ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​សំ​ខាន់​ៗ​ពិភពលោក​​កើត​ឡើង​នៅ​ថ្ងៃទី​១៧​ ​​ខែ​កញ្ញា​​

12 ឆ្នាំ មុន

*ឆ្នាំ​១៥៧៧ -សន្ធិ​សញ្ញា​សន្តិ​ភាព​ឈ្មោះ​Bergeracត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​ស្តេច​ហង់​រី​ទី​៣​របស់​ប្រទេស​បារាំង​និង​ព្រះ​អង្គ​ម្ចាស់​ប្រទេស​នេះ​ឈ្មោះ​Huguenots។ *ឆ្នាំ​១៦៣០-ទី​ក្រុង​បូ​ស្តុន​របស់​រដ្ឋ​ម៉ា​សា​ឈូ​សេត​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​។

*ឆ្នាំ​១៥៧៧
-សន្ធិ​សញ្ញា​សន្តិ​ភាព​ឈ្មោះ​Bergeracត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​ស្តេច​ហង់​រី​ទី​៣​របស់​ប្រទេស​បារាំង​និង​ព្រះ​អង្គ​ម្ចាស់​ប្រទេស​នេះ​ឈ្មោះ​Huguenots។
*ឆ្នាំ​១៦៣០
-ទី​ក្រុង​បូ​ស្តុន​របស់​រដ្ឋ​ម៉ា​សា​ឈូ​សេត​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​។
*ឆ្នាំ​១៦៣១
ស៊ុយអែត​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​៣០​ឆាំ្នប្រឆាំង​នឹង​អាណា​ចក្រ​រ៉ូ​ម៉ាំង​នៅ​សមរភូមិ​ Breitenfeld ។
*ឆ្នាំ​១៧៧៥
-អំឡុង​សង្គ្រាម​បដិ​វត្ត​ន៍អាមេរិក ការ​វាយ​ឈ្លាន​ពាន​ចូល​ប្រទេស​កា​ណា​ដា​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ការ​ហ៊ុមព័ទ្ធ​តំបន់​ Siege of Fort St. Jean ។ ការ​ហ៊ុមព័ទ្ធ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី​៣ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​១៧៧៥។
*ឆ្នាំ​១៧៧៦
-សួន​ឧទ្យាន​ឈ្មោះ​Presidio of San Franciscoត្រូវ​បាន​បង្កើត​ឡើង​នៅ​ដែន​ដី​អា​ណា​និ​គម​អេស្ប៉ាញ​ New Spain។
*ឆ្នាំ​១៧៧៨
-សន្ធិសញ្ញា​ជា​ផ្លូវ​ការ​លើក​ដំបូង​ឈ្មោះ​Treaty of Fort Pitt ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​រវាង​សហរដ្ឋ​អាមេរិក​និង​កុល​សម្ព័ន្ធ​ជន​ជាតិ​​ដើម​របស់​អាមេរិក​។
*ឆ្នាំ​១៧៨៧
-រដ្ឋ​ធម្ម​នុញ្ញ​​ដែល​ជា​ច្បាប់​កំពូល​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​នៅ​ក្រុង​ហ្វ៊ីឡា ដែល​ហ្វ៊ីយ៉ា រដ្ឋ​ផេន​ស៊ីល​វេនៀសហរដ្ឋ​អាមេ​​រិក​។
*ឆ្នាំ​១៨០៩
-សន្តិ​ភាព​រវាង​ស៊ុយអែត​និង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អាណា​ចក្រ​រុស្ស៊ី​និង​ស៊ុយអែត​ត្រូវ​បាន​បង្កើត​ឡើង​។ បូរណភាព​​ដែន​ដី​ដែល​នឹង​ក្លាយ​ទៅ​ជា​របស់​ប្រទេស​ហ្វាំង​ឡង់​ត្រូវ​បាន​ប្រគល់​ឲ្យ​ប្រទេស​រុស្ស៊ី​ក្រោម​សន្ធិ​​សញ្ញាឈ្មោះ​Treaty of Fredrikshamn។
*ឆ្នាំ​១៨៩៤
-សង្គ្រាម​យ៉ាង​ស៊ី​សាច់​ហុត​ឈាម​នៅ​សមុទ្រ​លឿង Battle of the Yalu River ​រវាង​កង​ទ័ពជើង​ទឹក​ចិន​និង​ជប៉ុន​បាន​ចាប់​ផ្ទុះ​​ឡើង​។
*ឆ្នាំ​១៩០០
​-សង្គ្រាម​រវាង​ហ្វ៊ីលីពីន​និង​អា​មេរិក​ កងទ័ព​ហ្វ៊ីលី​ពីន​ក្រោ​​ម​ការ​ដឹក​នាំ​របស់​លោក​មេបញ្ជា​ការ​ឈ្មោះ ​Juan Cailles​បាន​វាយ​យក​ឈ្នះ​កងទ័ព​អា​មេរិក​ឈរ​ជើ​ង​នៅ​តំបន់​ Mabitac ដែល​ដឹក​នាំ​ការ​ប្រយុទ្ធ​ដោយ​លោក​វរ​សេនីយ៍​Benjamin F. Cheatham។
*ឆ្នាំ​១៩១៤
-លោក​អ៊ែន​ឌ្រូ ហ្វ៊ីស៊័រក្លាយ​ជា​នា​យក​រដ្ឋ​មន្រ្តី​​​​អូ​ស្ត្រា​លី​លើក​ទី​៣។
*ឆ្នាំ១៩២៤
-កងកម្លាំង​ការ​ពារ​ព្រំ​ដែន​របស់​សាធារណ​រដ្ឋ​ប៉ូឡូញ​ទី​២ត្រូវ​បាន​បង្កើត​ឡើង។ កងកម្លាំង​នេះ​មាន​តួ​នាទី​ទប់​ស្កាត់​ការ​ឆ្មក់​ចូល​ពី​​កងទ័ព​សូ​វៀត​និង​ចោរប្លន់​ក្នុង​ស្រុក​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​កើត​។
*ឆ្នាំ​១៩២៨​
-ខ្យល់​ព្យុះ​ហារី​ខេន​ឈ្មោះ ​San Felipe Segundoបោក​បក់​ចំ​រដ្ឋ​ផ្លរី​ដា​ភាគ​អាគ្នេយ៍​​ឆក់​យក​ជី​វិត​មនុស្ស​អស់​ប្រមាណ​២.៥០០នាក់​។វា​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អា​ក្រក់​លើក​ទី​៣នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋ​អាមេរិក​។
*ឆ្នាំ​១៩៣៩​
-អំឡុង​សង្គ្រាម​​លោក​លើក​ទី​២ សហភាព​សូ​វៀត​បាន​បាន​ចូល​រួម​ជា​មួយ​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺម៉ង់​ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ​។
-អត្ត​ពលិក​ហ្វាំឡង់​ឈ្មោះ ​Taisto Armas Mäki បាន​ក្លាយ​ជាជន​ដំបូង​គេ​ក្នុង​លោក​ដែល​រត់​ចម្ងាយ​១០គីឡូ​ម៉ែត្រ​ដោយ​ប្រើ​ពេល​តិច​ជាង​កន្លះ​ម៉ោង​(២៩​នាទី​និង​៥២.៦​វិនាទី​)​។
*ឆ្នាំ​១៩៤០​
-​ក្នុង​សង្គ្រាម​លោក​លើកទី​២ បន្ទាប់​ពី​ការ​បរាជ័យ​នៅ​ក្នុង​សមរភូមិ​អា​កាស ​Battle of Britainរួច​មក អ៊ី​ទ្លែរ​បាន​ផ្អាក​ប្រ​តិ​បត្តិ​ការ​Operation Sea Lionរបស់​ខ្លួន​ដោយ​ឥត​កំណត់​ពេល​។ Operation Sea Lionគឺ​ជា​ផែន​ការ​របស់​អា​ល្លឺ​ម៉ង់​ក្នុង​ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ចក្រភព​អង់​គ្លេស​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។
*ឆ្នាំ​១៩៤៣
-ទី​ក្រុង​របស់​ប្រទេស​រុស្ស៊ី​ឈ្មោះ​ Bryansk​ត្រូវ​បាន​រំ​ដោះ​ពី​កណ្តាប់​ដៃ​ពួក​ណា​ហ្ស៊ី​។​
​*ឆ្នាំ​១៩៤៤
-ទ័ព​អា​កាស​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​បាន​លោត​ឆត្រ​យោង​ចូល​ប្រទេស​ហូឡង់​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ Operation Market Garden ។ វា​ជា​ប្រតិបត្តិការ​ទ័ព​អា​កាស​ដ៏​ធំ​បំ​ផុត​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។
*ឆ្នាំ​១៩៤៩
-នាវា​ដឹក​អ្នក​ដំណើរ​ដើរ​ដោយ​ចំ​ហាយ​ទឹក​របស់​កា​ណា​ដា​ឈ្មោះ​ SS Noronic បាន​ឆេះ​នៅ​កំពង់​ផែ​តូ​រ៉ុន​តូ​ស្លាប់​មនុស្ស​អស់​១១៨​នាក់​។
*ឆ្នាំ​១៩៥៦
-បើក​ការ​ផ្សាយ​ទូ​រទស្សន៍​ជា​លើក​ដំបូង​នៅ​ប្រទេស​អូ​ស្ត្រា​លី​។
*ឆ្នាំ​១៩៥៧
-ប្រទេស​ម៉ា​ឡេស៊ី​ចូល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​។
*ឆ្នាំ​១៩៧៤​
-ប្រទេស​បង់​ក្លាដេស​ ហ្គ្រេណា​ដា និង​ប្រ​ទេស​ហ្គី​នី ប៊ី​សសាវ​ចូល​ជា​សមា​ជិក​អង្គការ​សហ​ប្រជាជាតិ​។
*ឆ្នាំ​១៩៧៨​
-ប្រទេស​អ៊ី​ស្រាអែល​និង​អេហ្ស៊ីប​ព្រម​ព្រៀង​គ្នា​ចុះ​ហត្ថ​លេ​ខា​លើ​សន្ធិ​សញ្ញាសន្តិ​ភាព​Camp David Accordsដែល​ពិ​ធី​នេះ​រៀប​ចំ​នៅ​សេត​វិមាន​របស់​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក​។
*ឆ្នាំ​១៩៨០
-អតី​ត​ប្រធានាធិប​តី​ប្រទេស​នី​កា​រ៉ា​ហ្គ័រ​លោក​Anastasio Somoza Debayleត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​រដ្ឋ​ធានី ​Asunciónរបស់​ប្រទេស​ប៉ា​រ៉ា​ហ្គាយ​។
*ឆ្នាំ​១៩៨៣
-​នាង​វ៉ា​នេសសា វីលៀម​ក្លាយ​ជា​បវរ​កញ្ញា​អាមេរិក​ស្បែក​ខ្មៅ​លើក​ដំបូង​។​
*ឆ្នាំ​១៩៩៣
-កងទ័ព​រុស្ស៊ី​ចុង​ក្រោយ​បង្អស់​ត្រូវ​បាន​ដក​ចេញ​ពី​ប្រទេស​ប៉ូឡូញ​។
*ឆ្នាំ​២០០១
-ផ្សារ​ហ៊ុន​ក្រុង​ញូវ​យ៉ក​បើក​សា​ជា​ថ្មី​បន្ទាប់​ពី​បាន​បិទ​ក្រោយ​​ពី​​មាន​ការ​វាយ​ប្រហារ​លើ​អគា​រ​ពា​ណិជ្ជ​កម្ម​ភ្លោះ​ក្នុង​ថ្ងៃ​ទី​១១កញ្ញា​។
*ឆ្នាំ២០០៩
-យ៉ាង​ហោច​ណាស់​មាន​ជនភៀស​ខ្លួន​៨៧​នាក់​ត្រូវ​បាន​សម្លាប់នៅ​ក្នុង​ជំ​រំ​មួយ​ស្ថិត​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​យ៉េមែនAmran Governorate បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អា​កាស​មួយ​។
*ឆ្នាំ​២០១០
-នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ណា​អូ​តូ កាន​ប្រកាស​កំណែទម្រង់គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ដោយ​ចាប់​ផ្តើម​ជា​មួយ​ការ​តែង​តាំង​លោក​Seiji Maehara ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​ ៕