ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសអ៊ីតាលីបែរ​រកចិនឱ្យជួយ​ដោះ​ស្រាយ​​វិបត្តិប្រាក់​បំណុល

12 ឆ្នាំ មុន

រដ្ឋាភិបាល​អ៊ីតាលីបាន​បែររកអ្នកមាន​លុយ ​ច្រើនគឺ​​ប្រទេស​ចិន​ក្នុងក្តីសង្ឃឹមថា​​ រដ្ឋាភិ​បាល​ក្រុងប៉េតាំង​នឹងជួយធានា​ខ្លួនពីវិបត្តិហិរញ្ញវត្ថុ ​តាមរយៈការ​ទិញ​សាច់​​ប្រាក់​អ៊ីតាលី​ និងវិនិ​យោគ​​ក្រុមហ៊ុន​ក្នុង​ប្រទេសជាដើម។​

រដ្ឋាភិបាល​អ៊ីតាលីបាន​បែររកអ្នកមាន​លុយ ​ច្រើនគឺ​​ប្រទេស​ចិន​ក្នុងក្តីសង្ឃឹមថា​​ រដ្ឋាភិ​បាល​ក្រុងប៉េតាំង​នឹងជួយធានា​ខ្លួនពីវិបត្តិហិរញ្ញវត្ថុ ​តាមរយៈការ​ទិញ​សាច់​​ប្រាក់​អ៊ីតាលី​ និងវិនិ​យោគ​​ក្រុមហ៊ុន​ក្នុង​ប្រទេសជាដើម។​

យោងតាម​មន្ត្រីអ៊ីតាលីថា​ លោកLou Jiwei​ ប្រធានក្រុមហ៊ុន​វិនិយោគ​​ចិន​ដែល​ជា​ក្រុមហ៊ុន​ធំមួយក្នុងពិភពលោក​ បានដឹកនាំ​គណ​​​ប្រតិភូទៅ​កាន់ទី​ក្រុងរ៉ូម កាលពី​​សប្តាហ៍មុន​ ​បានជួបពិភាក្សាជា​មួយក្រសួង​ហិរញ្ញវត្ថុ​ Giulio Tremonti ​និងក្រុមហ៊ុន ​Cassa Depositi e Prestiti ​ដែល​ជាក្រុម​ហ៊ុន​រដ្ឋ​​បានបង្កើត​មូល​និធិ​យុទ្ធ​សាស្ត្រ​​អ៊ីតាលីសំរាប់​អ្នក​វិនិ​យោគបរ​ទេស។​

កាលពីពីរសប្តាហ៍​មុនមន្ត្រីអ៊ីតាលី​បានទៅ​កាន់ទីក្រុងប៉េកាំង​ ដើម្បីចូលរូមកិច្ចប្រជុំ ​CIC និងបានជួប​ជាមួយមន្ត្រីចិន​និងមានគំរោងទុក ​ប្រាក់បំរុង​បរទេសចិន​ចំនួន៣.២០០ពាន់​លាន​ដុល្លារ។​ ជំនួបពាណិជ្ជករ​នៅពេល​នោះ​អាច​​បន្ត​ចរចាបន្ថែមទៀត​ក្នុងពេលឆាប់ៗ។​

វិបត្តិប្រាក់​បំណុលអ៊ីតាលី​បានបង្ខំឲ្យរដ្ឋាភិ​បាល​អាចលក់​ភាគហ៊ុនរបស់​ក្រុមហ៊ុនដូចជា ​Enel ក្រុមហ៊ុន​រោងចក្រថាមពល​អ៊ីតាលី ​ក្រុមហ៊ុន Eni ដែល​ជាក្រុមហ៊ុន​ប្រេងនិងឧស្ម័ន​​ចំរុះ​ជាតិសាសន៍។ ​កាលពីកិច្ចប្រជុំCIC​ នៅឆ្នាំ​២០០៧ ​ដើមទុនវិនិយោគមាន​ចំនួន២០០​ពាន់​លាន​ដុល្លារ ហើយពេលនេះ​សំរាប់ឆ្នាំ២០១១​ មាន​​ចំនួន៤១០ពាន់​លានដុល្លារ៕ ​