ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​សំ​ខាន់​ៗ​​ពិភពលោក​​កើត​ឡើង​នៅ​​ថ្ងៃទី​18 ​ខែ​កញ្ញា​​

12 ឆ្នាំ មុន

*ឆ្នាំ​១៦៣៥ -ស្តេច​ហ្វែរឌី​ណង់​ទី​២របស់​ប្រទេស​អូ​ទ្រីស​ប្រកាស​សង្គ្រាមជា​មួយ​ប្រទេស​បារាំង​។ *ឆ្នាំ​១៧៣៩ -សន្ធិ​សញ្ញា​សន្តិភាព ​​Treaty of Belgrade ​ត្រូវ​បាន​​ចុះ​ហត្ថ​លេ​ខា​​ដោយ​អា​ណា​ចក្រ​អូ​តូ​ម៉ង់​និង​រាជា​ណា​ចក្រ​ Habsburg​។ សន្ធិ​សញ្ញា​នេះ​​រាជា​ណា​ចក្រ ​Habsburg​ត្រូវ​ប្រគល់​ក្រុង​បែល​ហ្គ្រាដ​ឲ្យ​ទៅ​អា​ណា​ចក្រ​អូ​តូ​ម៉ង់​។

*ឆ្នាំ​១៦៣៥
-ស្តេច​ហ្វែរឌី​ណង់​ទី​២របស់​ប្រទេស​អូ​ទ្រីស​ប្រកាស​សង្គ្រាមជា​មួយ​ប្រទេស​បារាំង​។
*ឆ្នាំ​១៧៣៩
-សន្ធិ​សញ្ញា​សន្តិភាព ​​Treaty of Belgrade ​ត្រូវ​បាន​​ចុះ​ហត្ថ​លេ​ខា​​ដោយ​អា​ណា​ចក្រ​អូ​តូ​ម៉ង់​និង​រាជា​ណា​ចក្រ​ Habsburg​។ សន្ធិ​សញ្ញា​នេះ​​រាជា​ណា​ចក្រ ​Habsburg​ត្រូវ​ប្រគល់​ក្រុង​បែល​ហ្គ្រាដ​ឲ្យ​ទៅ​អា​ណា​ចក្រ​អូ​តូ​ម៉ង់​។
*ឆ្នាំ​១៧៥៩​
-អង់​គ្លេសវាយ​កាន់​កាប់​ក្រុង​កេបិច​ស៊ីធី​។
​*ឆ្នាំ​១៨១២
-ភ្លើង​ឆាប​ឆេះ​ទី​​ក្រុង​មូ​ស្គូ​បាន​រលត់​ទៅ​វិញ​បន្ទាប់​ពី​បាន​បំ​ផ្លាញ​ទី​ក្រុង​នេះ​អស់​ជាង​៣/៤។ ភ្លើងបាន​ឆាប​ឆេះ​ខណៈកងទ័ព​រុស្ស៊ី​និង​អ្នក​ក្រុង​ទាំ​ង​អស់​​បោះ​បង់​ទីក្រុង​ចោល​បន្ទាប់​ពី​មាន​ការ​ចូល​ឈ្លាន​ពាន​ពី​ទ័ព​ស្តេច​ណាប៉ូ​ឡេអុង​​។
*ឆ្នាំ១៨៥១
-ការ​ចេញ​ផ្សាយ​ជា​លើក​ដំ​បូង​របស់​កា​សែត​អាមេរិក​The New York Daily Times​ដែល​​​ក្រោយ​មក​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ The New York Times ដល់​បច្ចុប្បន្ន​។
*ឆ្នាំ​១៨៩៨
-នា​វា​របស់​លោក​សេនា​ប្រមុខ​កងទ័ព​អង់​គ្លេស ​Horatio Herbert Kitchenerបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ Kodokប្រទេស​ស៊ូ​ដង់​។
*ឆ្នាំ​១៩០៦
ខ្យល់​ព្យុះ​ទី​ហ្វុង​និង​រលក​យក្ស​ស៊ូ​ណា​មី​បាន​សម្លាប់​ជនជាតិចិន​ហុង​កុង​អស់​ប្រមាណ​១០.០០០​នាក់​។
*ឆ្នាំ​១៩១១
-នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​លោក​ភីធ័រ ស្តូ​លី​ពីន​(Peter Stolypin)ត្រូវបានគេ​បាញ់​សម្លាប់​នៅ​ឯ​រោង​ល្ខោន​អូ​ប៉េ​រ៉ា​ Kiev Operaនៅ​ប្រទេស​អ៊ុយក្រែន​។
*ឆ្នាំ​១៩១៩
-ប្រទេស​ហូឡង់​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ស្រ្តី​អាច​ទៅ​ចូល​រួម​បោះ​ឆ្នោត​បាន​ដូចជា​បុរស​។
*ឆ្នាំ១៩២២
​-ប្រទេស​ហុង​គ្រី​ត្រូវ​បាន​អនុ​ញ្ញា​តឱ្យ​ចូល​រួម​ជា​មួយ​អង្គការ ​League of Nations (LON)។ LON គឺ​ជា​អង្គការ​អន្តរ​រដ្ឋាភិ​បាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​សន្និសីទ​សន្តិភាព​ក្រុង​ប៉ា​រីស​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១។
*ឆ្នាំ​១៩២៧
-បណ្តា​ញ​ទូ​រទស្សន៍​ខ្សែ​កាប​អាមេរិក​ឈ្មោះ​CBS Broadcasting Inc. (CBS)ចាប់​បើក​ដំណើរ​ការ​ផ្សាយ​របស់​ខ្លួន​។
*ឆ្នាំ​១៩៣៤​
-សហភាព​សូ​វៀត​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​រួម​ជា​មួយ​អង្គការ​ League of Nations (LON)។
*ឆ្នាំ​១៩៣៩
-អំឡុង​សង្គ្រាម​លោក​លើក​ទី​២ រដ្ឋាភិ​បាល​របស់​លោក​ប្រធា​នា​ធិប​តី​ Ignacy Mościcki​នៃ​ប្រទេស​ប៉ូឡូញ​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​រ៉ូ​ម៉ានី​។
*ឆ្នាំ​១៩៤៣
-ជន​ជាតិ​ជ្វីហ្វ​នៅ​ក្នុង​រដ្ឋ​ធានី​ Minskប្រទេស​បេឡា​រស​រង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ជំ​រំណា​ហ្ស៊ី​អា​ល្លឺម៉ង់​​នៅ​ជាយ​ក្រុង​ Sobibor។
-អា​ដុល អ៊ី​ទ្លែរ​បញ្ជា​ឱ្យនិរទេស​ជន​ជាតិ​ជ្វីហ្វ​ដែល​នៅ​ដា​ណឺ​ម៉ាក​។
*ឆ្នាំ​១៩៤៧
-កងទ័ព​អា​កាស​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​អង្គភាព​ឯក​រាជ្យ​របស់​កង​កម្លាំង​សហរដ្ឋ​អាមេរិក​។
-ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​និង​ភ្នាក់​ងារ​ស៊ើប​អង្កេត​ថ្នាក់​កណ្តាល​(CIA)ត្រូវ​បាន​បង្កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ធា​នា​សន្តិ​សុខជាតិ​។
*ឆ្នាំ​១៩៥៩
-ផ្កាយ​រណប​វិទ្យា​សាស្ត្រ​របស់​អា​មេរិក​ឈ្មោះ ​Vanguard 3ត្រូវ​បាន​​បាញ់​​បង្ហោះចូល​តារាវិថី​ដោយ​រ៉ុក្កែត​ Vanguard។
*ឆ្នាំ​១៩៦១
-អគ្គ​លេខាធិ​ការ​អង្គ​ការ​សហ​ប្រជាជាតិ​ដំបូង​លោក​ Dag Hjalmar Agne Carl Hammarskjöld បាន​​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​ធ្លាក់​យន្ត​ហោះ​មួយ​ក្នុង​បេសកកម្ម​រៀប​ចំ​ឲ្យ​មាន​ការ​ចរចា​សន្តិ​ភាព​បញ្ចប់​សង្គ្រាម​ហែក​ហួរ​ក្នុង​តំបន់​Katangaរបស់​សា​ធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ​។
លោក​Carl Ham-marskjöld​សញ្ជាតិ​ស៊ុយ​អែត​បាន​ចូល​កាន់​តំណែង​នេះ​នៅ​ឆ្នាំ​១៩៥៣។
*ឆ្នាំ​១៩៦២
-​ប្រទេស​ប៊ូ​រ៉ាន់​ឌី ហ្សា​ម៉ាអ៊ីក​  រ្វាន់​ដា និង​ប្រទេស​ទ្រី​នី​ដាត​និង​តូ​បា​ហ្គោ​ចូល​ជា​សមា​ជិក​អង្គការ​សហ​ប្រជាជាតិ​។
*ឆ្នាំ១៩៦៤
-កងទ័ព​វៀត​ណាម​ខាង​ជើង​ចាប់ផ្តើម​ជ្រៀត​ចូល​វៀត​ណាម​ខាង​ត្បូង​។
*ឆ្នាំ​១៩៧៣
-​ប្រទេស​បា​ហាម៉ា អាល្លឺម៉​ង់​ខាង​កើត​និង​អាល្លឺម៉ង់​ខាង​លិច​ចូល​ជា​សមាជិកអង្គ​ការ​សហ​ប្រជាជាតិ​។
*ឆ្នាំ​១៩៧៤
-​ព្យុះ​ហារី​ខេន​ឈ្មោះ​Fifiដែល​មាន​ល្បឿន​១១០​ម៉ៃល៍​ក្នុង​១ម៉ោង​បា​ន​បក់​បោក​លើ​ប្រទេស​ហុង​ឌូ​រ៉ាស​សម្លាប់​អស់​មនុស្ស​ប្រមាណ​៥០០០​នាក់​។
*ឆ្នាំ​១៩៧៧
-យាន​អវកាស​របស់​អង្គការ​ណា​សា​Voyager 1​ថត​បាន​រូប​ភាព​ភព​ផែន​ដី​និង​ព្រះចន្ទ​ជា​លើក​ដំបូង​។
*ឆ្នាំ​១៩៨២
-កងជី​វពល​គ្រីស្ទៀននៅ​ប្រទេស​លី​បង់​បាន​សម្លាប់​ជន​ជាតិ​ប៉ា​ឡេស្ទីន​អស់​៦រយ​នាក់​។
*ឆ្នាំ​១៩៨៤
-អតី​ត​អ្នក​បើក​បរ​យន្ត​ហោះ​ចំ​បាំង​អា​មេរិក​លោក​ Joseph William Kittinger II ក្លាយ​ជាជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ជិះ​បាឡុង​ហោះ​ឆ្ល​ង​កាត់​​​ម​ហាសមុទ្រ​អា​ត្លង់​ទិច​។
*ឆ្នាំ​១៩៩០​
-​ប្រទេស​លិច​តិន​ស្តាញ​ក្លាយ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​។
*ឆ្នាំ​២០០៤
​-ការ​វាយ​ប្រហារ​អត្ត​ឃាត​ដោយ​គ្រាប់​បែក​លើ​ទី​បញ្ជាការ​យោ​ធារបស់​អុី​រ៉ាក់​នៅ​ក្រុង​Kirkukបាន​សម្លាប់​អស់​មនុស្ស​២៣នាក់​។
*ឆ្នាំ​២០០៥​
-រុស្ស៊ី​យក​ឈ្នះ​ពាន​ជើង​ឯក​តឺន្នីស​Fed Cupជា​លើក​ទី​២បន្ទាប់​ពី​បាន​បំ​បាក់​ក្រុម​បារាំង​ក្នុង​លទ្ធផល​៣-២នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។
*ឆ្នាំ​២០០៧​
-​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ជាង​១.០០០អង្គ​បាន​ចេញ​មក​ដើរ​ក្បួន​ព្យុះ​ហយាត្រា​សន្តិ​ភាព​នៅ​ប្រ​ទេស​មី​យ៉ាន់​ម៉ា​។ ការ​ដង្ហែរ​ក្បួន​នោះ​ត្រូវ​បាន​បំ​បែក​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។​
*ឆ្នាំ​២០០៩
-ប្រទេស​កុំ​មុយ​នីស្តភូមាបាន​ដោះ​លែង​អ្នក​ទោស​៧១១៤​នាក់​ជា​ផ្នែក​មួយ​នៃ​ការ​លើក​លែង​ទោស​របស់​រដ្ឋា​ភិ​បាល​។
*ឆ្នាំ​២០១០
-មនុស្ស​យ៉ាង​តិច​៣០​នាក់​បាន​ស្លាប់​និង​៨០​នាក់​ទៀត​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​តំបន់​ Zagyuri ភាគ​ខាង​ជើង​ប្រទេស​ហ្គា​ណា ៕