ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាវ័យ​​​៧៤​ឆ្នាំ ​ដែលត្រូវ​​​ថ្នាំ​សណ្តំ​អស់ម៉ូតូ​ត្រូវក្រុម​​​គ្រួសារ​មើល​ឃើញ​តាម​​​វ៉េបសាយ​នាំត្រឡប់​​ទៅផ្ទះវិញ​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​​​ ៖ ​បន្ទាប់ពីវ៉េបសាយ​​​របស់សា​រព័ត៌មាន​កោះសន្តិភាព​ចេញផ្សាយ​​​អត្ថ​បទ​​​​​ ក្រោម​ចំណង​ជើង​ថា ​​«លោក​តា​​​វ័យ​​៧៤​ឆ្នាំ​​ត្រូវគេ​​​​ដាក់ថ្នាំ​សណ្តំ​យកម៉ូតូបាត់​» ​មិន​បា​ន​ប៉ុន្មាន​​​ម៉ោង​ផង​ ក៏ត្រូវ​កូនរបស់​លោក​តា​រង​គ្រោះ​​​​ឆែក​វ៉េបសាយ​​មើល​ឃើញ​​​ ហើយនាំ​​​​ម្តាយ​ទៅ​ទទួល​យក​ឪពុក​នៅ​​មន្ទីរ​ពេទ្យព្រះ​កុសុមៈ ​​កាលពី​​វេលាម៉ោង​​​​​ជិត​​​​១០​យប់ ​ថ្ងៃ​​​៩ កញ្ញា ​​​ទាំង​​មេឃ​កំពុងតែភ្លៀង​​​​​

ខេត្តកណ្តាល​​​​​ ៖ ​បន្ទាប់ពីវ៉េបសាយ​​​របស់សា​រព័ត៌មាន​កោះសន្តិភាព​ចេញផ្សាយ​​​អត្ថ​បទ​​​​​ក្រោម​ចំណង​ជើង​ថា ​​«លោក​តា​​​វ័យ​​៧៤​ឆ្នាំ​​ត្រូវគេ​​​​ដាក់ថ្នាំ​សណ្តំ​យកម៉ូតូបាត់​» ​មិន​បា​ន​ប៉ុន្មាន​​​ម៉ោង​ផង​ ក៏ត្រូវ​កូនរបស់​លោក​តា​រង​គ្រោះ​​​​ឆែក​វ៉េបសាយ​​មើល​ឃើញ​​​ ហើយនាំ​​​​ម្តាយ​ទៅ​ទទួល​យក​ឪពុក​នៅ​​មន្ទីរ​ពេទ្យព្រះ​កុសុមៈ ​​កាលពី​​វេលាម៉ោង​​​​​ជិត​​​​១០​យប់ ​ថ្ងៃ​​​៩ កញ្ញា ​​​ទាំង​​មេឃ​កំពុងតែភ្លៀង​​​​​សស្រាក់​។

កាលពី​ថ្ងៃទី​៩ កញ្ញា ​​វ៉េបសាយ​​​របស់​កោះ​សន្តិ​ភាព​​បានចេញផ្សាយ​​​រឿង​លោក​តា​​​វ័យ​ចំណាស់​​ម្នាក់​ដែល​​​​ជា​អ្នក​​រត់ម៉ូតូឌុប​ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ​​​​​​យកម៉ូតូ​​ប៉ាត់ ​​ហើយ​កំពុងសម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យព្រះកុសុមៈ​​ដោយ​មិន​​​មាន​​​សាច់​ញាតិ​​នោះទេ​​។ ​គាត់ត្រូវ​​​​បញ្ជូន​​​មក​ដល់​មន្ទីរ​ពេទ្យ​នៅ​វេលាម៉ោង​​​៤​និង​​៣០នាទី​​​រសៀលថ្ងៃទី​​​៨ កញ្ញា ​រហូត​ដល់​ម៉ោង​​​៩​និង​​៤០នាទី​​​​យប់វិញ ទើប​គាត់​​​​​ដឹង​ខ្លួន ប៉ុន្តែ​​​ស្ថិតក្នុង​​​សភាពរវើ​រវាយ​។

លោកតា​​រង​គ្រោះមានឈ្មោះគង់ ​គៀន អាយុ​​៧៤​ឆ្នាំ ​​​ជា​ខ្មែរ​​អ៊ិស្លាម​ មុខរបរ​រត់ម៉ូតូឌុប ​​មានទីលំនៅ​​​​ភូ​មិ​ព្រែក​​​​ល្ពៅ ​​ឃុំដើម​មៀន ​ក្រុង​តា​ខ្មៅ ​​បានប្រាប់​ថា ​នៅវេលាម៉ោង​​​​១២​ថ្ងៃត្រង់ ​ថ្ងៃ​កើត​​ហេតុ ​​គាត់ត្រូវ​គេហៅ​​ឱ្យឌុប​​​ទៅ​ព្រែក​​ស្លែង ក្នុង​តម្លៃ​​​១ម៉ឺន​រៀល ​​ដោយជិះម៉ូតូ​​​ម៉ាក​ឌ្រីម សេ​​១២៥ ពណ៌ខ្មៅ ​មិន​ចាំ​ស្លាកលេខ ​​​។ គាត់​បន្ត​​​​ថា បន្ទាប់​ពី​​ឌុបគេ​​​ទៅ​ដល់​​​គោលដៅ​​​ហើយ ​គាត់​ក៏ត្រូវ​​​គេ​ហៅ​​ផឹកស៊ី​ជាមួយ​​​​ ពេលផឹកស៊ី​នោះ ​​​មិន​ដឹង​​​ជា​យ៉ាងម៉េច​​ទៀត​ទេ ​​ក៏ដឹង​ខ្លួន​​​ឡើងវិញ ​សម្រាកនៅ​​មន្ទីរពេទ្យ​​​បែបនេះ​​ទៅវិញ ។

ថ្លែង​ពី​ក្រុម​គ្រួសារ​​​​​របស់​តាវិញ ​បន្ទាប់​​​​ពី​បាត់​​​​លោកតា​គ្មាន​​​ដំណឹង​​អស់រយៈ​​ពេល​យប់​ហើយ​​នោះ នាំ​គ្នា​​​​ដើរ​រក​​លោកតា​​​គ្រប់​​ច្រ​ក​ល្ហក ប៉ុន្តែ​រក​​មិនឃើញ​សោះ ​​​សូម្បីតែ​​​​ដំណឹង​​​ក៏គ្មាន​ដែរ ។ បន្ទាប់​​​ពី​រកគ្រប់ទី​​​កន្លែង​ហើយ ​​នៅ​តែ​មិនឃើញ​​ទៀត ទើប​​​​​កូនរបស់លោកតា​បាន​អង្គុយ​រក​មើល​ព័ត៌មានតាមវ៉េបសាយវិញ​ម្តង។ ​​ខណៈ​ពេល​​មើល​វ៉េបសាយ​​​​របស់កោះសន្តិភាព​ ​ស្រាប់តែ​​​ឃើញ​រូបថត​​​របស់​ឪពុក ​​និងមានឈ្មោះ​​​​របស់​គាត់​ទៀត ទើបនាំម្តាយ​​ ព្រមទាំង​​ចៅរបស់​លោក​តា​​​ទៅ​តាមរ​ក​​នៅ​មន្ទីរពេទ្យ​​ឃើញច្បាស់​​ថា ជា​​ឪពុក​​ពិតមែន ៕