ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​កើត​​ឡើង​ថ្ងៃទី​ 03 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៧៣៩-សន្ធិសញ្ញា​ Nissa ត្រូវ​បាន​​ចុះ​ហត្ថលេខា​រវាង​អាណា​ចក្រ​​អូតូ​ម៉ង់ (តួក​គី) និង​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​​រុស្ស៊ី-តួកគី ឆ្នាំ​១៧៣៦-១៧៣៩។
*ឆ្នាំ​១៧៧៨-អ្នករុករកជន​ជាតិអង់គ្លេស James Cook​បាន​បោះ​យុថ្ការបស់ខ្លួនលើដែនដីអាឡា​ស្កា ។
*ឆ្នាំ១៩៣២-ប្រទេស​អ៊ីរ៉ាក់​ទទួល​បាន​ឯក​រាជ្យ​ពី​​ចក្រ​ភព​អង់​គ្លេស ។

*ឆ្នាំ១៧៣៩
-សន្ធិសញ្ញា​ Nissa ត្រូវ​បាន​​ចុះ​ហត្ថលេខា​រវាង​អាណា​ចក្រ​​អូតូ​ម៉ង់ (តួក​គី) និង​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​​រុស្ស៊ី-តួកគី ឆ្នាំ​១៧៣៦-១៧៣៩។
*ឆ្នាំ​១៧៧៨
អ្នករុករកជន​ជាតិអង់គ្លេស James Cook​បាន​បោះ​យុថ្ការបស់ខ្លួនលើដែនដីអាឡា​ស្កា ។
*ឆ្នាំ១៩៣២
-ប្រទេស​អ៊ីរ៉ាក់​ទទួល​បាន​ឯក​រាជ្យ​ពី​​ចក្រ​ភព​អង់​គ្លេស ។
*ឆ្នាំ១៩៣៥
-​ប្រទេស​អ៊ីតាលី ចូល​ឈ្លាន​ពាន​ប្រទេស​​អេត្យូ​ពី ដែល​ដឹក​នាំ​​ដោយ​ឧត្តម​សេនីយ៍​ de Bono ។
*ឆ្នាំ​១៩៥០
ការ​ប្រយុទ្ធ​​គ្នា​រវាង​ទ័ព​ប្រទេស​អង់​គ្លេស​រួម​ជា​មួយ​ទ័ព​អូស្ត្រា​លី​ដែល​ជា​ទ័ព​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រឆាំង​ជា​មួយ​ទ័ព​កុម្មុយ​នីស្ត​ចិន បាន​ចាប់​ផ្តើម​ក្នុង​ពេលប្រយុទ្ធ​​​គ្នានៅ​ទន្លេ​ Imjin​ ដែល​ទ័ព​ចិន​មាន​ចំនួន១.២០០នាក់​ឯ​ទ័​ព​អង្គការ​សហប្រជាជាតិ​​មាន​ចំនួន​៣២០​នាក់ ។
*ឆ្នាំ១៩៥២
-ចក្រ​ភព​​អង់គ្លេស​​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បងអាវុធ​នុយ​ក្លេ​អ៊ែ​ររប​ស់​ខ្លួន។
*ឆ្នាំ១៩៥៥
-​​កម្ម​វិធី​​គំនូ​រជីវ​ចល​សម្រាប់​កុមារ​ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​ The Mickey Mouse គឺ​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅលើ​កញ្ចក់​​​ទូរទស្សន៍​ ABC ។
*ឆ្នាំ២០០៨
-​​ច្បាប់​ស្តី​អំពី​ស្ថិរ​ភាព​សេដ្ឋ​កិច្ច​សង្គ្រោះ​​បន្ទាន់​​សម្រាប់​ប្រព័ន្ធ​​ហិរញ្ញ​​វត្ថុ​​សហ​រដ្ឋអាមេរិក​​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយលោក​ប្រធានា​ធិបតី​​ចច ​ដាប់​ប៊ល យូប៊ូស ។
*ឆ្នាំ២០០៩
-​ខួប​លើក​ទី​១៩ នៃ​ការ​បង្រួប​បង្រួម​​អាល្លឺ ម៉ង់ តែ​មួយ​ ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​រយៈ​ពេល​៤​ថ្ងៃ​ក្នុង​ទីក្រុង​ប៊ែរ​ឡាំង ។
-មេ​ដឹក​នាំ​​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​​លោកស្រីអូង ​សានស៊ូជី បាន​ជួប​ពិភាក្សា​​ជា​មួយ​មេ​ដឹក​នាំ​យោធា​ភូមា​ជា​លើក​ដំបូង​ចាប់​តាំងពី​ឆ្នាំ​២០០៨ មក។
*ឆ្នាំ២០១០
-​ប្រទេស​អេហ្ស៊ីប និង​អ៊ីរ៉ង់ ​បាន​យល់​ព្រម​បន្ត​ការ​​ហោះ​ហើរ​ដោយ​ត្រង់​បន្ទាប់​ពី​ជាប់​គាំង​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ ។
-អ្នក​បុរាណ​វិទ្យា​អេហ្ស៊ីប​បាន​ជីក​កកាយ​ទីតាំង​បុរាណ​​​មួយ​កន្លែង​​នៅ​តាម​បណ្តោយ​​ព្រំ​ដែន​​នៃ​តំប​ន់​ហ្គាហ្សា-អេហ្ស៊ីប ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ទីក្រុង​​លិច​កប់​នៅ​ទី​នោះ​ និង​​មាន​អាយុ​កាល​​ច្រើន​ជាង​២.០០០​ឆ្នាំ​​មក​ហើយ ៕