សមត្ថ​កិច្ច​ប្រើ​កម្លាំង​រឹប​អូស​​សិប្ប​​កម្ម​ផលិត​​ទឹក​ត្រី​ប្រ​គល់​ឱ្យ​ម្ចាស់​បំណុល


រាជធានីភ្នំពេញ​​ ៖ ​​សមត្ថ​កិច្ច​ចម្រុះ​ ខណ្ឌ​ឫស្សី​កែវ​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញារង​មាស​ ច័ន្ទ​ពិសិដ្ឋ អម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ​បាន​ចុះ​​ទៅ​អនុ​វត្ត​សាល​ក្រម​​រដ្ឋ​ប្ប​វេ​ណី​លេខ​២៨«គ» ​ចុះ​ថ្ងៃ​ទី​១១ កក្កដា ​ឆ្នាំ​២០១១ ​របស់​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​​រឹប​អូស​ផ្ទះ​សិប្ប​កម្ម​ផលិត​ទឹក​ត្រី​​មួយ​កន្លែង​​លេខ​២៥៧ ភូមិ​មិត្ត​ភាព​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ប្រ​គល់​​ទៅ​ឱ្យ​​ម្ចាស់​បំណុល​។​ទោះ​បី​ជា​យ៉ាង​ណា​ការ​អនុវត្ត​​​សាល​ក្រម​នេះ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ឡើយ​ ដោយ​កូន​បំ​ណុល​ឈ្មោះ​ឃ្លឹក ធូ និង​ប្រ​ពន្ធ​ឈ្មោះ​អ៊ុច សា​ម៉ន ដែល​​មាន​មេ​ធាវី​លោក​អ៊ុក ​ភូរិ ​ជា​​តំណាង​បាន​ព្រម​ព្រៀង​ចុះ​ចេញ​ពី​លំ​នៅឋាន​ទៅ​ស្នាក់​នៅ​ផ្ទះ​ជួល​រង់ចាំ​ការ​ដោះ​ស្រាយ​​សម្រប​សម្រួល​គ្នា​។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ប្រើ​កម្លាំង​​ចម្រុះ​ប្រ​មាណជិត​៥០​នាក់​ ដើម្បី​ចុះ​អនុវត្ត​សាល​ក្រម​លេខ​២៨​ «គ» ចុះ​ថ្ងៃ​ទី​១១ កក្កដា ​ឆ្នាំ​២០១១ ដែ​ល​បានបង្គាប់​ឱ្យ​​ដើម​ចោទ​​ឃ្លឹក ធូ និង​​អ៊ុច សា​ម៉ន ដែល​ជា​ម្ចាស់​សិប្ប​កម្ម​ផលិត​ទឹក​ត្រី​ប្រ​គល់​​ផ្ទះ​លេខ​២៥៧ ផ្លូវ​លំ​​ភូមិ​មិត្ត​ភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ទៅ​ឱ្យ​ចុង​ចម្លើយ ឈ្មោះ​ម៉ៅ វណ្ណ​តិច​និង​ឈ្មោះ​អ៊ឹង តេកសែ គ្រប់​គ្រង​ជាកម្ម​សិទ្ធិ និង​ឱ្យ​ដើម​ចោទ​ធ្វើ​ការ​រុះ​រើ​សម្ភារ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ចេញ​ពី​ផ្ទះ​។ បង្គាប់​​ឱ្យ​ដើម​ចោទ​​​ឃ្លឹក ធូ និង​ប្រពន្ធ​អ៊ុច​ សាម៉ន សងប្រាក់​ថ្លៃ​ឈ្នួល​ផ្ទះ​ចំនួន​២២.៤០០​ដុល្លារ និង​សំណង​ខូច​ខាត​ ជំងឺ​ចិត្ត​ចំនួន​៨​លាន រៀល ចាប់​ពី​ថ្ងៃ​សាល​ក្រម​ស្ថា​ពរ​។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​ម្ចាស់​ផ្ទះ​ឈ្មោះ​ឃ្លឹក ធូ និង​ប្រ​ពន្ធ​​ឈ្មោះ​​អ៊ុច សាម៉ន ​ជា​ដើម​​ចោទ​បាន​ខ្ចី​ប្រាក់​ចុង​ចម្លើយ​ឈ្មោះ​ម៉ៅ វណ្ណ​តិច និង​ប្រ​ពន្ធ​ឈ្មោះ​អឹុង តេកសែ​ ចំនួន​១០​ម៉ឺន​ដុល្លារ​ ដែល​លើក​ទី​១ ចំនួន​៨​ម៉ឺន​ដុល្លារ ​និង​លើក​ទី​២​ចំនួន​២​ម៉ឺន​ដុល្លារ​។ ដោយ​សារ​គ្មាន​ប្រាក់​សង​​ក៏​បាន​ធ្វើ​ការ​​ចរចា​ទិញ​-លក់​ផ្ទះ​ក្នុង​តម្លៃ​១៤​ម៉ឺន​ដុល្លារ ដោយ​មាន​ការ​ផ្ទេរ​កម្មសិទ្ធ​ិ​ត្រឹម​ត្រូវ ហើយ​ឈ្មោះ​ឃ្លឹក ធូ និង​ប្រ​ពន្ធ​ឈ្មោះ​អ៊ុច សា​ម៉ន នេះ​បាន​ស្នាក់​នៅ​លើ​ផ្ទះ​នោះដដែល ដោយធ្វើ​កិច្ច​សន្យា​ជួល​ផ្ទះ​ក្នុង​១​ខែ៣.២០០​ដុល្លារ។ បន្ទាប់​មក​បង់​ប្រាក់​ឈ្នួល​បាន​ ​៥​ខែ នៅ​សល់​ថ្លៃ​ឈ្នួល​​៧​ខែ​ក៏​មាន​ការ​​ប្តឹង​ប្តល់​គ្នា និង​ឈាន​មក​អនុវត្ត​សាល​ដីកា​នៅ​ពេល​នេះ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ