ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាត់ប្រុសក្មេងឡើងផ្ទះសំណាក់ប្តីទាន់ហៅនាងទៅប៉ុស្តិ៍ប៉ូលិសអង្វរឱ្យត្រឡប់រកទ្រនំចាស់វិញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរ​​កូន​កាត់​​ចិន​ម្នាក់​​បាន​បង្កាត់​ភ្លើង​​ស្នេហ៍​ត្រី​កោណ​ ហ៊ាន​ណាត់​ប្រុស​ក្មេង​​ឡើង​ផ្ទះ​សំណាក់​ត្រូ​វ​បុរស​ជា​ប្តី និង​​ក្រុម​គ្រួសារ​តាម​ទាន់​​នៅ​ផ្ទះ​សំណាក់​​មួយ​ស្ថិត​នៅ​តាម​បណ្តោយ​​ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេង​កង​ទី២ ​ខណ្ឌចំការ​មន ​នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១១។

រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរ​​កូន​កាត់​​ចិន​ម្នាក់​​បាន​បង្កាត់​ភ្លើង​​ស្នេហ៍​ត្រី​កោណ​ហ៊ាន​ណាត់​ប្រុស​ក្មេង​​ឡើង​ផ្ទះ​សំណាក់​ត្រូ​វ​បុរស​ជា​ប្តី និង​​ក្រុម​គ្រួសារ​តាម​ទាន់​​នៅ​ផ្ទះ​សំណាក់​​មួយ​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេង​កង​ទី២ ​ខណ្ឌចំការ​មន ​នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១១។

ទោះ​បីជា​បែប​ណា​​រឿង​រ៉ាវ​ខាង​លើ​នេះ​ភាគី​​​ពាក់​ព័ន្ធ​ទាំង​សង​ខាង​បាន​​ស្រុះ​ស្រួល​ដឹក​ដៃ​គ្នា​ចូល​ចរចា​បញ្ចប់​បញ្ហា​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​បឹង​កេង​កង​ទី​២ ដោយ​ភាគី​ប្តី​សុំ​យក​ប្រពន្ធ​​ទៅ​កាន់​លំ​នៅ​ឋាន​វិញ ដើម្បី​កុំ​ឱ្យ​កូន​តូចៗ​ចំនួន​២​ន​ាក់​​កំព្រា​ម្តាយ ។ ឯភាគី​ប្រុស​​សហាយ​​នោះ​បាន​សន្យា​ថា​ឈប់​ទាក់​ទង​ជា​មួយ​ប្រពន្ធ​គេ​ចាប់ពីថ្ងៃ​នេះ​តទៅ ព្រោះ​នេះ​ជា​ទោស​​​និង​ជា​បាប​កម្ម​ធ្ងន់​ធ្ងរ​ណាស់ បើ​តាម​ធម៌​វិញ​ថា បើ​ធ្លាក់​នរក​​ច្បាស់​ជា​ឡើង​រកា​ដែក​ហើយ ។ ដោយ​សារ​​​តែ​ភាគី​ទាំង​​សង​ខាង​​ហាក់​បីដូច​ជា​ស្រុះ​ស្រួល​គ្នា​ល្អ​ សមត្ថ​កិច្ច​​នគរ​បាល​​ប៉ុស្តិ៍​បឹង​កេង​កង​ទី២ ក៏ពុំ​មាន​សិទ្ធិអ្វី​សួរ​នាំ​អូស​បន្លាយ​វែង​ឆ្ងាយ​នោះដែរ ព្រោះ​គ្មាន​ភាគី​​ណា​មួយ​ប្តឹង​ប្តល់​​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ច្បាប់​ ទោះ​បី​ជា​ប្តីទាន់​​ប្រពន្ធ​​បណ្តើរ​ប្រុស​ក្មេង​ចុះពី​ផ្ទះ​សំណាក់​​ទាំង​ព្រឹក​ក្តី ។

ជុំវិញ​​រឿងរ៉ាវ​ព្យុះ​​ស្នេហ៍​ត្រីកោណ​​ខាង​លើ​នេះ អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​បាន​ដក​ស្រង់​សំដី​លោក​ជ.ស.ភ ដែល​​ជា​ភាគី​សហាយ​ជា​មួយ​នាង​ ង.ញ ដែល​ជាប់​​ចោទ​ផិត​ក្បត់​ប្តី​រត់​តាម​ប្រុស​ក្មេង​ថា ​ខ្លួន​ (ជ.ស.ភ) និង​នាង​ ង.ញ បាន​​ស្គាល់​គ្នា​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី ​តាម​រយៈ​ខ្លួន​ទៅ​រក​ស៊ី​ជា​មួយ​បង​ប្រុស​​​ម្នាក់ ហើយ​ចុះ​ឡើង​ស្នាក់​នៅ​ឯ​ខេត្ត​នោះ​ញឹក​ញាប់​ ក៏មាន​ទំនាក់​ទំនង​ជា​មួយ​នាង ង.ញ ដោយខ្លួន​បាន​ប្រាប់​​នាងថា នៅ​កំលោះ។

ដោយ​ឡែក​ស្ត្រី​ឈ្មោះ ង.ញ បាន​និយាយ​ត្អួញ​ត្អែ​រថា ខ្លួន​មាន​ប្តី​មាន​កូន​រហូតដល់​ទៅពីរ​​​នាង ហើយ​តែ​​រយៈ​ពេល​ជាង១០​ឆ្នាំ​​មក​នេះ​មិន​ដែល​ស្គាល់​សេចក្តី​សុខឡើយ ។ ជាង​នេះ​ទៅ​ទៀត​នាង ជ.ញ ​បាន​និយាយថា ការ​ឈឺ​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ដល់​ពេល​នេះ​រូប​នាង​ទ្រាំ​លែង​បាន​ហើយ រ​ហូត​ឈាន​ដល់​ផ្លូវ​បែក​គ្នា ។

ដោយ​​សារ​តែឈ្មោះ​ ជ.ស.ភ ​បាន​លង់​នឹង​​ពាក្យ​សំដី​​របស់​នាង​ ជ.ញ ​គួប​ផ្សំ​នឹង​សម្រស់​ដែល​បន្សល់​ទុក​ពីធម្ម​ជាតិ​ ទោះ​បី​ជា​នាង ជ.ញ មាន​ប្តី​មាន​កូន​ពីរ​នាក់​ទៅ​ហើយ​ក្តី ក៏រូបគេ​​ស្ម័គ្រ​ប្រថុយ​ប្រគល់​បេះ​ដូង​ជូន​នាងដែរ ​រហូត​នាង​វេច​បង្វេច​រត់​​ពី​ខេត្ត​មណ្ឌល​គីរី មកភ្នំពេញ ចោល​កូន​និង​ប្តី​ដែល​ពុំ​ទាន់​​លែង​លះ​គ្នា​ដាច់​ស្រឡះ​តាម​ផ្លូវ​ច្បាប់​មក​​ជួល​ផ្ទះសំណាក់​​ខាង​លើ​ស្នាក់​នៅ​ជា​មួយ​គ្នា​ឡើង​ឆ្អែត​ឆ្អន់​។ លុះ​ព្រឹក​ឡើង ទើប​ប្តី​​នាង​ ជ.ញ តាម​ទាន់​នាំ​ខ្លួន ​និង​ប្រពន្ធគេមក​ប៉ុស្តិ៍​នគរ​បាល​ដើម្បី​បញ្ចប់​​រឿង​តាម​សម្រួល​ដោយ​ពុំ​ម​ាន​ហិង្សា​អ្វី​កើត​ឡើង​លើ​ភាគី​ណា​មួយ​ឡើយ ។

តាម​ការ​​កត់​សម្គាល់​​ជាក់​ស្តែង​​គេ​បាន​សង្កេត​​ឃើញ​ថា លោក​​ស.ស ដែលជា​​ប្តីពេញ​ច្បាប់​របស់​នាង​ ជ.ញ  មាន​ចិត្ត​ទន់​ភ្លន់​លួង​លោម​ប្រពន្ធ​អស់​រយៈ​ពេល​រាប់​ម៉ោង​ក្នុង​គោល​បំណង​មិន​ចង់​បែក​ពី​ប្រពន្ធ​ ព្រោះខ្លាច​​កូន​កំព្រា​ម្តាយ​ ទើប​ប្រពន្ធ​ស្ម័គ្រ​ចិត្ត​លះ​បង់​ប្រុស​ក្មេង​ទៅតាម​ប្តីទាំង​រអាក់​រអួល​ក្នុង​ចិត្ត​គ្រប់​ៗ​គ្នារវាង​ភាគី​ជា​តួឯក​ទាំង​​បីនាក់ ។ ឈ្មោះ​​ ជ.ស.ភ ដែល​​ជា​សហាយ​នាង​ ជ.ញ បាន​និយាយ​របៀប​​ជា​មនុស្ស​រប៉ិល​រប៉ូចថា រូបគេ​មាន​អាយុ​២២​ឆ្នាំ ហើយ​នាង​ជ.ញ មាន​អាយុ​៣២​ឆ្នាំ ដោយ​ឡែក​​ប្តីរបស់​នាង​ក៏​មាន​​​អាយុ​៣២​ឆ្នាំដែរ ដូច្នេះ​រវាង​ខ្លួន និង​​គូស្នេហ៍​ត្រីកោណ​ខាង​លើ​នេះ​មាន​វ័យ​ខុស​គ្នា​១០​ឆ្នាំ ​រឿង​អី​ខាង​​ស្រី​មិន​ “OK” ។

ក្រុម​មន្ត្រី​​ស៊ីវិល​នានា​ក៏ដូច​ជា​សមត្ថ​កិច្ច​ខ្លះ​បាននិយាយ​របៀបទូន្មានដល់ជន​ទូទៅ​​តាម​រយៈ​កោះ​សន្តិ​ភាព​ថា សូមកុំ​​ប្រព្រឹត្ត​​ទង្វើ​ដូច​ករណី​​ខាង​លើ​នេះ ព្រោះ​វាខុស​ឆ្គង​ធ្ងន់​ធ្ងរ​​ណាស់​ជា​មួយ​ទំនៀម​ទម្លាប់​​ប្រពៃណី​​ខ្មែរ​យើង ។ ឯ​ស្ត្រី​ផ្សេង​ទៀត​ដែល​មាន​ចរិត​​ដូច​តួអង្គ​ខាង​លើ​កុំ​សង្ឃឹម​ថា បុរស​គ្រប់​រូប​មាន​ចិត្ត​មេត្តា​​ដូច​លោក​​ ស.ស​ ខាង​លើ​នេះគ្រប់​គ្នា​​ឱ្យសោះ ។ ករណី​ខាង​​លើ​​នេះ​កោះសន្តិភាព​សូម​ទុក​កិត្តិ​យស​ជូន​ភាគី​ទាំងសង​ខាង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទាំង​ស្រុង​​តាម​អ្វីដែល​ទទួល​បាន​ពី​ប្រភព​ព័ត៌​មាន​​នានាឡើយ ៕