ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី​ 20 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៤៩៨ -រលក​យក្ស​ស៊ូណា​មី បាន​បោក​បក់​ផ្តួល​​អគារ​​សម្រាប់​​តម្កល់​​ព្រះ​ពុទ្ធ​បដិមា​​ដ៏​ធំ​នៅ​តំបន់ Kotoku ក្នុង​​ទីក្រុង Kanagawa ប្រទេស​​ជប៉ុន។ ​ចាប់តាំងពី​ពេល​នោះ​មក​​ព្រះ​ពុទ្ធ​រូប​នេះ​បាន​ស្ថិត​នៅ​កណ្តាល​វាល​ដោយ​ពុំ​មាន​ប្រក់​ដំបូល​ឡើង​វិញ​នោះ​ទេ ។
*ឆ្នាំ១៨៩១ -​រថយន្ត​​​ប្រើ​ប្រាស់​​ថាម​ពល​​ប្រេង​ឥន្ធនៈ​​លើក​ដំបូង​ត្រូវបាន​បង្កើត​ឡើង​​នៅ​ក្នុង​រដ្ឋ​ម៉ាសា ឈូសេត សហ​រដ្ឋអាមេរិក ។

*ឆ្នាំ១៤៩៨
-រលក​យក្ស​ស៊ូណា​មី បាន​បោក​បក់​ផ្តួល​​អគារ​​សម្រាប់​​តម្កល់​​ព្រះ​ពុទ្ធ​បដិមា​​ដ៏​ធំ​នៅ​តំបន់ Kotoku ក្នុង​​ទីក្រុង Kanagawa ប្រទេស​​ជប៉ុន។ ​ចាប់តាំងពី​ពេល​នោះ​មក​​ព្រះ​ពុទ្ធ​រូប​នេះ​បាន​ស្ថិត​នៅ​កណ្តាល​វាល​ដោយ​ពុំ​មាន​ប្រក់​ដំបូល​ឡើង​វិញ​នោះ​ទេ ។
*ឆ្នាំ១៨៩១
-​រថយន្ត​​​ប្រើ​ប្រាស់​​ថាម​ពល​​ប្រេង​ឥន្ធនៈ​​លើក​ដំបូង​ត្រូវបាន​បង្កើត​ឡើង​​នៅ​ក្នុង​រដ្ឋ​ម៉ាសា ឈូសេត សហ​រដ្ឋអាមេរិក ។
*ឆ្នាំ២០០៣
-ចលា​ចល​របស់​ជន​ស៊ីវិល​ក្នុង​ប្រទេស​ម៉ាល់​ឌីវ ៖ មរណភាព​​របស់​អ្នក​ទោស Hassan Evan Naseem បាន​បង្ក​ឱ្យ​មាន​កុប​កម្ម​​​ពេញ​មួយ​ថ្ងៃ​ក្នុង​ទីក្រុង​មា៉ល ។
*ឆ្នាំ២០០៦
-កម្ម​ករ​​អណ្តូង​រ៉ែ​៤១​នាក់​ក្នុង​ប្រទេស​​កាហ្សាក់​​ស្ថាន​​បាន​ស្លាប់ ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​​ឧស្ម័ន​​​មេតាន​ក្នុង​អណ្តូង​រ៉ែ ។
*ឆ្នាំ២០០៧
-​ប្រធានា​ធិបតី​បារាំង​លោក​​​នីកូឡាស សាកូហ្សុី បាន​​ប្រកាស​ថា លោក​នឹង​សុំ​ឱ្យ​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ដាក់​ទណ្ឌ​កម្ម​ដ៏​ខ្លាំង​បំផុត ​ប្រឆាំង​​នឹង​​កម្ម​វិធី​នុយ​ក្លេ​អែ៊រ​​រប​ស់​ប្រទេស​​អឺរ៉ុង់ ។
*ឆ្នាំ២០០​៨
-អគ្គិភ័យបាន​​កើត​ឡើង​​នៅក្នុង​រង្គ​សាល​មួយ​ក្នុង​ខេត្ត Shenzhen ភាគ​ខាង​ត្បូង​​ប្រទេស​ចិន​ ​បណ្តាល​ឱ្យស្លាប់​មនុស្ស​៤៣​នាក់​ និង​៥១​នាក់​ផ្សេង​ទៀត​​​រង​របួស ។
*ឆ្នាំ២០០៩
-ពួក​ឧទ្ទាម​ជាង​១៤០​នាក់​ត្រូវ​បាន​សម្លាប់​​នៅភាគ​ខាង​ជើង​នៃ​ប្រទេស​យេ​ម៉ែន​ បន្ទាប់​ពី​ពួក​​គេ​ប៉ុន​ប៉ង​ចូល​កាន់កាប់​អគារ​រដ្ឋា​ភិបាល​​ក្នុង​ទី​ក្រុង​សាដាស់ ។
*ឆ្នាំ២០១០
-​​សន្និសីទ​​ទូទៅរបស់​​ទីភ្នាក់ងារ​​ថាមពល​បរមា​ណូ​អន្តរជាតិ​លើក​ទី៥៤ ​​បាន​ប្រារព្ធ​ធ្វើ​​នៅ​ទីក្រុងវីយែន ប្រទេស​​អូទ្រីស ដែល​មាន​តំណាង​ប្រទេស​ចំនួន​​១៥១ចូលរួម ៕