ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ញាតិ​លោក​កា​ដា​ហ្វី​ភៀស​ខ្លួន​​ទៅ​នី​ហ្សេ

12 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​សន្តិ​សុខ​មួយ​អះ​អាង​កាល​ពី​ថ្ងៃ​ទី១០ កញ្ញា ថា ក្បួន​រថ​យន្តមួយ​ខ្សែ​មាន​រថ​យន្ត​១២​គ្រឿង​​ដែល​ដឹក​សាច់​ញាតិរបស់​អតីត​មេដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា​ កាដា​ហ្វី បាន​ទៅ​ដល់​ទី​ក្រុង​អាហ្គា​ដេស កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា អម​ការ​ពារ​ដោយ​កង​យោធា​នី​ហ្សេ​។

ប្រភព​ព័ត៌​មាន​សន្តិ​សុខ​មួយ​អះ​អាង​កាល​ពី​ថ្ងៃ​ទី១០ កញ្ញា ថា ក្បួន​រថ​យន្តមួយ​ខ្សែ​មាន​រថ​យន្ត​១២​គ្រឿង​​ដែល​ដឹក​សាច់​ញាតិរបស់​អតីត​មេដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា​ កាដា​ហ្វី បាន​ទៅ​ដល់​ទី​ក្រុង​អាហ្គា​ដេស កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា អម​ការ​ពារ​ដោយ​កង​យោធា​នី​ហ្សេ​។

ប្រភព​នេះ​បន្ត​ថា រថ​យន្ត​ចំនួន​១២​គ្រឿង​ដែល​ដឹក​សាច់​ញាតិ​លោក​កា​ដា​ហ្វី​ បាន​ទៅ​ដល់​ទី​ក្រុង​​អាហ្គាដេស​ភាគ​ខាង​ជើង​នី​ហ្សេ​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា អម​ការ​ពារ​ដោយ​កង​ទាហាន​នី​ហ្សេ​។ ប្រភព​នេះ​ពុំ​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​បណ្តា​មនុស្ស​ស្ថិត​ក្នុង​ក្បួន​រថ​យន្ត​នេះ​ឡើយ។

សាក្សី​ម្នាក់​អះ​អាង​ប្រាប់​ AFP ថា មាន​រថ​យន្ត​១២គ្រឿង​បាន​បើក​តាម​ផ្លូវ​ថ្នល់​អារ​លីក (ភាគ​ខាង​ជើង​ក្រុង​អាហ្គា​ដេស​ជិត​អាល់​ហ្សេរី និង​លី​ប៊ី) ហើយ​រថ​យន្ត​ទាំង​នេះ​អម​​ការ​ពារ​ដោយ​ពួក​យោធា​។

កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា កន្លង​មក​នេះ​ឧត្តម​សេ​នីយ៍​ស្និទ្ធ​លោក​កា​ដា​ហ្វី​៣​នាក់​ ក្នុង​នោះ​រួម​មាន​អតីត​ប្រមុខ​កង​ទ័ព​អាកាស​បាន​ទៅ​ដល់​ទី​ក្រុង​អាហ្គា​ដេស ហើយ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​កង​ទ័ព​។ យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​អាល់​ហ្សេ​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល​ លោក​ម៉ារូ អាម៉ាត ថា នោះ​គឺ​ឧត្តម​សេនីយ៍​អាល់​ រ៉ា​ហ្វី អាលី អាល់​សារីហ្វ​ ប្រមុខ​កង​ទ័ព​អាកាស​លី​ប៊ី​ មុន​ការ​ដួល​រលំ​នៃ​របប​លោក​កា​ដា​ហ្វី​​ ឧត្តម​សេនីយ៍​អាលី​ខាណា នៃ​កង​ឆ្មាំ​អង្គ​រក្ស​​លោក​កា​ដា​ហ្វី និង​ប្រមុខ​កង​ទ័ព​លី​ប៊ី​នៅ​អូបារីភាគ​ខាង​ត្បូង​លី​ប៊ី និង​ឧត្តម​សេនីយ៍​មហា​ម៉េដ​ អាប៊ី​វាល់​កា​រេម​ នៃ​ទី​​បញ្ា​ការ​យោធ​ភូមិ​ភាគ MURZUK នា​ចុង​ខាង​ត្បូង​លី​ប៊ី​។

ប្រទេស​នី​ហ្សេ​អះ​អាង​ថា ខ្លួន​នឹង​គោរព​ការ​សន្យា​នានា​ចំពោះ​ច្បាប់​អន្តរ​ជាតិ​ដែល​ទាក់​ទិន​ដល់​ពួក​ស្និទ្ធ​​លោក​កា​ដា​ហ្វី ដែល​គេ​តាម​រក​ចាប់ខ្លួន​ ហើយ​មាន​វត្ត​មាន​ក្នុង​ដែន​ដីនី​ហ្សេ៕