ស្មោះត្រង់ប្តូរផ្តាច់ការពារទឹកដី-(បទនាគកៀវក្រវាត់)
១-ស្មោះត្រង់ប្តូរផ្តាច់រឿងទឹកដី ដីទឹកឥតបីដែនលោកា
កាលោកតូចធំមិនមុសា សាមុសច្ចាឱយហ្មត់ហ្មង។
១-ស្មោះត្រង់ប្តូរផ្តាច់រឿងទឹកដី ដីទឹកឥតបីដែនលោកា
កាលោកតូចធំមិនមុសា សាមុសច្ចាឱយហ្មត់ហ្មង។
១-ស្មោះត្រង់ប្តូរផ្តាច់រឿងទឹកដី ដីទឹកឥតបីដែនលោកា
កាលោកតូចធំមិនមុសា សាមុសច្ចាឱយហ្មត់ហ្មង។
២-ហ្មងហ្មត់អារម្មណ៍មិនងាករេ រេងាកវៀចវេជាកម្មកង
កងកម្មកំណាចមកដល់ផង ផងដល់ចម្លងត្រើយជួបទុក្ខ។
៣-ទុក្ខជួបត្រូវចេះដើរបត់បែន បែនបត់សន្មតទៅថ្ងៃមុខ
មុខថ្ងៃទំនុកកើតកលយុគ យុគកលបុករុកពួកចោរខ្មាំង។
៤-ខ្មាំងចោរបំពានទឹកដីខ្មែរ ខ្មែរដីត្រូវតែក្រោកឡើងច្បាំង
ច្បាំងឡើងគ្រប់គ្រាន់ត្រូវតតាំង តាំងតកម្លាំងចោររាតត្បាត។
៥-ត្បាតរាតមិនខ្មាសសាសន៍ដទៃ ទៃដមិនភ័យខ្មែរឱហាត
ហាតឱកំទេចឱយបាក់ស្បាត ស្បាតបាក់សុទ្ធសាធដឹងដៃខ្មែរ។
ដោយ វ៉ា ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca
ចែករំលែកព័តមាននេះ