*ឆ្នាំ១៨៤០
-Willem II បានក្លាយទៅជាព្រះមហាក្សត្ររបស់ប្រទេសហូឡង់ ។
*ឆ្នាំ១៩៣៣
-ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ ។
*ឆ្នាំ១៩៤៩
-សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ត្រូវបានបង្កើតឡើង ។
*ឆ្នាំ១៩៥៨
-គម្រោងហោះហើរយានអវកាសមានមនុស្សជិះរបស់សហរដ្ឋអាមេរិកត្រូវបានប្តូរឈ្មោះទៅជាគម្រោង Mercury ។
*ឆ្នាំ១៩៦០
-ប្រទេសនីហ្សេរីយ៉ា ចូលជាសមាជិកអង្គការសហប្រជាជាតិ ។
*ឆ្នាំ១៩៨៥
-ការរអិលបាក់ដីក្នុងតំបន់ Mameyes នៅអាមេរិកខាងជើង បានសម្លាប់មនុស្សជិត៣០០នាក់។
*ឆ្នាំ២០០១
-ការឈ្លានពានរបស់សហរដ្ឋអាមេរិកទៅលើប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមជាមួយនឹងការវាប្រហារតាមអាកាស និងទ័ពថ្មើរជើង។
*ឆ្នាំ២០០៤
-ព្រះមហាក្សត្រនរោត្តម សីហនុ បានដាក់រាជ្យ ហើយព្រះរាជបុត្រារបស់ព្រះអង្គព្រះបាទនរោត្តម សីហមុនីបានឡើងគ្រងរាជ្យ ។
*ឆ្នាំ២០០៥
-ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិបានទទួលពានរង្វាន់ណូបែលសន្តិភាព ចំពោះកិច្ចប្រឹងប្រែងក្នុងការរឹតបន្តឹងការសាយភាយអាវុធបរមាណូ។
*ឆ្នាំ២០០៨
-ប្រទេសរុស្ស៊ីបានយល់ព្រមផ្តល់ប្រាក់កម្ចីបន្ទាន់ចំនួន៥,៤ពាន់លានដុល្លារ ទៅឱ្យប្រទេសអ៊ីស្លង់ ។
*ឆ្នាំ២០០៩
-មេដឹកនាំសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រីអូង សានស៊ូជី បានជួបជាមួយមេដឹកនាំយោធាភូមាជាលើកទី២ ក្នុងកិច្ចប្រឹងប្រែងរកដំណោះស្រាយធ្វើឱ្យប្រទេសភូមារួចផុតពីការដាក់ទណ្ឌកម្ម ។
-សារមន្ទីរជាតិកោះតៃវ៉ាន់ បដិសេធមិនដាក់បង្ហាញវត្ថុសិល្បៈចំនួន២ដែលត្រូវបានលួចមកពីប្រទេសចិនរយៈពេល១៥០ឆ្នាំកន្លងមក ។
*ឆ្នាំ២០១០
-អ្នកនិពន្ធជនជាតិអេស្បា៉ញ Mario Vargas ទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ៕
ចែករំលែកព័តមាននេះ