ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ព្រួយរបស់អូន) បទពាក្យ៨ ដោយ ជា សុវណ្ណនី

14 ឆ្នាំ មុន

ពេលដឹងបងឈឺចិត្តអូនព្រឺព្រួយ បេះដូងរលួយព្រួយពន់ពេកក្រៃ
ត្បិតបងនៅឆ្ងាយអូនស្តាយណាស់ថ្លៃ ចង់ថ្នមផ្ទាល់ដៃយប់ថ្ងៃព្រលប់។

ពេលដឹងបងឈឺចិត្តអូនព្រឺព្រួយ        បេះដូងរលួយព្រួយពន់ពេកក្រៃ
ត្បិតបងនៅឆ្ងាយអូនស្តាយណាស់ថ្លៃ    ចង់ថ្នមផ្ទាល់ដៃយប់ថ្ងៃព្រលប់។
មិនដឹងបងបានសម្រាន្តលក់ទេ        ទឹកតែកាហេ្វបាយទឹកទាំងសព្វ
បានអ្នកណាទៅគ្របភួយដណ្តប់        អោយប្រុសសំណព្វទ្រព្យដួងចិត្តអូន។
អូនចង់ទាក់ទងក៏រឹតសែនយ៉ាប់        ប្រអប់សំលេងឆ្លើយប្រាប់ផ្ទួនៗ
ថាបងរវល់ញឹកញាប់ជាប់ជួន        ញាំងអោយចិត្តអូនផ្ទួនអន្ទះសារ។
មានតែផ្តាំនឹករលឹកតាមខ្យល់        អោយប្រុសនិមលយល់តែសុខា
សូមផ្ញើរចិត្តនឹករលឹកក្រៃណា        ទៅប្រុសសេ្នហានៅនាយសមុទ្រ៕

និពន្ធដោយកញ្ញា    ជា សុវណ្ណនី
Sovanny2010@yahoo.com