ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វ៊ីស​​​គ្រង​ជើង​​​ឯក​ប្រ​ចាំ​ឆ្នាំ​​ 2011-2012​ ​ជា​​ប្រ​ទេស​​មាន​សក្តា​នុ​ពល​​​ផ្នែក​​សេដ្ឋ​កិច្ច​

12 ឆ្នាំ មុន

ប្រ​ទេស​ស្វ៊ីស​ជា​តំ​បន់​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​​ផ្នែក​សេដ្ឋ​កិច្ច​​ខ្ពស់​បំ​ផុត​បច្ចុប្បន្ន ដោយ​ចាត់​ទុក​ថា ជា​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​របស់​ប្រ​ទេស​ផ្សេង​ៗ​ចំនួន​១៤២​​​ប្រ​ទេស​នៅ​លើ​ពិ​ភព​លោក​ប្រ​ចាំ​ឆ្នាំ​២០១១-​២០១២​។​

ប្រ​ទេស​ស្វ៊ីស​ជា​តំ​បន់​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​​ផ្នែក​សេដ្ឋ​កិច្ច​​ខ្ពស់​បំ​ផុត​បច្ចុប្បន្ន ដោយ​ចាត់​ទុក​ថា ជា​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​របស់​ប្រ​ទេស​ផ្សេង​ៗ​ចំនួន​១៤២​​​ប្រ​ទេស​នៅ​លើ​ពិ​ភព​លោក​ប្រ​ចាំ​ឆ្នាំ​២០១១-​២០១២​។​

នៅ​ក្នុង​របាយ​ការណ៍​របស់​ស្ថា​ប័ន​វើ​ល​អេ​កូ​ណូមិក​ហ្វ័ររ៉ុម (World Economic Forum) ​បានផ្សព្វ​ផ្សាយ​របាយ​ការណ៍​ Global Competitveness Index ២០១១-២០១២ ឱ្យ​ដឹង​ថា ​ប្រ​ទេស​ស្វ៊ីស​ គឺ​ជា​ប្រ​ទេស​​​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ខ្ពស់​នៅ​លើ​ពិ​ភព​លោក​ជា​ថ្មី​ម្តង​ទៀត ក្រោយ​ពី​ធ្លាប់​គ្រប់​គ្រង​លំ​ដាប់​ទី​១ ចំនួន​មួយ​លើក​​​កាល​ពី​មុន​នេះ​។​

ការ​ស្រាវ​ជ្រាវ​ឃើញ​ថា ប្រ​ទេស​ស្វ៊ីស​ទទួល​បាន​ពិន្ទុ​ចំនួន​៥,៧៤​ បន្ទាប់​មក​គឺ​ប្រ​ទេស​​សិង្ហ​បុរី​​ស្ថិត​នៅ​លំ​ដាប់ទី​២ មាន​៥,៦៣​ពិន្ទុ​និង​ស៊ុ​យ​អែត​នៅ​លំដាប់​ទី​៣​មាន​៥,៦១​ពិន្ទុ​។​ ​សម្រាប់​ប្រ​ទេស​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​លំដាប់​ពី​ទី​៤ដល់​ទី១០​ក្នុង​ឆ្នាំ​នេះ រួម​មាន​ប្រ​ទេស​ហ្វាំង​ឡង់​ សហ​រដ្ឋ​អា​មេរិក អា​ល្លឺ​ម៉ង់ ហូ​ឡង់ ដាណឺ​ម៉ាក ​ជ​ប៉ុន ​និង​អង់​គ្លេស​។ ចំណែក​ប្រ​ទេស​ថៃ​ស្ថិត​ក្នុង​លំ​ដាប់​ថ្នាក់​ទី​៣៩​ ​ធ្លាក់​ចុះ​ពី​លំដាប់​​មុន​ចំនួន​មួយកម្រិត​ដោយ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​ឱ្យ​ដឹង​ថា ថៃ​បាន​ទទួល​ពិន្ទុ​ក្នុង​កម្រិត​៤,៥២ ច្រើន​ជាង​ប្រ​ទេសទុយ​នី​ស៊ី​ស្ថិត​នៅ​លំដាប់​ទី​៤០ ដោយ​មាន​ពិន្ទុ​៤,៤៧​។

ប្រ​សិន​បើ​ពិ​ចារណា​តែ​នៅ​ទ្វីប​អាស៊ី​​ឃើញ​ថា ​ប្រ​ទេស​សិង្ហ​បុរី​ជា​ប្រ​ទេស​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ខ្ពស់​បំ​ផុត​នៅ​ក្នុងភូមិ​ភាគ​បន្ទាប់​មក​គឺ​ប្រ​ទេស​ជ​ប៉ុន​ ហុង​កុង តៃ​វ៉ាន់ កាតា អារ៉ាប៊ី​​សា​អ៊ូ​ឌីត និង​ថៃ​ស្ថិត​នៅ​លំ​ដាប់​ទី​១៥ ក្នុង​​អា​ស៊ី​ និង​លំដាប់​ទី៤​ នៅ​អា​ស៊ាន​។​ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ប្រ​ទេស​​​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ផ្នែក​សេដ្ឋ​កិច្ច​ទាប​បំ​ផុត​នៅ​លើ​ពិ​ភព​លោក​តាម​របាយ​ការណ៍​​គឺ​ប្រ​ទេស​ឆាដ នៅទ្វី​អា​ហ្វ្រិក​ស្ថិត​នៅ​លំ​ដាប់​ទី​១៤២​មាន​ចំនួន​២,៨៧​ពិន្ទុ បន្ទាប់​​មក​គឺ​ប្រ​ទេស​ហៃ​ទី​​ ប៊ូ​រុន​ឌី អង់​​ហ្គោឡា និង​យេ​ម៉េន​ដោយ​ស្ថិត​​ក្នុង​លំ​ដាប់​ពី​១៤១​ដល់​១៣៨ តាម​លំ​ដាប់៕