ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​19 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៨៩៣ -ស្ត្រី​នៅ​ក្នុង​ប្រទេស​នូវែល​សេឡង់ ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោតជាលើកដំបូង ។
*ឆ្នាំ១៩៤៦ -​​ក្រុម​ប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​បង្កើត​ឡើង​​បន្ទាប់​ពី​​មានការ​ថ្លែង​សុន្ទរកថា​របស់​លោក​វីន​ស្តុន ឈើ​រ​ឈីល នៅ​សាកល​វិទ្យា​ល័យ​ស៊ូរិច ប្រទេស​​ស្វ៊ីស ។

*ឆ្នាំ១៨៩៣
-ស្ត្រី​នៅ​ក្នុង​ប្រទេស​នូវែល​សេឡង់ ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោតជាលើកដំបូង ។
*ឆ្នាំ១៩៤៦
-​​ក្រុម​ប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​បង្កើត​ឡើង​​បន្ទាប់​ពី​​មានការ​ថ្លែង​សុន្ទរកថា​របស់​លោក​វីន​ស្តុន ឈើ​រ​ឈីល នៅ​សាកល​វិទ្យា​ល័យ​ស៊ូរិច ប្រទេស​​ស្វ៊ីស ។
*ឆ្នាំ១៩៥៧
-​ការធ្វើ​​តេស្ត​គ្រាប់​បែក​​នុយ​ក្លេអ៊ែក្រោម​ដី​លើកដំបូង​ក្នុង​សហរដ្ឋអាមេរិក​ ។
*ឆ្នាំ១៩៧៦
-​យន្ត​ហោះ​​​ប៊ូអ៊ីង​ជើង​​ហោះ​ហើរ​​លេខ​៧២៧ របស់​ក្រុម​ហ៊ុន​អាកាស​ច​រណ៍​​តួ​កគី​ បាន​​បុក​ភ្នំ ​តូរុស ​បណ្តាល​ឱ្យស្លាប់​​​អ្នក​ដំណើរ​​អស់​ចំនួន​១៥៥​នាក់ ។
*ឆ្នាំ១៩៨៥
-រញ្ជួយ​ដី​​កម្រិត៨,១​រិច​ស្ទ័រ ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​បំផ្លាញ​​អគារ​អស់​ជាង​៤០០​​នៅ​ក្នុង​ទីក្រុង​​ម៉ិច​ស៊ី​កូ ប្រទេស​ម៉ិក​ស៊ិក ។
*ឆ្នាំ២០០៦
-​កង​យោធា​ថៃ​បាន​ប្រមូល​ផ្តុំ​​គ្នាដ៏ធំ​មួយ​ក្នុង​ទី​ក្រុង​បាង​កក ដើម្បីធ្វើ​រដ្ឋ​ប្រហារ​បណ្តេញ​​លោក​នាយក​រដ្ឋ​មន្ត្រី​​ថាក់ស៊ីន ​ស៊ី​ណា​វ៉ាត្រា ។
*ឆ្នាំ២០០៧
-​លោក​ចូសេ ​ម៉ូរី​ញ៉ូ ​ចាកចេញ​ពី​ក្លឹប​តោខៀវ ឆែល​ស៊ី។
-​មន្ត្រី​មកពី​​តុលាការ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជ​​សាសន៍ដែល​​គាំទ្រ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ឃុំ​ខ្លួន​លោក​នួន ជា ។​
*ឆ្នាំ២០០៩
-​តាម​ការ​ពិនិត្យ​ DNA បាន​បញ្ជាក់ថា ​ជន​បំផ្ទុះ​​​គ្រាប់​បែក​​​អ៊ិស្លាម​​និយម​គឺ​លោក​ Noordin Mohamed Top ពិតជា​បាន​ស្លាប់​​​​ប្រាកដ​​មែន ។
*ឆ្នាំ២០១០
-​ប្រទេ​សចិន​បាន​ផ្អាក​​ចំណង​ការ​ទូត​កម្រិត​​ខ្ពស់​ជា​មួយ​ប្រទេស​ជប៉ុន​ បន្ទាប់ពី​ប្រទេស​នេះ​បន្ត​ឃុំ​ខ្លួន​​​កម្ម​ករ​នេសាទ​របស់​ចិន​៕