​។
*ឆ្នាំ​២០១០
-​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១៦​នាក់​ដែល​ក្នុង​នោះ​រួម​មាន​លោក​អភិ​បាល​ខេត្ត​ ​Kunduz​ឈ្មោះ​ម៉ូ​ហា​ម៉ាត់ អូ​ម៉ា​ផង​នោះ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំ​ផ្ទុះ​គ្រាប់​បែក​មួយ​៕