ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្តល់ជូនពិសេសរយៈពេល11ថ្ងៃពី Samsung

12 ឆ្នាំ មុន

បើនិយាយពីផលិតផលអេឡិចត្រូនិកប្រើ​ប្រាស់ក្នុងផ្ទះដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងឧបករណ៍ផ្សេងៗទៀត​នោះ​អតិថិជនកម្ពុជាជាច្រើនពិតជាសរសើរអំពីផលិត​ផល Samsung ទាំងការរចនា ទាំងគុណភាព និង​ទាំងប្រសិទ្ធភាព។ ឥឡូវនេះ Samsung ធ្វើ​ឲ្យការចាប់អារម្មណ៍កាន់តែខ្លាំងឡើងថែមទៀត ជាមួយកម្មវិធីផ្តល់ជូនពិសេសធំបំផុតមានតែ​

បើនិយាយពីផលិតផលអេឡិចត្រូនិកប្រើ​ប្រាស់ក្នុងផ្ទះដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងឧបករណ៍ផ្សេងៗទៀត​នោះ​អតិថិជនកម្ពុជាជាច្រើនពិតជាសរសើរអំពីផលិត​ផល Samsung ទាំងការរចនា ទាំងគុណភាព និង​ទាំងប្រសិទ្ធភាព។ ឥឡូវនេះ Samsung ធ្វើ​ឲ្យការចាប់អារម្មណ៍កាន់តែខ្លាំងឡើងថែមទៀត ជាមួយកម្មវិធីផ្តល់ជូនពិសេសធំបំផុតមានតែ​មួយប្រចាំឆ្នាំរបស់ Samsung ។

កម្មវិធីផ្តល់ជូននេះ​ គឺការលក់បញ្ចុះតម្លៃ​ពិសេសប្រចាំឆ្នាំរបស់ផលិតផល Samsung ដែល​មានប័ណ្ណធានាដូចជាទូរទស្សន៍ ម៉ាស៊ីន​បោក​គក់ ទូទឹកកក ម៉ាស៊ីនបូមធូលី ចង្រ្កាន​មីក្រូ​វេវ ម៉ាស៊ីនត្រជាក់។ល។ ការបញ្ចុះតម្លៃពិសេស​នេះ ផ្តល់ជូនជាពីរកញ្ចប់ធំៗតាមតម្រូវការ​អតិថិ​ជន​រួមមាន កញ្ចប់បញ្ចុះតម្លៃពិសេសទេ្វ​សម្រាប់​អតិថិ​ជនទិញផលិតផល Samsung ចំនួនពីរ​ប្រភេទក្នុងពេលតែមួយដូចបានកំណត់នៅក្នុង​កម្មវិធី និងកញ្ចប់បញ្ចុះតម្លៃអរគុណសម្រាប់​អតិថិ​ជនទិញផលិតផល Samsung តែមួយ​មុខ​ដូចបានកំណត់នៅក្នុងកម្មវិធី។ លើសពីនេះទៀត អតិថិជនដែលទិញម៉ាស៊ីនត្រជាក់ Samsung ដូច​បានកំណត់ក្នុងកម្មវិធី នឹងទទួលបានប្រអប់​ដាក់អាហារមានគុណភាពខ្ពស់យ៉ាងស្រស់ស្អាត​ផងដែរ។ អតិថិជនអាចរីករាយជាមួយការផ្តល់​ជូននេះនៅតាម​តំណាង​ចែកចាយជាដៃគូ​មួយ​ចំនួន​របស់ Samsung ដូចជា K4,  Sunsimexco, Green Air Electrical និង​ហាង​លក់​រាយ​ជា​ច្រើន​។

អ្នកនាង​លឹម សូហ្វី​យ៉ាហ្វា​ដែត (តំណាង​ក្រុម​ហ៊ុន Samsung) បានបញ្ជាក់ថា នេះ​គឺ​ជា​ការ​លើកទឹកចិត្ត និងការចែករំលែកបច្ចេកវិជ្ជា និងការច្នៃប្រឌិតពី Samsung។ អ្នកនាង​បាន​មាន​ប្រសាសន៍ថា «កម្មវិធីផ្តល់ជូននេះ មាន​គោល​បំណងផ្តល់ឱកាសកាន់តែច្រើនឡើង​ដល់​ប្រជាជនកម្ពុជា ដើម្បីទទួលបទពិសោធន៍នៃ​បច្ចេក​វិជ្ជាទំនើប និងការច្នៃប្រឌិតលំដាប់ថ្នាក់​ពិភព​លោកពីផលិតផល Samsung ក៏ដូច​ជា ការ​តបស្នងដល់អតិថិជនដែលបានជ្រើសរើស និង​គាំទ្រដល់ផលិតផល Samsung»។

លោកពៅ កុសល ដែលជាអតិថិជនម្នាក់​បាន​សម្តែងអារម្មណ៍រីករាយ និងពេញចិត្តចំពោះ​ការផ្តល់ជូនពិសេសនេះ។ លោកពូបានឲ្យដឹងថា «នៅក្នុងផ្ទះរបស់ខ្ញុំមិនថា ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ ឬទូទឹកកក ក្រុមគ្រួសារខ្ញុំសុទ្ធតែពេញ​ចិត្ត​ជ្រើសរើសប្រើផលិតផល Samsung ព្រោះ​ថារាល់ផលិតផល Samsung ផ្តល់ភាពងាយ​ស្រួល និងយល់ពីតម្រូវការនៃការរស់នៅ​ប្រចាំ​ថ្ងៃ។ ថ្ងៃនេះគឺឱកាសល្អសម្រាប់ខ្ញុំ និងក្រុម​គ្រួសារ​ជ្រើសរើសផលិតផល Samsung បន្ថែម​ទៀត»។

កម្មវិធីនេះ គឺជាកម្មវិធីផ្តល់ជូនធំបំផុតតែ​មួយ​គត់នៅក្នុងឆ្នាំ​២០១១ នេះ និងមានរយៈ​ពេល​​ត្រឹម​តែ១១ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី៣ ដល់​ថ្ងៃទី​១៣ កញ្ញា ឆ្នាំ​២០១១។ នេះគឺជាឱកាស​ដ៏​ល្អ​កម្រ​មួយ​ដែលអតិថិជនគ្រប់រូបមិនត្រូវខក​ខាន​ឡើយ៕