ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូមិនប្រកាន់ស្តាំបុកគ្នាស្លា.ប់ម្នាក់ របួស3នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​យុវជនម្នាក់​បានស្លា.ប់​បាត់​បង់ជីវិត​​​ ហើយ​មនុស្ស​​​​៣នាក់​​ទៀត​​​បាន​រង​​របួសធ្ងន់​​ដោយសារ​​​គ្រោះថ្នាក់​ចរា​ ចរណ៍​​​​ដ៏រន្ធត់​មួយ​​ដែលបានកើតឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​​១ ​ស្ថិតក្នុងភូមិ​ដើម​អំពិល​​​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ កាលពី​វេលាម៉ោង​​​​៦​និង​​​​៤០​នាទី​​​​ល្ងាច​ ថ្ងៃទី​​​១៨ កញ្ញា ​ឆ្នាំ​​២០១១ ។ ឧប្បត្តិ​ហេតុ​​​​​ដ៏​រន្ធត់នេះ​​បង្កឡើង​​ដោយ​​សារ​​ម៉ូតូូ​២គ្រឿង ​​​បើកបរ​បញ្ច្រាស​ទិសគ្នា ហើយ​​​បុកគ្នា​យ៉ាង​​ពេញ ទំហឹង​។​

រាជធានីភ្នំពេញ​​​​ ៖ ​យុវជនម្នាក់​បានស្លាប់​បាត់​បង់ជីវិត​​​ ហើយ​មនុស្ស​​​​៣នាក់​​ទៀត​​​បាន​រង​​របួសធ្ងន់​​ដោយសារ​​​គ្រោះថ្នាក់​ចរា​ចរណ៍​​​​ដ៏រន្ធត់​មួយ​​ដែលបានកើតឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​​១ ​ស្ថិតក្នុងភូមិ​ដើម​អំពិល​​​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ កាលពី​វេលាម៉ោង​​​​៦​និង​​​​៤០​នាទី​​​​ល្ងាច​ ថ្ងៃទី​​​១៨ កញ្ញា ​ឆ្នាំ​​២០១១ ។ ឧប្បត្តិ​ហេតុ​​​​​ដ៏​រន្ធត់នេះ​​បង្កឡើង​​ដោយ​​សារ​​ម៉ូតូូ​២គ្រឿង ​​​បើកបរ​បញ្ច្រាស​ទិសគ្នា ហើយ​​​បុកគ្នា​យ៉ាង​​ពេញ ទំហឹង​។

តាមប្រភពព័ត៌មាន​​​​ពី​កន្លែងកើតហេតុ​​​​បាន​ឱ្យ​ដឹង​ថា ​​យុវជនដែល​ស្លាប់ក្នុង​ហេតុការណ៍​ខាង​លើ​ឈ្មោះ​​​​សុន កំសត់ អាយុ​​១៨ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​​​ជួល​ភូមិ​​​កោះនរា សង្កាត់​​និរោធ ខណ្ឌមានជ័យ​។ ​​មុន​ពេល​​ជួប​​គ្រោះ​ថ្នាក់​នោះ​ឈ្មោះ​​​សុន​​ កំសត់ ​​បាន​​ជិះម៉ូតូម៉ាក Fino ពណ៌​ឈាមជ្រូក​​​ ពាក់​ស្លាក​​លេខ ​ភ្នំពេញ 1AK-6011 ធ្វើដ​ំណើរ​​​ត្រឡប់​​មក​​ពីទិញ​​ម្ហូប​នៅ​​ផ្សារ​​​ច្បារអំពៅ ដើម្បី​ត្រៀម​​ធ្វើ​ចង្ហាន់​​ទៅវត្ត​នាព្រឹក​ថ្ងៃ​ទី​​​១៩ កញ្ញា ​ដោយ​​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​​ពីលិច​​ទៅ​​កើត លុះ​​មក​​ដល់​ចំណុច​​​កើត​ហេតុ​​ក៏​បុកជាមួយ​​​ម៉ូតូម៉ាក​​​​ស្មាស់ ​​ពណ៌ខ្មៅ ​​​ដែលធ្វើ​​​ដំណើរ​​​បញ្ច្រាស​​ទិស​ដៅ​គ្នា ពីកើត​ទៅ​​លិច បណ្តាល​​ឱ្យ​​​​​ដួលបោក​ក្បាល​​​​​​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ​។ ​​​ចំណែក​​​​ឯ​អ្នក​រួម​​​​ដំណើរ​​​​ជាមួយ​​ម្នាក់​ទៀត​ ​​បាន​រង​​របួស​​ធ្ងន់​​​​ធ្ងរ​ដែរ​។ ​​ដោយឡែក​អ្នកជិះ​​ម៉ូតូម៉ាក​​​ស្មាស់ ឌុបគ្នា​២នាក់​ប្តី​ប្រពន្ធ​​​​​ក៏រង​​របួស​ធ្ងន់​ទាំង​អស់​គ្នា​។

ករណី​​ខាងលើនេះ សមត្ថកិច្ច​​​បានចុះទៅ​​​វាស់​វែង​​ ហើយ​ដក​ហូត​​​​ម៉ូតូ​ទាំង​​២គ្រឿង​​​ទៅរក្សា​ទុក​​នៅការិយាល័យ​​ជំនាញ​​​​ ដើម្បី​ចាត់ការ​តាមច្បាប់​​​។ ​សមត្ថកិច្ច​​​សន្និដ្ឋាន​​​ជា​ជំហាន​ដំបូង​ថា ​គ្រោះថ្នាក់​​​​​​ចរចារណ៍​នេះ បង្កឡើង​​​ដោយ​អ្នកជិះ​ម៉ូតូម៉ាក​ស្មាស់​​បើក​បរ​មិន​ប្រកាន់​​ស្តាំ​វ៉ា​រថយន្ត​​​ជ្រុលទៅ​​បុកម៉ូតូ Fino បណ្តាល​ឱ្យ​មាន​​អ្នក​​ស្លាប់ និង​​រង​របួស​ធ្ងន់ធ្ងរ​​​​កើត​ឡើង​​​​។ ម្យ៉ាង​ទៀត​​​ដោយសារ​អ្នក​​ស្លាប់​ជិះម៉ូតូ​​​អត់​ពាក់​មួក​សុវត្ថិ​ភាព​ផង។​
ដោយ​ឡែក​​គ្រោះ​ថ្នាក់​ចរាចរណ៍២​ករណី​នៅ​កន្លែង​​ផ្សេង​​គ្នា​ទៀត បាន​បង្ក​ឡើង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ​​ដែរ​នោះ គឺ​ទី​១ រថយន្ត​​​កូ​រ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ មួយ​គ្រឿង​​បើក​បរ​ដោយ​ឈ្មោះ​ហុង អាយុ​២៨​ឆ្នាំ ​បា​ន​បើក​បុក​​បង្គោល​ភ្លើង​នៅ​អម​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​​ត្នោត​ជ្រុំ សង្កាត់​​បឹង​ទំ​ពុន ខណ្ឌ​មាន​ជ័យ បណ្តាល​ឱ្យ​​បាក់​បង្គោល​ភ្លើង​អស់មួយ​ដើម​ ​និង​បែក​ប្រ​អប់​កុង​ទ័រ​​ភ្លើង​​មួយ​ប្រ​អប់ ខូច​ខាត​ម៉ូតូ​​២​គ្រឿង​ តែ​មិន​​បណ្តាល​ឱ្យ​មាន​មនុស្ស​​ណា​រង​របួស ឬ​ស្លាប់​​​ឡើយ​។

ហេតុ​ការណ៍​នេះ​ បាន​​កើត​​​ឡើង​កាល​ពី​វេ​លា​ម៉ោង​៦​និង​១២​នាទី​​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ​ឆ្នាំ​២០១១ ក្រោយ​​​ហេតុការណ៍​​អ្នកបើកបរ​​​​បាន​រត់​​​​គេចខ្លួន​​​បាត់​។ រី​ឯ​ករណី​មួយ​ទៀត​​ កើតឡើង​កាល​ពី​វេ​លា​ម៉ោង​៦​​និង​២០​នាទី ​នៅ​ចុង​ផ្លូវ​លេខ​១១០ ត្រង់​ចំណុង​​កំពង់​ចម្លង​ចំពុះ​ក្អែក​ស្ថិត​ក្នុង​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មាន​ជ័យ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ បើក​បរ​ដោយ​ឈ្មោះ​ម៉ក់ វិច្ឆ័យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រ​វឹង​ធ្លាក់​ភ្នែក ហើយ​​បើក​​រថយន្តទៅ​បុក​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​​២​ល្វែង​ បណ្តាល​​ឱ្យ​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ ជាង​នេះ​ទៅ​ទៀត​​នៅ​មុន​ពេលបុក​​ផ្ទះ​​​ប្រជា​​ពលរដ្ឋ​​ គឺ​រថយន្ត​បើក​បុក​​ដើម​​ក្រ​ខុប​មួយ​ដើមឡើង​​​​រលើង​ដល់​​​ឫស​​​ ។
ករណី​គ្រោះ​ថ្នាក់​ទាំង​ពីរ​នេះ សមត្ថ​កិច្ច​បាន​ចុះ​វាស់​វែង​ និង​​ដក​ហូត​រថយន្ត​បង្ក​​ទាំង​២​គ្រឿង​ ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ជំនាញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕