ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​សញ្ជាតិ​ខ្មែរ​ជាប់ចោទ​​រំលោ.ភ​​លើសេចក្តីទុកចិត្ត​បោកប្រាក់​ជាង​1លានដុល្លារ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នគរ​បាល​នាយកដ្ឋា​ន​កណ្តាល​សន្តិសុខ​​​ក្រសួង​​​មហា​ផ្ទៃ​​​​ បានចាប់ខ្លួន​ពាណិជ្ជ​ករ​កូរ៉េ​ម្នាក់បញ្ជូន​ទៅ​តុលាការ​​ពាក់ព័ន្ធ​​នឹង​​​ ករណីឆបោក​​​ និងរំលោ.ភ​​​លើ​សេចក្តី​ទុក​ចិត្ត​​​របស់​ឧកញ៉ា​​​២នាក់​ មានទឹកប្រាក់​ប្រមាណ​​ជាង​១លាន​​ដុល្លារ ។

រាជធានីភ្នំពេញ ៖ នគរ​បាល​នាយកដ្ឋា​ន​កណ្តាល​សន្តិសុខ​​​ក្រសួង​​​មហា​ផ្ទៃ​​​​ បានចាប់ខ្លួន​ពាណិជ្ជ​ករ​កូរ៉េ​ម្នាក់បញ្ជូន​ទៅ​តុលាការ​​ពាក់ព័ន្ធ​​នឹង​​​ករណីឆបោក​​​ និងរំលោភ​​​លើ​សេចក្តី​ទុក​ចិត្ត​​​របស់​ឧកញ៉ា​​​២នាក់​ មានទឹកប្រាក់​ប្រមាណ​​ជាង​១លាន​​ដុល្លារ ។

ជន​ឈ្មោះ​កាំង​ រិទ្ធី (ឈ្មោះ​ជា​ខ្មែរ​​ដែលបាន​​ចូល​សញ្ជាតិ) ​​​ហៅ​កាំង ​ប៊ុនឆិល ​ភេទប្រុស ​ អាយុ​៥៣​ឆ្នាំ ​​ជន​ជាតិ​កូរ៉េ មានទី​លំនៅ​​​ក្នុងបុរី​សុភមង្គល​​ សង្កាត់ជ្រោយចង្វា ​​​ខណ្ឌ​ប្ញស្សីកែវ ​​​ត្រូវបាន​​​បញ្ជូនខ្លួន​ទៅកាន់តុលាការ​​​កាលពីព្រឹក​ថ្ងៃទី​១៣ កញ្ញា ​តាមពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា​​ថៃ ​​សេងឡុង ​និង​លោកឧកញ៉ា​ហួត វ៉ាន់ ​ថន ដែល​បានប្តឹង​​​ចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​ចំនួន​៣០ម៉ឺន​ដុល្លារ និងបទ​ល្មើស​​រំលោភ​​លើ​​សេចក្តី​​ទុកចិត្តមានទឹកប្រាក់​​​ជាង​​៧០​ម៉ឺន​​ដុ​ល្លារ​​ ពាក់ព័ន្ធ​នឹង​​ការ​លួច​​លក់ខន់​ដូ​នៅ​ប្រទេស​កូរ៉េ  ។

ប្រភព​ព័ត៌មានច្បាស់​​ការណ៍មួយ​បាន​​ឱ្យ​ដឹង​ថា ​នៅអំឡុង​​​ឆ្នាំ២០១០ ​ ឈ្មោះកាំង រិទ្ធី ​ហៅ​កាំង ​ប៊ុនឆិល ​​បានចូលហ៊ុន​​រកស៊ី​ជាមួយ​នឹង​​លោក​ឧកញ៉ា​ហួត វ៉ាន់ថន ​​និងលោកឧកញ៉ា​ថៃ​ សេង​ឡុង ​ហើយ​ឈ្មោះ​កាំង រិទ្ធី ​តែងតែ​ផ្តល់​​ផល​ប្រយោជន៍​​ឱ្យ​​លោកឧកញ៉ា​ទាំង​២​រូប​នូវ​ផល​ប្រយោជន៍​​មួយ​ចំនួន​តាម​ទំហំ​នៃ​ការ​ដាក់​ទុន​ចូល​គ្នា ជា​ហេតុ​ធ្វើ​ឱ្យ​​មាន​​ការ​ជឿ​ទុក​ចិត្តគ្នា​ទៅវិញ​ទៅ​មក ។ ក្រោយ​​មក​​ឈ្មោះ​កាំង រិទ្ធី ​បាន​ខ្ចី​ប្រាក់​ពី​លោក​​ឧកញា៉ ហួត ​វ៉ាន់​ថន ចំនួន​៣០​​ម៉ឺន​ដុល្លារ ដើម្បី​​ពង្រីក​មុខ​របរ​រក​ស៊ី​របស់​ពួក​គេ។ ​ប​ន្ទាប់​ពី​​ឈ្មោះកាំង រិទ្ធី ​បាន​លួង​លោម​ឱ្យ​​លោក​ឧកញា៉ ថៃ សេង​ឡុង និង​លោកឧកញ៉ា ហួត វ៉ាន់​ថន ចូល​ហ៊ុន​គ្នា ដើម្បី​ទិញ​ខន់ដូ​នៅ​ឯ​ប្រទេស​កូរ៉េ​សម្រាប់​​បើក​ស្នាក់​ការ​ក្រុម​ហ៊ុន​​​ ហើយ​ដោយ​មាន​ទំនុក​ចិត្ត​លោក​ឧកញ៉ា​​ថៃ
សេង​ឡុង និង​លោក​ឧកញ៉ា ហួត ​វ៉ាន់​ថន បាន​ប្រគល់​ប្រាក់​ជាង​៧០​មឺុន​ដុល្លារ​អាមេរិក​​​ឱ្យទៅ​ឈ្មោះ​កាំង រិទ្ធី ​ទិញខន់​ដូ​​នៅ​ប្រទេស​កូរ៉េ​តាម​ការ​គ្រោង​ទុក ។ លុះ​មកដល់​ខែ​មិថុនា ​ឆ្នាំ​​២០១១ ស្រាប់តែ​​ឈ្មោះកាំង រិទ្ធី ​លួច​លក់​ខន់​ដូ​នៅ​ប្រទេ​សកូរ៉េ ដោយ​មិន​ឱ្យ​លោកឧកញ៉ា ថៃ សេង​ឡុង និង​លោកឧកញ៉ា ហួត វ៉ាន់​ថន ដឹង​ឡើយ ។

ផ្តើមចេញ​​ពី​អំពើ​ឆបោក​​ និង​ការ​រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​នេះ​ហើយ ទើប​លោក​ឧកញ៉ា ថៃ សេង​ឡុង ​និង​លោក​ឧកញ៉ា ហួត វ៉ាន់​ថន ​​​ដាក់​​ពាក្យ​បណ្តឹង​មក​អគ្គ​ស្នង​​ការដ្ឋាន​នគរបាល​
ជាតិ ដើម្បី​​ចាត់ការ​តាម​ផ្លូវច្បាប់​ ។  នៅរសៀ​លថ្ងៃទី​១៣ កញ្ញា លោក​យូ ប៊ុណ្ណា ​ចៅ​ក្រម​ស៊ើប​​អង្កេត​​​ក្នុង​​សំណុំរឿង​ក្តី​នេះ ​បាន​ចាប់​ផ្តើម​​សួរ​ចម្លើយ​ជន​ត្រូវចោទ​​ ប៉ុន្តែ​​មិន​ទាន់​សម្រេច​​យា៉ង​ណា​នៅឡើយ​ទេ ៕