ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​3នាក់​​ របួស​1.049នាក់​​ក្នុង​បាតុ​កម្ម​​ប្រឆាំង​ស្ថាន​ទូត​​អ៊ីស្រា​អែល​​ប្រចាំ​ទី​ក្រុង​គែរ

12 ឆ្នាំ មុន

ក្រសួង​សុខា​ភិ​បាល​អេហ្ស៊ីប​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា​ ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​១.០៤៩​នាក់​ត្រូវ​របួស​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​កាល​ពី​យប់​ថ្ងៃ​ទី​៩ កញ្ញា ក្នុង​ស្ថាន​ទូត​អ៊ីស្រា​អែល​ប្រចាំ​ទី​ក្រុង​គែរ​។ មនុស្ស​ម្នាក់​ស្លា.ប់​ដោយ​សារ​គាំង​បេះ​ដូង​ ហើយ​អ្នក​របួស​២៦២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ផ្សេងៗ

ក្រសួង​សុខា​ភិ​បាល​អេហ្ស៊ីប​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា​ ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ និង​១.០៤៩​នាក់​ត្រូវ​របួស​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​កាល​ពី​យប់​ថ្ងៃ​ទី​៩ កញ្ញា ក្នុង​ស្ថាន​ទូត​អ៊ីស្រា​អែល​ប្រចាំ​ទី​ក្រុង​គែរ​។ មនុស្ស​ម្នាក់​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​ ហើយ​អ្នក​របួស​២៦២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ផ្សេងៗ​ ខណៈ​ដែល​អ្នក​របួស​
ដទៃៗ​ទៀត​ត្រូវ​ព្យាបាល​នៅ​នឹង​កន្លែង​។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​បាតុ​ករ​ និង​ប៉ូលិស​ត្រូវ​បាន​ពួក​អ្នក​រង​របួស​ធ្វើ​ការ​រិះ​គន់​។ ប៉ូលិស​បាន​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ពួកបាតុ​ករ។ កាល​ពី​យប់​ថ្ងៃទី​៩​ កញ្ញា បាតុ​ករ​មួយ​ចំនួន​បាន​លុក​ចូល​ក្នុង​អគារ​ស្ថាន​ទូត​អ៊ីស្រា​អែល​ប្រចាំ​ទី​ក្រុង​គែរ ដោយ​ពួក​គេ​បាន​បំផ្លាញ​ជញ្ជាំង​បេតុង​មួយ​ដែល​ទើប​កសាង​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​ ទ​ម្លាក់​ទង់​ជាតិ​អ៊ីស្រា​អែល​ ហើយ​ប្រមូល​ឯក​សារ​ទាំង​ឡាយ​ទម្លាក់​ចោល​តាម​បង្អួច។​ ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីស្រា​អែល​ប្រចាំ​អេហ្ស៊ីប​ និង​បុគ្គលិក​ស្ថាន​ទូត​ភាគ​ច្រើន​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​យន្តហោះ​មួយគ្រឿង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ពី​ទី​ក្រុង​គែរ​ ។

ម៉ាស៊ីន​ឃោសនា​អ៊ីស្រា​អែល​រាយ​ការណ៍​ថា ឯក​អគ្គ​រដ្ឋ​ទូត និង​អ្នក​ការ​ទូត​អ៊ីស្រា​អែល​ប្រមាណ​ជា​៨០​នាក់​ទៀត​ត្រូវ​បាន​ជម្លៀស​ចេញ​​នា​ពេល​ព្រឹក​ព្រលឹម​ក្រោយ​ពី​ពួក​បាតុ​ករ​អេហ្ស៊ីប​​ធ្វើការ​វាយ​ប្រហារ​ប្រឆាំង​ស្ថាន​ទូត​អ៊ីស្រា​អែល​មក។​ ឯក​អគ្គ​រដ្ឋ​ទូត​លោក YITZHAK LE-VA​NON បណ្តា​បុគ្គ​លិក​ការ​ទូត និង​គ្រួសារ​ពួក​គេ​បាន​ចាក​ចេញ​ពី​អេហ្ស៊ីប​តាម​យន្ត​ហោះ​មួយ​គ្រឿង​របស់​កង​ទ័ព​អាកាស​អ៊ីស្រា​អែល​។

បាតុ​ករ​អេហ្ស៊ីប​ជា​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​អ៊ីស្រា​អែល​ប្រចាំ​ទី​ក្រុង​គែរ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្លាប់​​ទាហាន​អេហ្ស៊ីប​៥​នាក់​ដោយ​កង​ទាហាន​អ៊ីស្រា​អែល​​ក្នុង​តំបន់​​ព្រំដែន​​កាល​ពី​ថ្ងៃ​ទី១៨ សីហា កន្លង​មក​នេះ៕