ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ស្រុក​ឱរ៉ាល់​​ទទួល​បាន​ទិន្នផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ

13 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ ៖ ប្រជាកសិករ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​មានការ​សប្បាយ​រីករាយ​​នឹង​ការ​ប្រមូល​ផល​​ស្រូវ​ឆ្នាំនេះ​ព្រោះ​​តែទិន្ន​ផល​ស្រូវ​បាន​ច្រើន​​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយ​ផ្អែក​​លើសក្តា​នុពល​​ភូមិ​សាស្ត្រ​ និង​ដោយ​សារ​បច្ចេកទេស​នៃ​ការ​ផលិត ​។ ​តា​ម​ការ​​កត់​សំគាល់​លើ​បរិមាណ​ផល​ស្រូវ​ដែល​​ប្រមូល​​​បាន​ ប្រជាកសិករ​មិ​ន​បាន​ដឹក​ស្រូវ​ចូល​ក្នុង​ជង្រុក​​ទាំង​អស់​ទេ ព្រោះមាន​ឈ្មួញ​​ចុះ​ដើរ​ទិញ​តាម​ផ្ទះ​រួចជា​ស្រេច​ដោយ​ឱ្យ​១គីឡូ​ក្រាម​តម្លៃ​ចាប់ពី​៩០០​រៀល

ខេត្តកំពង់​ស្ពឺ ៖ ប្រជាកសិករ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​មានការ​សប្បាយ​រីករាយ​​នឹង​ការ​ប្រមូល​ផល​​ស្រូវ​ឆ្នាំនេះ​ព្រោះ​​តែទិន្ន​ផល​ស្រូវ​បាន​ច្រើន​​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយ​ផ្អែក​​លើសក្តា​នុពល​​ភូមិ​សាស្ត្រ​ និង​ដោយ​សារ​បច្ចេកទេស​នៃ​ការ​ផលិត ​។ ​តា​ម​ការ​​កត់​សំគាល់​លើ​បរិមាណ​ផល​ស្រូវ​ដែល​​ប្រមូល​​​បាន​ ប្រជាកសិករ​មិ​ន​បាន​ដឹក​ស្រូវ​ចូល​ក្នុង​ជង្រុក​​ទាំង​អស់​ទេ ព្រោះមាន​ឈ្មួញ​​ចុះ​ដើរ​ទិញ​តាម​ផ្ទះ​រួចជា​ស្រេច​ដោយ​ឱ្យ​១គីឡូ​ក្រាម​តម្លៃ​ចាប់ពី​៩០០​រៀល ទៅ១.០០០​រៀល​​ ជា​ប្រភេទ​ស្រូវ​ចំរុះ​​ ។

លោក​ណែម វ៉ាន់​ ​មន្ត្រី​​ជំនាញ​​ផ្នែក​​កសិកម្ម​​ បានថ្លែង​​ថា ដោយ​ការ​ផលិត​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ ​ទើប​​ធ្វើ​​ឱ្យទិន​្ន​ផល​ស្រូវ​​មាន​ការ​កើន​ឡើង​ ។ នេះក៏​ដោយសារ​​ប្រជា​ពលរដ្ឋ​​យើង​យល់​ដឹង​ពីការ​ថែទាំ​និង​ដាក់ជីធម្ម​ជាតិ តាម​ការ​ណែនាំ​បណ្តុះ​បណ្តាល​​ពីមន្ត្រី​​កសិកម្ម​​ស្រុក ​​សហការ​ជាមួយ​អង្គ​ការ​​​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​​ទូទាំង​ស្រុក​ទើប​ធ្វើ​ឱ្យ​ទិន្ន​ផល​​​​ទទួល​​បាន​ជា​វិជ្ជ​មាន​ ។ ទោះបីជា​យ៉ាង​ណា​​ តម្លៃ​​ស្រូវបែរជា​​ក៏​មាន​ការ​ធ្លាក់​​ចុះ​ជាង​​បណ្តាឆ្នាំ​​មុនៗ​ទៅវិញ​ ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​មាន​ការ​ខក​ចិត្ត​ផងដែរ ។

លោក​ក៏ដូចជា​​ប្រជា​កសិករ​​ សូមសំណូម​​ទៅរដ្ឋា​ភិបាល​​និង​អង្គការ​​ដែល​​ជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​​ សូម​ជួយ​រក​មធ្យោបាយ​​យ៉ាង​ណា​កុំ​ឱ្យ​តម្លៃ​ស្រូវ​មាន​ការ​ធ្លាក់​ចុះ​និង​​រក​ទីផ្សារ​ដ៏ត្រឹម​ត្រូវ​​ចៀស​វាង​ការ​កេង​​ប្រវ័ញ្ច​​​ចំណេញ​​ហួស​ហេតុ​ពីឈ្មួញ​កណ្តាល​​ ព្រោះ​ថា​ ទំនិញ​​លើ​ទីផ្សារ​​សព្វ​​សារពើ​ បាន​ឡើង​​​ថ្លៃ​​គ្រប់​​បែបយ៉ាង​ដែល​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ពួកគាត់​​ប្រឈម​​នឹង​បញ្ហា​​ខាង​ជីវភាពនាពេល​​​បច្ចុប្បន្ន​ ។​​ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ​សព្វ​​ថ្ងៃ​នេះ ការ​ដឹកជញ្ជូន​​ស្រូវ​គឺមានភាព​គគ្រឹកគគ្រេង​ រហូត​​មាន​​​​ការ​កើន​ឡើង​លើសឆ្នាំ​កន្លង​​ទៅជា​ងពាក់​កណ្តាល​​ ។ ប្រជាកសិករ​​នៅ​ស្រុក​ឱរ៉ាល់​​​បាន​​បង្ហើប​ឱ្យដឹង​​ថា ពួកគាត់​ត្រូវ​​តែលក់​ស្រូវ​​​ខ្លះ​ពីព្រោះ​​នៅ​ជាប់​ជំពាក់​ប្រាក់​​គេ​ឬ​ក៏ដើម្បី​យកមក​ប្រើ​ប្រាស់​ដោះ​ស្រាយ​រាល់​បញ្ហា​​ផ្សេងៗ​ក្នុង​គ្រួសារ​​​ ។ ​ប្រជា​កសិករ​ខ្លះ​​ធ្វើ​​ស្រូវ​បាន​​លើស​ពីតំរូវ​​ការ​ក្នុង​គ្រួសារ​តែក៏​មាន​​ខ្លះះ​​មិន​គ្រប់​គ្រាន់​ដែរ ៕