ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​រូបិយ​វត្ថុ​អាស៊ី​​ធ្លាក់ចុះ​ក្នុង​សប្តាហ៍​នេះ​ដោយ​សារ​វិបត្តិ​ប្រាក់​បំណុល​​អឺរ៉ុប​ ​និង​គ្រោះ​​ថ្នាក់​​កាន់តែ​​កើនឡើង​ដល់​​សេដ្ឋកិច្ច​​​ពិភព​​លោក

12 ឆ្នាំ មុន

បណ្តារូបិយ​វត្ថុក្នុងអាស៊ី​បានធ្លាក់ចុះ​ក្នុង​សប្តាហ៍​នេះ​ដូចជា​ប្រាក់​វ៉ុនរបស់កូរ៉េ​ខាងត្បូង​ និង​រ៉ូពីរបស់​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​ធ្លាក់​​ចុះ​ចាប់​តាំង​ពីពាក់កណ្តាល​ឆ្នាំ២០១០​ ​ព្រោះ ​វិបត្តិ​​ប្រាក់បំណុល​អឺរ៉ុប​ ​ដែលបានធ្វើ​ឲ្យមាន​ផល​​អាក្រក់​សំរាប់​អ្នកវិនិយោគ​ ជាហេតុជំរុញ​​ពួកគេ​ត្រូវស្វែងរក​ការទុកដាក់​ទ្រព្យរបស់​នៅ​កន្លែង​មាន​​សុវត្ថិភាព ​ជាជាង​ការដាក់​

បណ្តារូបិយ​វត្ថុក្នុងអាស៊ី​បានធ្លាក់ចុះ​ក្នុង​សប្តាហ៍​នេះ​ដូចជា​ប្រាក់​វ៉ុនរបស់កូរ៉េ​ខាងត្បូង​ និង​រ៉ូពីរបស់​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​ធ្លាក់​​ចុះ​ចាប់​តាំង​ពីពាក់កណ្តាល​ឆ្នាំ២០១០​ ​ព្រោះ ​វិបត្តិ​​ប្រាក់បំណុល​អឺរ៉ុប​ ​ដែលបានធ្វើ​ឲ្យមាន​ផល​​អាក្រក់​សំរាប់​អ្នកវិនិយោគ​ ជាហេតុជំរុញ​​ពួកគេ​ត្រូវស្វែងរក​ការទុកដាក់​ទ្រព្យរបស់​នៅ​កន្លែង​មាន​​សុវត្ថិភាព ​ជាជាង​ការដាក់​ទុន​វិនិយោគ​​ក្នុងផ្សារហ៊ុន។​

ក្រុមហ៊ុន​ហិរញ្ញវត្ថុ ​JPMorgan​ របស់​សហ​រដ្ឋ​​អាមេរិកបាន​ធ្លាក់ចុះដល់​​បាត​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ​ធៀបជាមួយ​៥ខែកន្លងទៅ ​ដោយ​សារ​ថា​ មូល​និធិពិភពលោក​បានដក​សាច់ប្រាក់​​ជាង២​ពាន់​លាន​ដុល្លារចេញពីភាគហ៊ុន​នៅក្នុង​ប្រទេស​​កូរ៉េខាងត្បូង​ តៃវ៉ាន់ ​និងឥណ្ឌូណេស៊ីតាំង​ពី​ចុង​សប្តាហ៍មុន​។ ធនាគារអភិវឌ្ឍន៍​អាស៊ីក្នុង​ សប្តាហ៍​​នេះបាន​កាត់​បន្ថយការព្យាករការកើនឡើង​របស់​ខ្លួន​សំរាប់ឆ្នាំ២០១១ សំរាប់តំបន់​ក្នុងនោះ​មាន​ជប៉ុនមកត្រឹមតែ៧,៥ភាគរយ ដែល​ពី​មុន​បាន​ព្យាករថា កើនឡើង៧,៨​ភាគរយ​។

ទីផ្សារប្រាក់ដុល្លារក្នុងទ្វីបអាស៊ីដែលបាន​ចរា​ចរ​ក្នុងតំបន់ក្នុង​នោះមានប្រាក់យ៉េនផង​ បាន​ធ្លាក់​ចុះ០,៦​ភាគរយក្នុងសប្តាហ៍នេះ​ គិត​ត្រឹម​ម៉ោង​១០​និង​​៥៦នាទីម៉ោង​នៅក្នុងទីក្រុងហុង​កុង។ ​ប្រាក់​វ៉ុនធ្លាក់ចុះ២,៦ភាគរយ ​ហើយប្តូរ​បាន១.១០៥,៦៣​ ​វ៉ុនក្នុងមួយដុល្លារ​ ចំណែក​ប្រាក់​រ៉ូពី​របស់ឥណ្ឌូណេស៊ី​ ធ្លាក់ចុះ២,១ភាគ​រយ​។ ដោយ​ឡែកប្រាក់ប៉េសូរបស់​ប្រទេសហ្វ៊ីលី​ពីន​ ​ក៏ធ្លាក់​ចុះ​១,៩ភាគរយ ​​ឯប្រាក់​ដុល្លារ​តៃវ៉ាន់ ​ធ្លាក់​ចុះ​១,២​ភាគរយ។

ប្រាក់វ៉ុនកូរ៉េខាងត្បូងធ្លាក់ចុះទាប​បំផុតក្នុង​សប្តាហ៍នេះ ​ហើយជាការខាតបង់ច្រើនបំផុតគិត ​ចាប់ពីខែមិថុនា ​ឆ្នាំ២០១០មក។​ លោករដ្ឋមន្ត្រី ​ហិរញ្ញវត្ថុ Bahk Jae Wan ​និយាយថា គ្រោះ​ថ្នាក់នៃសេដ្ឋកិច្ចពិភពលោកកាន់តែកើនឡើង ​ហើយវាប្រហែលជានឹងមានសញ្ញា​នៃ​ការអន្តរា​គមន៍ក្នុងទីផ្សារហិរញ្ញវត្ថុ។ ​តែក្នុងថ្ងៃ​នេះ​ប្រាក់​វ៉ុន​​កើនឡើង​បាន០,៩ភាគ​រយដែរ ​បន្ទាប់​ពី​ធនា​គារ​​កណ្តាលអឺរ៉ុប​និយាយថា ​ខ្លួននឹងសម្របសម្រួល​​ជា​មួយធនាគារកណ្តាល​ផ្សេងទៀត​ ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចីដល់ធនាគារ​ក្នុងតំបន់ប្រើ​​ប្រាស់​ប្រាក់​អឺរ៉ូ ​ដើម្បី​ធានាថា​ ពួកគេមានសាច់​ប្រាក់គ្រប់​គ្រាន់​នៅ​ដំណាច់ឆ្នាំនេះ។​ ប្រាក់បាតថៃធ្លាក់ចុះ​០,៩ភាគរយ ​ក្នុង​សប្តាហ៍​នេះ​ ប្រាក់រីងហ្គីតរបស់​ប្រទេសម៉ាឡេស៊ី ​ក៏ធ្លាក់ចុះ២,៥ភាគរយ ​ចំណែកប្រាក់រ៉ូពី​របស់​​ប្រទេស​ឥណ្ឌាក៏ធ្លាក់​ចុះ២,១ភាគរយ៕