ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​​ការ៉ាតេដូ​​​​​​ពាន​រង្វាន់​​​​​​​លោក​អូន ​ព័ន្ធមុនីរ័ត្ន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដើម្បី​​​ចូល​​រួម​​អបអរ​សាទរ​​​​​​ដល់​​ខួប​កំណើត​​​របស់​លោក​​អូន ព័ន្ធមុនី​រ័ត្ន​ រដ្ឋលេខាធិការ​​ក្រសួង​​សេដ្ឋកិច្ច​​​​​ និង​​​ហិរញ្ញវត្ថុ​ដែល​ជា​អ្នក​ស្រឡាញ់​​​កីឡា​ការ៉ាតេដូ​ដ៏ជ្រាល​​ជ្រៅ​ផង​នោះ​ ​ក្លឹប​​មុនី​ឋាបនា បាន​​​រៀបចំ​​ការ​ប្រកួត​ការ៉ាតេដូ​​​ដណ្តើម​​ ពាន​រង្វាន់​​​​​​លោក​បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន​ នៅ​​ក្លឹបមុនី​ឋាបនា

រាជធានីភ្នំពេញ​ ៖ ដើម្បី​​​ចូល​​រួម​​អបអរ​សាទរ​​​​​​ដល់​​ខួប​កំណើត​​​របស់​លោក​​អូន ព័ន្ធមុនី​រ័ត្ន​ រដ្ឋលេខាធិការ​​ក្រសួង​​សេដ្ឋកិច្ច​​​​​ និង​​​ហិរញ្ញវត្ថុ​ដែល​ជា​អ្នក​ស្រឡាញ់​​​កីឡា​ការ៉ាតេដូ​ដ៏ជ្រាល​​ជ្រៅ​ផង​នោះ​ ​ក្លឹប​​មុនី​ឋាបនា បាន​​​រៀបចំ​​ការ​ប្រកួត​ការ៉ាតេដូ​​​ដណ្តើម​​ ពាន​រង្វាន់​​​​​​លោក​បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន​ នៅ​​ក្លឹបមុនី​ឋាបនា​​​ រយៈពេល​​​​២ថ្ងៃ​​គឺនៅ​ថ្ងៃទី​១៧​ និង​១៨កញ្ញា​ ​ដោយ​​​មាន​កីឡាករ​​-​កីឡាការិនី​ចូល​រួម​ប្រកួត​៣៣៨​​នាក់​ ​ក្នុង​នោះ​កីឡាការិនី​​មាន​ចំនួន​​​​១៥​៦នាក់​ ។ ​​ចំពោះ​​​ការ​​​​​ប្រកួត​នេះ ​កីឡាករ-កីឡាការិនី​​​​ណា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​​លេខ១​ ទទួល​​​​​បាន​​​ទឹក​ប្រាក់​​​​៣០​ដុល្លារ ​កង់​១គ្រឿង​ និង​ឃីត​១​កញ្ចប់​ មាន​​​ថ្នាំ​​​ដុសធ្មេញ​​​ ច្រាសដុស​ធ្មេញ​ ​​ទឹក​ក្រូច១កេស មី១កេស សៀវភៅ​​សរសេរ​៥ក្បាល​​ ប៊ិច​​៥​ដើម​ និង​ម្សៅ​សាប៊ូ​១គីឡូក្រាម​ ។ លេខ​២ ទទួល​បាន​​ប្រាក់​​​​​២៥ដុល្លារ​ ឃីត​១កញ្ចប់​​ លេខ​៣ បាន២​០​ដុល្លារ និងឃីត​១​កញ្ចប់​ ។ 

​លោក​​​វរសេនីយ៍​​​ទោ​ដែក ភារៈ នាយរង​​​ការិយាល័យ​​​បុគ្គលិក​នៃ​​​មជ្ឈ​មណ្ឌល​​កីឡាកង​យោធពល​​ខេមរភូមិន្ទ​​ បានថ្លែង​​ថា ​​នេះ​ជា​លើក​ទីបី​ហើយ ​ដែល​​គណៈ​​កម្មការ​​សាលា​ការ៉ាតេដូ​-ប៊ូដូកម្ពុជា​​ ​រៀប​​ចំការ​ប្រកួត​​កីឡា​​​ការ៉ាតេដូនេះ​ ដើម្បី​​​អបអរសាទរ​​​ខួប​កំណើត​​​​លោក​បណ្ឌិត​​​អូន ព័ន្ធមុនីរ័ត្ន​ ​ដែល​ជា​អ្នក​ស្រឡាញ់​​ការ៉ាតេ​ដូ ​ដ៏​ជ្រាល​ជ្រៅ​​ ។ ជាមួយ​នេះ គឺ​​​ក្នុង​​​គោល​បំណង​​សំខាន់​​ៗ៖ ១-​​ដើម្បី​​ពង្រឹង​វិស័យ​​កីឡា​​ការ៉ាតាដូ​ ឱ្យបាន​​ទូលំទូលាយ​​​ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា​​យើង ។ ​២-​​ដើម្បី​ឱ្យ​​ប្រជាពលរដ្ឋ​​យល់​ច្បាស់​​​ពី​វិស័យ​កីឡា​ការ៉ាតេដូ​ ​ដែល​​មិន​ត្រឹម​​តែ​ធ្វើ​ឱ្យ​​​​កាយសម្បទាមាន​ភាព​រឹងមាំ​​​ប៉ុណ្ណោះ​​​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​​​យើង​​ស្គាល់​​ពីរបៀប​​​​ប្រយុទ្ធ ​និង​​​របៀប​​​​ការពារ​​​ខ្លួន​តាម​រយៈ​​ការហ្វឹក​ហាត់​​​កីឡា​​ការ៉ាតេដូ​។ ៣-​​​បង្កើន​​​ភាព​រឹងប៉ឹង​​ បញ្ញា​​ស្មារតី​ចេះ​អំណត់​​​អត់​ធ្មត់​​​ និង​បង្កើន​​ភាព​​​ក្លា​ហាន​​​ដល់​​ប្រជាពលរដ្ឋ ព្រ​ម​ទាំង​​ប្អូនៗ​​​យុវវ័យ​ និង​​​កុមារា​ កុមារី តាម​រយៈ​​​វិស័យ​កីឡា​ការ៉ាតេដូ​ ក្នុង​ការ​​ចូលរួម​ចំណែក​​​​ការពារ​ជាតិ​​មាតុភូមិ​ ទៅ​​ថ្ងៃ​អនាគត​ ។​​ ៤-​​ចូលរួម​​​ចំណែក​​យ៉ាង​សកម្ម​​​ ដើម្បី​ឱ្យ​​​​ប្រជា​ពលរដ្ឋ​​ខ្មែរ​ ជាពិសេស​យុវជន​ យុវនារី ដែល​ជា​សសរទ្រូង​​​​ប្រទេសជាតិ​ ឱ្យ​ចាក​ផុតពី​គ្រឿងញៀន​ គ្រឿង​ស្រវឹង ល្បែងស៊ីសង និង​ក្រុម​​​​បងធំ​ បងតូចជាដើម​​ ចេះអំណត់​​អត់ធ្មត់​​ ពុះពារ​​ ជម្នះ​​​​រាល់​ការ​​​​លំបាក​ ឧបសគ្គ​ទាំងឡាយ​  ​និងដើម្បី​​មាន​សុខុមាល​ភាព​​​​ដល់​​សង្គម​​ជាតិ ។

​​ទាំងនេះសបញ្ជាក់​​​​ឱ្យ​ឃើញ​​យ៉ាង​ច្បាស់​ នូវ​ការ​​​អភិវឌ្ឍ​ឥតឈប់​ឈរ​របស់​វិស័យ​ការ៉ាតេដូ​​នៅ​កម្ពុជា ​ដែល​​ចូលរួម​​​​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​​ប្រទេសជាតិ​​ ឱ្យ​មា​ន​ការរីកចម្រើន​​លូតលាស់​​​​ទៅ​​ថ្ងៃអនាគត ។

​លោក​​​វរសេនីយ៍​​ទោ​ដែក ភារៈ ​បាន​ឱ្យ​ដឹង​​ថា កីឡាករ-កីឡាការិនី​​​ដែល​​​​ចូលរួម​​​ប្រកួត​​​​រយៈ​​ ​​ពេល​២​​ថ្ងៃ​​នេះគឺ​​ មកពី​​​ក្លឹប​​ចំនួន​​​​១៩​ ក្នុង​នោះ​១៦​ក្លឹបនៅរាជធានីភ្នំពេញ​ ​និង​​៣ក្លឹប​មក​ពី​ខេត្ត​​កំពង់​ចាម ខេត្ត​សៀម​រាប ​និង​​ខេត្តព្រះ​សីហនុ​ ។ ​ជាលទ្ធផល​​ កីឡាករ-កីឡាការិនី​​​​​ចំនួន​៩៦​​នាក់​​ ទទួល​​បាន​ជ័យ​​​លាភី​​ដោយ​​ឆ្លង​​កាត់​​វិញ្ញា​​​សា​ប្រកួត​​កាតាឯកត្តជន​ កាតា​ជាក្រុម​ ​និង​ប្រយុទ្ធ​​ឯកត្តជន​ តាម​ប្រភេទ​ទម្ងន់​​ អាយុ​​ និង​​ភេទ ៕