សម្រាប់ថ្ងៃទី១០ កញ្ញា
*ឆ្នាំ១៩៣៩
-អំឡុងសង្គ្រាមលោកលើកទី២ ប្រទេសកាណាដាប្រកាសសង្គ្រាមជាមួយប្រ ទេសអាល្លឺម៉ង់និងបានចូលរួមជាមួយប្រទេសសម្ពន្ធ័មិត្តដែលមានបារាំង អង់គ្លេស ណូវែលហ្សេឡង់ និងប្រទេសអូស្រ្តាលី។
-នាវាមុជទឹកអង់គ្លេសឈ្មោះ HMS Oxleyត្រូវបានបាញ់ពន្លិចនៅជិតប្រទេសន័រវេសដោយនាវាមុជទឹកអង់គ្លេសមួយទៀតឈ្មោះ HMS Triton។
*ឆ្នាំ១៩៤២
-កងទ័ពអង់គ្លេសបានបើកការវាយប្រហារជាថ្មីក្នុងបេសកកម្មឈ្មោះ Madagascar Campaignលើមូលដ្ឋានកងទ័ពប្រទេសជប៉ុន។តុល្យភាពកម្លាំងទ័ពរបស់ប្រទេសទាំង២នាពេលនោះគឺជប៉ុនមានទ័ព៨.០០០នាក់ ខណៈអង់គ្លេសមានទ័ពពី១០.០០០នាក់ទៅ១៥.០០០នាក់។
*ឆ្នាំ១៩៤៣
-ក្នុងអំឡុងមានសង្គ្រាមលោកលើកទី២ កងទ័ពអាល្លឺម៉ង់ចាប់ផ្តើមបើកការវាយប្រហារលើទីក្រុងរ៉ូម។
*ឆ្នាំ១៩៥១
-ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មសេដ្ឋ កិច្ចលើប្រទេសអីុរ៉ង់។
*ឆ្នាំ១៩៦៣
-សិស្សអាមេរិកស្បែកខ្មៅចំនួន២០នាក់ត្រូវបានគេអនុញ្ញាតឲ្យចុះឈ្មោះចូលររៀនជាលើកដំបូងនៅសាលារៀនក្នុងរដ្ឋអាឡាបាម៉ា។
*ឆ្នាំ១៩៦៧
-ប្រជាជនក្នុងប្រទេសហ្ស៊ីប្រាលតាបានបោះឆ្នោតយល់ព្រមបន្តស្ថិតនៅក្រោមអាណាព្យាបាលអង់គ្លេសជាជាងក្លាយជាផ្នែកមួយរបស់ប្រទេសអេស្ប៉ាញ។
*ឆ្នាំ១៩៧៤
-ប្រទេស Guinea-Bissauទទួលបានឯករាជ្យពីប្រទេសព័រទុយហ្គាល់។
*ឆ្នាំ២០០២
-ប្រទេសស្វ៊ីសដែលពីមុនមកត្រូវគេដឹងថាជាប្រទេសអព្យាក្រឹត្យនិងមិនចូលបក្សសម្ព័ន្ធបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ។
*ឆ្នាំ២០០៣
-លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេស ស៊ុយអែតAnna Lindhត្រូវបានគេចាក់សម្លាប់ក្នុងពេលកំពុងដើរផ្សារ Nordiska Kompanietនាម៉ោង៤រសៀល។ គាត់ត្រូវបានគេចាក់ចំទ្រូង ពោះនិងដៃ។ លោកស្រីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យKarolinska។
*ឆ្នាំ២០០៧
-អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន Nawaz Sharifបានវិលចូលប្រទេសវិញបន្ទាប់ពីបាននិរទេសទៅនៅក្រៅប្រទេសអស់រយៈពេល៧ឆ្នាំដោយរដ្ឋប្រហារយោធាក្នុងខែតុលាឆ្នាំ១៩៩៩។
*ឆ្នាំ២០០៨
-ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមេដឹកនាំប្រទេសកូរ៉េខាងជើង Kim Jong-ilមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
-អង្គការOPECបានប្រកាសថា នឹងកាត់បន្ថយការផលិតប្រេងមកត្រឹម៥០០.០០០ប៉ារែលក្នុងមួយថ្ងៃ។
សម្រាប់ថ្ងៃទី១១ កញ្ញា
*ឆ្នាំ១៩៤៣
-អំឡុងសង្គ្រាមលោកលើកទី២ កងទ័ពអាល្លឺម៉ង់បានចូលកាន់កាប់ដែនកោះ Corsicaក្នុងសមុទ្រមេឌីទែរ៉ាណេនិងតំបន់ Kosovo-Metohija។
*ឆ្នាំ១៩៤៤
-កងទ័ពសម្ពន្ធ័មិត្តទីមួយដែលមកពីកងកម្លាំងសហរដ្ឋអាមេរិកបានធ្វើដំណើរឆ្លងកាត់ព្រំដែនភាគខាងលិចនៃប្រទេសអាល្លឺម៉ង់។
-កងទ័ពអាកាសរបស់ប្រទេសអង់គ្លេសបានបានទម្លាក់គ្រាប់បែកលើទីក្រុងDarmstadtរបស់ប្រទេសអាល្លឺម៉ង់។ ការវាយប្រហារនោះបានសម្លាប់មនុស្សអស់១១.៥០០នាក់។
*ឆ្នាំ១៩៤៥
-ជំរំឃុំឃាំងឈ្មោះBatu Lintangទីក្រុង Kuchingរបស់ម៉ាឡេស៊ីត្រូវត្រូវបានរំដោះចេញពីកណ្តាប់ដៃជប៉ុនដោយកងទ័ពមកពីកងពលទី៩របស់ប្រទេសអូស្ត្រាលី។
*ឆ្នាំ១៩៦៨
-ជើងយន្តហោះលេខ១៦១១របស់ក្រុមហ៊ុនអាកាសចរណ៍បារាំងបានធ្លាក់នៅទីក្រុងនីសប្រទេសបារាំងសម្លាប់អស់អ្នកដំណើរ៨៩នាក់និងនាវឹក៦នាក់។
*ឆ្នាំ១៩៧៨៖
-មានការជួបប្រជុំគ្នារវាងលោកប្រធានាធិបតីអាមេរិកជីមមី ខាធ័រ(Jimmy Carter) លោក ប្រធានាធិបតីអេហ្ស៊ីបអាន់វ៉ា សាដាត(Anwar Sadat) និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Menachem Beginនៅសង្កាត់ Camp David សហរដ្ឋអាមេរិក។ ភាគីដែលបានចូលរួមបានចុះហត្ថលេខាលើកិច្ចខព្រមព្រៀងគ្នាមួយឈ្មោះThe Camp David Accords ដែលជាក្របខណ្ឌការងារសន្តិភាពមួយរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូពា៌។
*ឆ្នាំ១៩៨៩
-ប្រទេសហុងគ្រីប្រកាសថា ជនភៀសខ្លួនអាល្លឺម៉ង់ខាងកើតដែលបានរស់នៅក្នុងជំរំបណ្តោះអាសន្នមានសេរីភាពចាកចេញទៅកាន់អាល្លឺម៉ង់ខាងលិចបាន។
*ឆ្នាំ១៩៩៧
-យានអាវកាសរបស់អាមេរិកឈ្មោះMars Global Surveyor (MGS)បានធ្វើដំណើរទៅដល់ភពផ្កាយព្រះអង្គារ។
*ឆ្នាំ២០០១
-អគារពាណិជ្ជកម្មភ្លោះដែលមានកម្ពស់១១០ជាន់ក្នុងទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកត្រូវទទួលរងការវាយប្រហារដោយការបើកយន្តហោះដឹកអ្នកដំណើរបំបុក។ ហេតុការណ៍ នោះបានសម្លាប់មនុស្សអស់២៩៧៧នាក់បូករួមពួកភេរវជន១៩នាក់និងរបួស៦.០០០នាក់។ ការវាយប្រហារគឺជាស្នាដៃរបស់ក្រុមអាល់កៃដាដែលមានអូសាម៉ា ប៊ីនឡាដេនជាមេខ្លោង។
*ឆ្នាំ២០០៧
-ប្រទេសរុស្ស៊ីបានសាកល្បងអាវុធដ៏ខ្លាំងបំផុតមិនធ្លាប់មានឈ្មោះថា«មាតាគ្រាប់បែក» (Father of all bombs)។ គ្រាប់បែកដែលមានទម្ងន់៧.១០០គីឡូក្រាមនេះមានកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកអាមេរិកឈ្មោះGBU-43/B Massive Ordnance Air Blast bomb (MOAB) ដល់ទៅ៤ដង។ គ្រាប់បែករបស់អាមេរិកនេះត្រូវគេដាក់រហស្សនាមថា ជា «មាតាគ្រាប់បែក»៕
ចែករំលែកព័តមាននេះ