ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 22 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៤៩៩ -សន្និ​សញ្ញា​ទីក្រុង​បាសែល ៖ ​ប្រទេស​ស្វ៊ីស ទទួល​បាន​ឯក​រាជ្យ​​ពេញ​លេញ ។
*ឆ្នាំ១៧៨៤ -ប្រទេស​រុស្ស៊ី ​បាន​ធ្វើ​អាណា​និគម​លើ​​​តំបន់ Kodiak ក្នុង​រដ្ឋ​អាឡាស្កា។​
*ឆ្នាំ១៩៥៥ -​ប៉ុស្តិ៍​​ទូរទស្សន៍​ ITV នៅ​ចក្រ​ភព​អង់​គ្លេស​​ចាប់​​ផ្តើម​ផ្សាយ​​ព័ត៌​មាន​​ជា​លើក​ដំបូង​។

*ឆ្នាំ១៤៩៩
-សន្និ​សញ្ញា​ទីក្រុង​បាសែល ៖ ​ប្រទេស​ស្វ៊ីស ទទួល​បាន​ឯក​រាជ្យ​​ពេញ​លេញ ។
*ឆ្នាំ១៧៨៤
-ប្រទេស​រុស្ស៊ី ​បាន​ធ្វើ​អាណា​និគម​លើ​​​តំបន់ Kodiak ក្នុង​រដ្ឋ​អាឡាស្កា។​
*ឆ្នាំ១៩៥៥
-​ប៉ុស្តិ៍​​ទូរទស្សន៍​ ITV នៅ​ចក្រ​ភព​អង់​គ្លេស​​ចាប់​​ផ្តើម​ផ្សាយ​​ព័ត៌​មាន​​ជា​លើក​ដំបូង​។
*ឆ្នាំ១៩៦០
-​សាធារណ​រដ្ឋ​ស៊ូដង់​បាន​​ប្តូរ​​ឈ្មោះ​​ទៅជា​ម៉ាលី បន្ទាប់​​ពី​មាន​ការ​ដកចេញ​រ​បស់​​កង​ទ័ព​សេណេ​ហ្គាល់​ពី​សហ​ព័ន្ធ​​ម៉ាលី ។
*ឆ្នាំ១៩៦៥
-​សង្គ្រាម Indo-Pakistan ដែល​ត្រូវ​បាន​គេ​ស្គាល់​​ថា ជា​សង្គ្រាម​កាស្មៀរ​​ទី២ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​បញ្ចប់​​ បន្ទាប់​​ពីមាន​ការ​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​​ដោយ​អង្គ​ការ​សហ​ប្រជាជាតិ​ ។
*ឆ្នាំ១៩៨០
-​ប្រទេស​អ៊ីរ៉ាក់ ចូល​​ឈ្លាន​ពាន​អ៊ីរ៉ង់ ។
*ឆ្នាំ២០០៣
-លោក David Hempleman Adam ​ក្លាយ​​ជា​មនុស្ស​ទី១ ដែល​បាន​ធ្វើដំណើរ​ឆ្លង​កាត់​​មហា​សមុទ្រ​​អាត្លង់​ទិក ជា​មួយ​នឹង​មធ្យោ​បាយ​កន្ត្រក​បាឡុង​ខ្យល់​ក្តៅ ។
*ឆ្នាំ២០០៧
-​ព្រះសង្ឃ​រាប់​រយ​អង្គ​បាន​ដង្ហែ​ក្បួន​​ធម្ម​យាត្រា​​ឆ្លង​កាត់​ទីក្រុង​​ធំទី២ ក្នុង​ប្រទេស​ភូមា​ ។ ការ​និមន្ត​​ហែ​​ក្បួនធម្មយាត្រា​​នេះ ​ក្នុងគោល​បំណង​អំពាវនាវ​​ឱ្យ​ប្រជា​ពល​រដ្ឋ​ភូមា​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹក​នាំ​រប​ស់​រដ្ឋា​ភិបាល​យោធា​ភូមា ។
*ឆ្នាំ២០០៨
-ច្បាប់​ស្តីពី​ស្ថិរ​ភាព​សេដ្ឋ​កិច្ច​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​​ក្នុង​សមា​ជ​លើក​ទី​១១០ ​រ​បស់​​សហ​រដ្ឋអាមេរិក ។
*ឆ្នាំ២០០៩
-​ប្រទេស​ចិន​ហាម​មិន​ឱ្យ​ជន​បរទេស​ចូល​ទៅ​កាន់​​ក្រុងតៃ​ប៉ិ មុន​ពេល​ប្រារព្ធ​ខួប​លើក​ទី​៦០ របស់​សាធារណ​រដ្ឋ​​ប្រជាមានិត​ចិន ។
*ឆ្នាំ២០១០
-ប្រទេស​រុស្ស៊ី ហាម​​មិន​ឱ្យ​​លក់​អាវុធ​ទៅ​​ឱ្យ​ប្រទេស​អ៊ីរ៉ង់ ​ដោយ​អនុ​លោម​ទៅតាម​បញ្ញត្តិ​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហ​ប្រជា​ជាតិ៕