ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ដឹក​​អ្នក​ដំណើរ​នៅ​តង់​ហ្សានី​​ស្លា.ប់​ជាង​​190នាក់​

12 ឆ្នាំ មុន

យោង​តាម​តុល្យ​ការ​ថ្មី​មួយ​ប្រកា​សកាល​ពី​យប់​ថ្ងៃ​ទី​១០ កញ្ញា ដោយ​អាជ្ញា​ធរ​ថា មនុស្ស​ជាង​១៩០​នាក់​ស្លា.ប់​ ហើយ​ជាង​១០០នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​មាន​មនុស្សជិះ​ជាង៧០០​នាក់​​កាល​ពី​យប់​ថ្ងៃ​ទី​៩ មក​ទី​១០ កញ្ញា

យោង​តាម​តុល្យ​ការ​ថ្មី​មួយ​ប្រកា​សកាល​ពី​យប់​ថ្ងៃ​ទី​១០ កញ្ញា ដោយ​អាជ្ញា​ធរ​ថា មនុស្ស​ជាង​១៩០​នាក់​ស្លាប់​ ហើយ​ជាង​១០០នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​មាន​មនុស្សជិះ​ជាង៧០០​នាក់​​កាល​ពី​យប់​ថ្ងៃ​ទី​៩ មក​ទី​១០ កញ្ញា នៅ​កន្លែង​មួយ​ចន្លោះ​កោះ​២​នៅតំបន់​ ZANZIBAR របស់​តង់​ហ្សា​នី​។

យោង​តាម​អ្នក​ទទួលខុស​ត្រូវ​ខាង​ផ្នែក​ប្រតិ​បត្តិ​ការ​​ជួយ​សង្គ្រោះ​ថា សាក​សព​មនុស្ស​១៩០​នាក់​ត្រូវ​បាន​ស្រង់​ចេញ​ពី​ទឹក ហើយ​មនុស្ស​​៦២០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​រហូត​មក​ទល់​ពេល​នេះ​។ នាវា​នេះ​ធ្វើ​ដំណើរ​រវាង​កោះ​២​នៃ​ប្រជុំ​កោះ​ ZANZIBAR បាន​លិច​ដោយ​តាម​ព័ត៌​មាន​នានា​ថា ការ​ដឹក​លើ​សចំណុះ​ជា​ប្រភព​នៃ​គ្រោះ​ថ្នាក់​នេះ​ក៏​ប៉ុន្តែ​ព័ត៌​មាន​ដទៃៗទៀត​គូស​បញ្ជាក់​ថា អាច​មក​ពី​បញ្ហា​បច្ចេក​ទេស​។ គ្រោះ​ថ្នាក់​ក្នុង​សមុទ្រ​កើត​មាន​ជា​រឿយៗ​ក្នុង​តំបន់​នោះ​មក​ពី​រលក​ធំៗ​ និង​​ការ​ដឹក​លើស​ចំណុះ៕