ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ត្រួត​ពិនិត្យ​យាន​យន្ត​មិន​គោរពច្បាប់​ ម៉ូតូ​បុក​របួស​ដឹក​ចូល​ពេទ្យ​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ មន្ត្រី​ប៉ូលិស​ចរា​ចរណ៍​​មួយ​រូប​ដែល​ចុះ​ត្រួត​ពិនិត្យ​​អ្នក​ជិះ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិ​ភាព​ និង​គ្មាន​​កញ្ចក់​មើល​ក្រោយ ​បាន​​ត្រូវ​ក្មេង​​ទំនើងជិះ​ម៉ូតូ​​បុក​អូសជិត​១០​ម៉ែត្រ​បណ្តាល​ឱ្យ​ រងរបួស​ និង​ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​សង្គ្រោះ​។ ករណី​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា

ខេត្ត​ស្វាយ​រៀង​  ៖ មន្ត្រី​ប៉ូលិស​ចរា​ចរណ៍​​មួយ​រូប​ដែល​ចុះ​ត្រួត​ពិនិត្យ​​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ និង​គ្មាន​​កញ្ចក់​មើល​ក្រោយ ​បាន​​ត្រូវ​ក្មេង​​ទំនើងជិះ​ម៉ូតូ​​បុក​អូសជិត​១០​ម៉ែត្រ​បណ្តាល​ឱ្យ​រងរបួស​ និង​ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​សង្គ្រោះ​។ ករណី​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១០ ស្ថិត​ក្នុង​ភូមិ​ទ.ទេរ​ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​ ដែល​​​ជន​រង​គ្រោះឈ្មោះ​អែម សំអាង ​អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ចរា​ចរណ៍​​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ចេក​។

លោក​អែម​ សំអាង បាន​រៀប​រាប់​​ថា មុន​ពេល​កើត​ហេតុ​កម្លាំង​សម​ត្ថ​កិច្ច​៤​ទៅ​៥​នាក់​ រួម​ទាំង​រូប​លោក​ និង​មានមន្ត្រី​​ប៉េ​អឹម​ផង ​បាន​ចុះ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ជើង​គោក​ ធ្វើ​ការ​ផាក​ពិន័យ​ទៅ​លើ​ម៉ូតូ​ដែល​គ្មាន​កញ្ចក់​​មើល​ក្រោយ​ និងអ្នក​បើក​បរ​​មិន​ពាក់​មួក​សុវត្ថិ​ភាព​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០​ចាស់​ស្ថិត​ក្នុង​ភូមិ​-ឃុំ​ខាង​លើ​។​ ខណៈ​សមត្ថ​កិច្ច​​កំពុង​​ធ្វើ​ការ​ផាក​ពិន័យ​នោះ​ស្រាប់​តែ​មាន​ក្មេង​ទំនើង​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ក៤៧៣៩ ស្វរ អត់​ពាក់​មួក​សុវត្ថិ​ភាព​ឆ្លង​កាត់​ចំណុច​ដែល​កម្លាំង​សមត្ថ​កិច្ច​កំពុង​ពិនិត្យ។ ពេល​​ឃើញ​បែប​នេះ ​រូប​លោក​ក៏​ចេញ​មក​ឈរ​​នៅ​កណ្តាល​ថ្នល់ធ្វើ​សញ្ញា​ឃាត់​ឱ្យ​ម៉ូតូ​ក្មេង​ទំនើង​នោះ​ឈប់​ដើម្បី​ផាក​ពិន័យ​។ ផ្ទុយ​ទៅ​វិញ​ក្មេង​ទំនើង​ម្នាក់​នេះ​មិន​ត្រឹម​តែ​មិន​ឈប់​ទេ ថែម​ទាំង​បង្កើន​ល្បឿន​បំបុក​រូប​លោក​ និង​អូស​ទៅ​តាម​ម៉ូតូ ប្រមាណ​ជិត​​១០​ម៉ែត្រ​ទើប​​ម៉ូតូដួល​បណ្តាល​ឱ្យ​រូប​លោក​រង​របួស​ដាច់រយះ​សាច់​ភ្លៅ​ឆ្វេង​និង​ដាច់​រលាត់​ពេញ​ខ្លួន​ប្រាណ​។ ចំណែក​ក្មេង​ទំនើង​ម្នាក់​នោះ​ក៏​រង​របួស​ដែរ ព្រោះ​ដួល​បោក​ទៅ​លើ​​ថ្នល់ ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ​ទេ ហើយ​ក្រោយ​កើត​ហេតុ​​អ្នក​របួស​ទាំង​ពីរ​នាក់​ត្រូវ​បាន​ដឹកទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល​។ ចំពោះ​ក្មេង​ទំនើង​នេះ​ក្រោយ​មក​ត្រូវ​បាន​ដឹង​ថា ឈ្មោះ​ស៊ុំ សីុ​ថា អាយុ​២១​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រៃ​ខ្លា​ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ​។

ក្រោយ​ពី​លាង​របួស​រួច ​ក្មេង​ទំនើង​ស៊ុំ សីុថា បាន​និយាយ​ថា ពេល​កំពុង​ជិះ​ម៉ូតូ​នោះ​រូប​គេ​មិន​ដឹង​ថា មាន​ប៉ូលិស​ បេ៉អឹម​នៅ​ខាង​មុខ​ទេ​ ស្រាប់​តែ​មក​ដល់​ចំណុច​ខាង​លើ​​ក៏​ឃើញ​ប៉ូលិស​ចរា​ចរណ៍​តែ​ម្តង​ធ្វើ​ឱ្យ​រូប​គេ​ភ័យ​ជា​ខ្លាំង​ ព្រោះ​អត់​ពាក់​មួក​សុវត្ថិ​ភាព​​ ហើយ​រូប​គេ​ក៏​ខំ​ជាន់​ហ្វ្រាំង​​ឈប់ដែរ​ តែ​ហ្វ្រាំង​មិន​សីុ​ទើប​បុក​ប៉ូលិស​តែ​ម្តង​ទៅ​។ ពេល​នេះ​មន្ត្រី​​ប៉ូលិស​រង​គ្រោះ​កំពុង​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ រី​ឯ​យុវ​ជន​ជា​ក្មេង​ទំនើង​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ស្វាយ​រៀង ៕