ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់ពាក្យ​សម្តីរឿង​​ហៅស្រី​​គេ ​​ចេះ​ឆ្លើយ​​​​ជំនួស វាយកា.ប់​ចាក់​ពីរនាក់​​​ដេក​ពេទ្យ​ ​​​បីនាក់​ជាប់ខ្នោះ​

12 ឆ្នាំ មុន

​ខេត្តក្រចេះ​​​​​ ៖ ​គ្រាន់តែ​ទំនាស់​ពាក្យ​សម្តី​​​រឿង​ហៅ​ស្រី​​​ ហើយអ្នក​ដទៃ​​​​​ឆ្លើយ​ជំនួសសោះ​បាន​​ក្លាយ​​ជា​ជម្លោះ​វាយកា.ប់​ចាក់​​គ្នា​ បណ្តាល​​​ឱ្យ​យុវជន​​ពីរនាក់​​​រង​គ្រោះ​សន្លប់​ធំ​​ដេក​ពេទ្យ​​ រី​ឯ​គូជម្លោះ​​​៣​នា​ក់​ទៀត​ត្រូវ​​ជាប់​​​ទ្រុងប៉ូលិស​។​

ខេត្តក្រចេះ​​​​​ ៖ ​គ្រាន់តែ​ទំនាស់​ពាក្យ​សម្តី​​​រឿង​ហៅ​ស្រី​​​ ហើយអ្នក​ដទៃ​​​​​ឆ្លើយ​ជំនួសសោះ​បាន​​ក្លាយ​​ជា​ជម្លោះ​វាយកាប់​ចាក់​​គ្នា​ បណ្តាល​​​ឱ្យ​យុវជន​​ពីរនាក់​​​រង​គ្រោះ​សន្លប់​ធំ​​ដេក​ពេទ្យ​​ រី​ឯ​គូជម្លោះ​​​៣​​នាក់​​ទៀត​ត្រូវ​​ជាប់​​​ទ្រុងប៉ូលិស​។

ប៉ូលិស​​ស្រុក​សំបូរ​បាន​​ឱ្យ​ដឹង​ថា ​ករណី​​​អំពើ​ហិង្សា​​ដោយចេតនា​​នេះ ​​​បានកើតឡើង​​​នៅវេលា​ម៉ោង​​​​១១​យប់​​ថ្ងៃទី​​​៧ កញ្ញា ​នៅ​ចំណុចក្រុម​​ហ៊ុន​​ដុង​ភូ ​ស្ថិត​​នៅភូមិ​អូរ​ព្រះ ​ឃុំអុរ​គ្រៀង ​​ស្រុក​សំបូរ​​។​
ជនរងគ្រោះ​​ដែលរង​របួស​​នេះមាន​ ​១-​ឈ្មោះ​​ស៊ូ ធារិទ្ធ ​អាយុ​​២៦​ឆ្នាំ ​​មាន​ទី​លំនៅ​ភូមិ​​​​អូរឫស្សី​២ ​សង្កាត់អូរ​​​ឫស្សី​​ ក្រុង​ក្រចេះ​ មាន​មុខ​របរ​​​ជា​ជាង​ជួសជុល​គ្រឿង​ចក្រ​​​ក្នុងក្រុម​ហ៊ុន​ ​រង​​​របួស​ក្បាល​​​​​ដេរ​ចំនួន​​១០​ថ្នេរ ​​បន្ទាប់ពី​​​គូជម្លោះ​​​​វាយ​​នឹង​ឈើជ្រុង ​២-​ឈ្មោះ​​គឿន ​រាត្រី អាយុ​​២៨​​ឆ្នាំ ​ជា​​ប្រធានកម្ម​ករ​​​ក្រុមហ៊ុន ​​រង​របួស​​ធ្ងន់​​ត្រង់​ក្បាល ដោយ​ត្រូវ​​គូជម្លោះ​​​​វាយ​នឹង​ខ្នង​​កាំបិត​ផ្គាក់​​​សន្លប់​ធំ​។​
មន្ត្រីប៉ូលិស​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​បាន​​ឱ្យ​​​ដឹង​ថា ​ជនសង្ស័យ​​​ដែលនគរបាល​ចាប់​ឃាត់​ខ្លួន​ទាំង​​​៣នាក់​​ពីបទ​​ប្រើ​​​ហិង្សា​​​​ដោយចេតនា​​​នេះ​មាន​​១-​ឈ្មោះ​​ឈឿន ​វី អាយុ​​​២៣​ឆ្នាំ ​​​២-ឈ្មោះ​ម៉ៃ ​​លី​ហៀង ​​អាយុ​​២៦​ឆ្នាំ ​​និង​​៣-​ឈ្មោះ​​ហ៊ីម ​លីន អាយុ​​២២​ឆ្នាំ ​ជនទាំង​​៣​នាក់​​មានស្រុក​កំណើត​​នៅ​ភូមិ​ផ្តៅ​ជុំ ​ឃុំផ្តៅ​ជុំ ស្រុកព្រៃឈរ ​ខេត្តកំពង់​ចាម ​និង​​​​​​មក​ធ្វើ​ជា​កម្មរ​​​នៅ​ក្នុង​​ក្រុម​ហ៊ុន​​​ដុង​ភូ​ ​បាន​រយៈ​ពេល​​ជាង​​ដប់​ថ្ងៃ​​​​​មុន​ថ្ងៃ​​​បង្ក​ហេតុ​។

តាមប្រភពព័ត៌មាន​​​ពី​កន្លែង​កើតហេតុ ​​បាន​​ឱ្យ​ដឹង​ថា ​នៅយប់ថ្ងៃកើេតហេតុ​​ជន​រងគ្រោះ​​​បាន​ឈរ​​ក្បែរ​​​ នឹង​ក្រុម​ជនសង្ស័យ​​ទាំង​​៣​នាក់​ ​​ហើយ​ជន​រងគ្រោះ​​​​បាន​​ស្រែក​ហៅ​​ឈ្មោះ​នារី​ម្នាក់​ដែល​ធ្លាប់​ស្គាល់ ​ស្រាប់តែ​​​​ជនទាំង​​​៣នាក់​​​​នោះ​ឆ្លើយ​ជំនួស​​ ​បន្ទាប់​មក​ក៏​កើត​រឿង​​ឌឺ​ដង​ដាក់គ្នា ​ហើយ​ជន​សង្ស័យ​ទាំង​៣នាក់នេះ​ក៏​ស្ទុះ​​មក​​វាយ​ជន​រង​គ្រោះ​​ទាំង​​២នាក់ ​​​នឹង​​ឈើជ្រុង ​កាំបិត​​យ៉ាង​ចាស់​ដៃតែ​ម្តង​៕