ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លាក់​កូកាអ៊ីន​72​​កញ្ចប់​​ក្នុង​​​ក្រពះ​

12 ឆ្នាំ មុន

​​យុវជន​​​អៀរ​ឡង់​​​អាយុ​​២០ឆ្នាំម្នាក់ ត្រូវ​ចាប់​ខ្លួន​​​​នៅទីក្រុង​​​​សា​វប៉ូឡូ ដោយ​ប៉ូលិស​​​សហព័ន្ធ​​ប្រេស៊ីល ក្រោយពី​​​​គេ​ថត​​​កាំរស្មី​​​​ X ទៅឃើញ​​​​រូប​គេលាក់គ្រឿងញៀ.ន​​កូកាអ៊ីន​​ដល់​ទៅ​ជិត​​​១គីឡូក្រាម​​​​ក្រោម​​​រូបភាព​​​​​ជា​កញ្ចក់​តូច​ៗ​។​ យុវជន​រូបនេះ​​​ត្រូវចាប់ខ្លួន​​នៅព្រលានយន្ត​ហោះ CONGONHAS ក្រុង​​​សាវប៉ូឡូ ​កាលពី​ថ្ងៃទី​​​​១២ កញ្ញា ​​កន្លង​មកនេះ

​​យុវជន​​​អៀរ​ឡង់​​​អាយុ​​២០ឆ្នាំម្នាក់ ត្រូវ​ចាប់​ខ្លួន​​​​នៅទីក្រុង​​​​សា​វប៉ូឡូ ដោយ​ប៉ូលិស​​​សហព័ន្ធ​​ប្រេស៊ីល ក្រោយពី​​​​គេ​ថត​​​កាំរស្មី​​​​ X ទៅឃើញ​​​​រូប​គេលាក់គ្រឿងញៀន​​កូកាអ៊ីន​​ដល់​ទៅ​ជិត​​​១គីឡូក្រាម​​​​ក្រោម​​​រូបភាព​​​​​ជា​កញ្ចក់​តូច​ៗ​។​ យុវជន​រូបនេះ​​​ត្រូវចាប់ខ្លួន​​នៅព្រលានយន្ត​ហោះ CONGONHAS ក្រុង​​​សាវប៉ូឡូ ​កាលពី​ថ្ងៃទី​​​​១២ កញ្ញា ​​កន្លង​មកនេះ ខណៈ​ពេល​រូបគេ​​​​ត្រៀម​​ជិះ​​យន្តហោះទៅ​​​កាន់ទីក្រុង​​​​​លី​ស្បោន​ ហើយ​បន្ទាប់មក​​​​បន្តដំណើរ​​​ទៅកាន់ក្រុង​​​​ព្រុច​សែល​។​

ឥរិយា​​បថ​​​ចម្លែក​​​របស់​យុវជន​​​រូបនេះ​ធ្វើ​​ឱ្យ​​​ពួកគយ​មានការ​សង្ស័យ​​ ហើយធ្វើការ​​ត្រួត​ពិនិត្យ​​​​លើការ​ប្រើប្រាស់​​​គ្រឿងញៀន​​ទេ​។ ​​ពួក​គយ​​​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ព្រោះពេល​​​មើល​រូបភាព​ដែល​ឆ្លុះ​កាំរស្មី X ឃើញ​កញ្ចប់​​គ្រឿង​ញៀន​​​តូចៗ​​ដល់ទៅ​​​៧២កញ្ចប់ ក្នុង​​ក្រពះ​របស់​គេ​។ ​​គេបាននាំខ្លួន​​​យុវជន​​នេះទៅកាន់​មន្ទីរ​ពេទ្យ ​​​​ហើយ​​គ្រឿងញៀន​​​​​៧២គ្រាប់​​​​​​ត្រូវ​ទាញ​យក​ចេញ ។ ​​គ្រឿងញៀន​​​​ទាំងនេះ​​សរុប​មាន​​ទម្ងន់​​​ជិត​​១គីឡូក្រាម ​មានតម្លៃ​​​​ប្រមាណជា​​១៥០.០០០អឺរ៉ូ​។​

យុវជន​​នេះ​ជាប់​ចោទពី​បទ​​រត់ពន្ធគ្រឿង​ញៀន​​អន្តរជាតិ ហើយ​អាច​ជាប់គុក​​​១៥​ឆ្នាំ​។ ​ពិសេស​​រូបគេអាច​​ស្លាប់ប្រសិន​បើក​​កញ្ចប់​​កាកូ​អ៊ីនណា​​មួយ​ដាច់​ធ្លាយ​នៅក្នុងក្រពះគេ ៕​