ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​4​រូប​​កំពុង​​ប្រឈមនឹង​ការ​ចោទប្រកាន់​​ពី​បទរំលោ.ភ​​លើ​វិជ្ជា​ជីវៈ​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​កាលពី​ថ្ងៃទី​​២៧ ​និង​២៨ ​ខែ​សីហា កន្លងទៅនេះ នៅ​​​​ ភូមិ​វាល​ធំ ឃុំ​រំដោះ​​ស្រែ​ ស្រុក​ជាំក្សាន្ត ​មាន​រឿង​​ចម្រូង​ចម្រាស​ មួយ​ ខណៈ​​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត ​បាន​ដឹក​នាំ​មន្ត្រី​ យុត្តិ​ធម៌​​ចម្រុះ​មួយ​ក្រុម​ដែល​ក្នុង​នោះ​មាន​រដ្ឋ​​បាល​ព្រៃ​ឈើ​​ជា​ដើម ​បណ្តឹង​ផង​ដែរ និង​កង​កម្លាំង​ចម្រុះ​ទាំង​បី​ប្រភេទ​​ចុះ​ទៅ​​ឆែក​ឆេរ​រោង ​សិប្ប​​កម្ម​កែច្នៃ​ឈើ​ប្រណីត​​គ្រប់​ប្រភេទ​​នៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង  ។ 

ខេត្តព្រះវិហារ ៖ ​កាលពី​ថ្ងៃទី​​២៧ ​និង​២៨ ​ខែ​សីហា កន្លងទៅនេះ នៅ​​​​ភូមិ​វាល​ធំ ឃុំ​រំដោះ​​ស្រែ​ ស្រុក​ជាំក្សាន្ត ​មាន​រឿង​​ចម្រូង​ចម្រាស​មួយ​ ខណៈ​​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត ​បាន​ដឹក​នាំ​មន្ត្រី​យុត្តិ​ធម៌​​ចម្រុះ​មួយ​ក្រុម​ដែល​ក្នុង​នោះ​មាន​រដ្ឋ​​បាល​ព្រៃ​ឈើ​​ជា​ដើម​បណ្តឹង​ផង​ដែរ និង​កង​កម្លាំង​ចម្រុះ​ទាំង​បី​ប្រភេទ​​ចុះ​ទៅ​​ឆែក​ឆេរ​រោង​សិប្ប​​កម្ម​កែច្នៃ​ឈើ​ប្រណីត​​គ្រប់​ប្រភេទ​​នៅ​ក្នុង​ដីឡូត៍​មួយ​កន្លែង ។

រឿង​​រ៉ាវបាន​ឈាន​ដល់​​ការ​ប្តឹង​​ប្តល់​គ្នា​រវាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​ និង​មេធាវី​ចំនួន​​៤​នាក់ គឺ​១-​លោក​​គា ឆាយ ២-លោក​​សុខ មនោ​រម្យ ៣-លោក​​ប៊ុន ​កែវ​លីម និង​៤-លោក​ជា ហៃ ពី​បទ​គំរាម​​កំហែង​​ដល់​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ធ្វើ​ឱ្យ​រាំង​ស្ទះ​​ដល់​ការ​បំពេញ​ភារ​កិច្ច​ និង​កិច្ច​ប្រតិ​បត្តិ​ការ​របស់​​មន្ត្រី​​រដ្ឋ​បាល​ព្រៃឈើ ។ ​អង្គ​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​បណ្តឹង​រ​បស់​មន្ត្រី​​​រដ្ឋ​បាល​ព្រៃឈើ​​ប្រឆាំង​​មេធាវី​៤​នាក់​នោះ​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៧ សីហា ​វេលា​ម៉ោង​៧​ព្រឹក​សមត្ថ​កិច្ច​ចម្រុះ​ដឹក​នាំដោយ​លោក​ថុល គឹម​ហុឹង ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​លោក​ឌួង ​សារី នាយក​ក្រឡា​បញ្ជី​អយ្យ​ការ​​អម​សាលា​ដំបូង​ខេត្ត ដែល​​យោង​តាម​បណ្តឹង​អាជ្ញា​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ បាន​ចុះ​ធ្វើការ​ឆែកឆេរ​​រុក​រក​វត្ថុ​តាង​បទ​ល្មើស​ព្រៃឈើ​​មួយ​កន្លែង ​នៅ​ក្នុង​ទីតាំង​សិប្ប​កម្ម​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​កែ សុខ​លាង ស្ថិត​ក្នុង​ដីឡូត៍​​រប​ស់​លោក​ឧត្តម​សេនីយ៍​​ម្នាក់​​នៅ​ឃុំ​រំដោះ​​ស្រែ ស្រុក​ជាំក្សាន្ត ​។

ក្រោយពី​​ធ្វើ​ការ​ឆែក​ឆេរ​​រួច​មក​ សមត្ថ​កិច្ច​ចម្រុះ​​បាន​ប្រទះ​ឃើញ​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​រួម​មាន ឈើ​អារ​ប្រណីត (ក្រាក់​គ្រញូង) ​ចំនួន​១៤​ដុំ​ស្មើ​នឹង​០,៨៣៩​ម៉ែត្រ​គូប, ឈើអារ​ប្រណីត​ (ធ្នង់)​ចំន​ួន​៣៦៩​ដុំ ​ស្មើ​នឹង​២៦,៦៥៨​ម៉ែត្រ​គូប, ឈើ​អារ​ប្រភេទ​លេខ១ និង​ឈើ​អារ​ប្រភេទ​លេខ​២ (ផ្ចឹក-ត្រាច) ចំនួន​៤០៧​ដុំ ស្មើ​នឹង​​២២,០១៥​ម៉ែត្រ​គូប ។ សរុប​​រួម​ចំនួន​៧៩០​ដុំ ស្មើ​នឹង​៤៩,៥១១​ម៉ែត្រគូប ​និង​រថយន្ត​​ម៉ាក​​រ៉េវ​ស្ទូច​​​និង​ដឹក​​ឈើ​ចំនួន​១​គ្រឿង ព្រមទាំងរណារ​យន្ត​ចំនួន​៥​គ្រឿង ​។ សមត្ថ​កិច្ច​ចម្រុះ​បាន​ពិនិត្យ​​ឃើញថា ​ការប្រមូល​ផល​ព្រៃ​ឈើ​ និង​ធ្វើ​សន្ន​ិធិ​ផល​ព្រៃ​ឈើ​​ប្រភេទ​​ឈើ​ប្រណីត​ និង​ប្រភេទ​ឈើ​​ដ៏​កម្រ​ខាង​លើ​ពុំ​មាន​លិខិត​​អនុ​ញ្ញាត​ពី​​រដ្ឋ​បាល​ព្រៃឈើ​​ទេ គឺ​ទុច្ច​រិត​ទាំងស្រុង ។ ពេល​នោះ​លោក​ព្រះ​រាជ​​អាជ្ញា​​រង​ ធុល គឹម​ហឹុង ​និង​លោក​ឌួង ​សារី ​បាន​សម្រេចធ្វើ​ការ​ដក​ហូត​វត្ថុ​តា​ង​ល្មើស​ទាំងអស់​ខាង​លើរួច​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត ប្រមូល​​និង​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​ព្រះវិហារ​ ដើម្បីចាត់​ការ​តាម​នីតិ​វិធីច្បាប់​​ស្តីពី​ព្រៃឈើ​បន្តទៀត ។

តាម​​ការអះអាង​​និង​ចោទ​ប្រកាន់​ពី​លោក​លឹម ម៉ៅ នាយ​រង​​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​​ព្រះវិហារ ទៅ​លើ​មេធាវី​​៤​នាក់​នោះ​ថា បាន​ប្រើ​អំណាច​​រ​បស់​ខ្លួន​ប្រៀប​ដូច​ជា​សមត្ថ​កិច្ច​មក​ហាម​ឃាត់​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​​មិន​ឱ្យ​ទម្លាក់​ឈើ​ចុះ​ពី​​លើ​រថយន្ត​​ដែល​បាន​ដឹក​​មក​ដល់​ស្នាក់​ការខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ព្រះ​វិហារ​​ទៅ​​ហើយ​នោះ ។ ​លោក​មេធាវី​​ទាំង​៤​នាក់​ខាង​លើ​​អះអាង​ថា ​​ឈើ​ទាំង​នោះ​ជា​ឈើ​មាន​ច្បាប់​ទាំង​អស់ មិន​តែ​ប៉ុណ្ណោះ​បាន​បើក​រថយន្តពី​ក្រុង​ព្រះ​វិហារ ទៅ​​ដល់​ភូមិវាល​ធំ ​ឃុំ​រំដោះ​ស្រែ ​ស្រុក​ជាំក្សាន្ត ​ដោយ​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃឈើ​​ផ្អាក​សកម្ម​ភាព​​លើក​​ឈើ​ដែល​នៅសល់​ដាក់​លើ​រថយន្ត ដើម្បី​ដឹកយក​មក​រក្សា​ទុក​​នៅ​ស្នាក់​ការ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​​ព្រះវិហារ​ថែម​ទៀត​ផង ។

លោក​គា ឆាយ ​ជា​មេធាវី​ការពារ​ឱ្យ​កូន​​ក្តី​អ្នក​ស្រី កែ សុខ​លាង ជា​ម្ចាស់​សិប្ប​កម្ម​នៅ​ក្នុង​ដីឡូត៍​​ខាងលើ​នេះ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​​​ឱ្យ​ដឹង​​ថា ​ក្រុមរបស់​លោក​ជា​មេ​ធាវី​​ទាំង​៤​រូប ​មិន​​បានអនុ​វត្ត​ក្នុងកំហុស​ឆ្គង​ដែល​ធ្វើ​ឱ្យ​​​ប្រាស​ចាក​​ពី​វិជ្ជា​ជីវៈ​រប​ស់​ខ្លួន​តាម​ការ​​ចោទ​ប្រកាន់​​រប​ស់​លោក​លឹម​ ម៉ៅ ឡើយ ។ លោក​​មេធាវីអះ​អាង​ថា លោក​​​គ្រាន់តែ​បាន​បំពេញ​កាតព្វ​កិច្ច​ជាអ្នក​ការ​ពារ​​​​ផល​ប្រយោជន៍​ឱ្យ​កូន​ក្តី​តាម​ច្បាប់​​តែ​ប៉ុណ្ណោះ ​ទើប​​ចូល​ខ្លួន​​ទៅដល់​ទីតាំង​របស់​កូន​ក្តី​ដើម្បី​ពិនិត្យ​មើល​សកម្ម​ភាព​ដែល​សមត្ថ​កិច្ច​បាន​អនុ​វត្តទៅ​លើ​ទីតាំង​​សិប្ប​កម្ម​របស់​កូន​ក្តី​លោក​ដែល​មាន​ច្បាប់​អនុ​ញ្ញាត​ត្រឹម​ត្រូវ​ពី​លោក​លឹម ម៉ៅ​តែប៉ុណ្ណោះ។

លោក​មេធាវី គា ឆាយ ​បាន​បញ្ជាក់​​ដែរ​ថា ខាង​​លោកបានដាក់​ពាក្យ​បណ្តឹង​ទាមទារ​​សំណង​​ឱ្យ​កូន​ក្តី​ និង​បាន​ធ្វើ​​ការ​ចោទ​ប្រកាន់​​ទៅ​លើ​សមត្ថ​កិច្ច​​ពី​បទ​រំលោភ​​លើ​លំនៅឋាន ។ ចំពោះ​​អ្នក​ស្រី​​​កែ សុខ​លាង ដែល​ជា​ម្ចាស់​​សិប្ប​កម្ម​​​ទោះ​បី​​អ្នក​សារ​ព័ត៌​មាន​ព្យា​យាម​​សុំ​ការ​បំភ្លឺ​​ពី​មូល​ហេតុ​​ខាង​លើ​តាម​ទូរស័ព្ទ​​យា៉ងណា​ក៏​ដោយ​ ក៏មិន​អាច​ទាក់​ទង​បាន​ដែរ៕